Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំណាប់ខ្មាំង​អា​មេ​រិច​មួយ​គ្រួសារ ត្រូវបាន​ទា​ហ៊ាន​ប៉ា​គី​ស្ថាន​រំដោះ​ពី​កណ្តាប់ដៃ ពួក​តា​លី​បង់​

spot_img

ទា​ហ៊ាន​ប៉ា​គី​ស្ថាន​បាន​រំដោះ គ្រួសារ​អា​មេ​រិច​ខាង​ជើងមាន​គ្នា ៥​នាក់ ដែល​ត្រូវបាន​ក្រុម​តា​លី​បង់​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន​ចាប់ធ្វើ​ចំំ​ណាប់​ខ្មាំង​តាំងពី​ឆ្នាំ ២០១២​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារ​ព៌​ត​មាន​អង់គ្លេស BBC នៅ​យប់​ថ្ងៃ​ព្រ​ហ​ស្បិ៍​ម្សិលមិញ​នេះ​។​

​លោក Joshua Boyle ជា​ជនជាតិ​កាណាដា និង​ប្រពន្ធ​ជនជាតិ​អា​មេ​រិច​របស់គាត់ ឈ្មោះ Caitlan Coleman ត្រូវបាន​គេ​ចាប់ជំរិត ខណៈពេល​កំពុងធ្វើដំណើ​រ​កំសាន្ត​នៅក្នុង​ប្រទេស​អាហ្គានីស្ថាន​កាល​ពី៏​ឆ្នាំ ២០១២​។

​ពួកគេ​បង្កើត​បានកូន​ចំនួន ៣​នាក់ នៅពេល​កំពុង​ស្ថិតក្នុង​ការឃុំខ្លួន​។​

​បើតាម​ទា​ហ៊ាន​របស់​ប៉ា​គី​ស្ថាន​បាន​ឲ្យ​ដឹងថា ពួកគេ​ត្រូវបាន​ជួយសង្គ្រោះ​បន្ទាប់ពី​ការផ្តល់​ព៌​ត​មាន​ពី​អា​មេ​រិច នៅក្នុង​កិច្ចប្រតិបត្តិការ​ក្បែរ​ព្រំដែន​អាហ្គានីស្ថាន​។​

​ក្រោយពេល​ទា​ហ៊ាន​អាហ្គានីស្ថាន​បាន​រំដោះ​ចំណាប់ខ្មាំង ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​និយាយថា វា​គឺជា​ពេលវេលា​ដ៍​វិជ្ជមាន​មួយ​សំរាប់​ទំនាក់ទំនង​រវាង​អា​មេ​រិច និង​ប៉ា​គី​ស្ថាន​។​

​លោក ត្រាំ​បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​របស់​សេត​វិមាន​ថា “​អ្នកស្រី Coleman បានផ្តល់​កំណើត​ដល់​កូន ៣​នាក់​នៅពេល​ស្ថិត​ក្នុងការ​ឃុំឃាំង​។ ថ្ងៃនេះ ពួកគេ​ត្រូវបាន​រំដោះ​”​។​

​លោក​ថ្លែង​បន្តទៀតថា កិច្ចប្រតិបត្តិការ​រប​ស់​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​គឺជា​សញ្ញា​បញ្ជាក់ថា វា​ជាការ​ផ្តល់​កិត្តិយស​ដល់​អា​មេ​រិច ដែល​ប៉ងប្រាថ្នា​ចង់​ឲ្យ​អាហ្គានីស្ថាន​ធ្វើ​កិច្ចការ​ច្រើន​ថែមទៀត ដើម្បី​ផ្តល់​សន្តិសុខ​ក្នុង​តំបន់​៕​ សុភ័ក្ត្រ

spot_img
×