Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និន្នាការ​នៃ​ពាណិជ្ជកម្ម​ឌីជីថល ជា​ទំនាក់ទំនង​ថ្មី ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩

spot_img

​ភ្នំពេញ​៖ កម្ពុជា​បាន​ចូលរួម​វេទិកា​អភិវឌ្ឍន៍ ពាណិជ្ជកម្ម​ឌីជីថល​អន្តរជាតិ​លើក​ទី​២ និង​សន្និសីទ​ពាណិជ្ជកម្ម​ឌីជីថល​ពិភពលោក​លើក​ទី​១ ដើម្បី​អាចធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម​តាមបែប​បច្ចេកវិទ្យា ដោយ​ការធ្វើ​ពាណិជ្ជកម្ម​ឌីជីថល ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​នេះ​។​

​តំណាង​រដ្ឋាភិបាល និង​វិស័យ​ឯកជន មាន​សភា​ណិ​ជ្ជ​កម្ម​កម្ពុជា បាន​ចូលរួម​វេទិការ​នេះ តាម​ប្រព័ន្ធ​អន​ឡាញ ដោយបាន​បង្ហាញ​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ ធ្វើឡើង​ដើម្បី​ពិភាក្សា​អំពី​ហានិភ័យ​នៃ​ពាណិជ្ជកម្ម​សកល ទម្រង់​ថ្មី​នៃ​ការផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​និន្នាការ​ថ្មី​នៃ​ពាណិជ្ជកម្ម​ឌីជីថល ក្នុង​កាលៈទេសៈ​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ព្រមទាំង​ដើម្បី​ជំរុញ​ផលិតផល​ប្រទេស​របស់ខ្លួន បង្កើត​ដៃគូ​ជាមួយ​សភាពាណិជ្ជកម្ម​ផ្សេងៗ និង​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​ដោយផ្ទាល់​ជាមួយ​សហគ្រាស​ចិន​។​

​តំណាង​វិស័យ​ឯកជន បានលើកឡើង​នូវ​ចំណុច​សំខាន់ៗ​ចំនួន​នៅក្នុង​សន្និសីទ​ពាណិជ្ជកម្ម​ឌីជីថល​នេះ ដូចជា​- ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​ជាស​កល កូ​វីដ​-១៩ តួនាទី​ដ៏​សំខាន់ និង​និន្នាការ​ក្នុងការ​ប្រើប្រាស់​បច្ចេកវិទ្យា និង​សេវា​តាម​ប្រព័ន្ធ​ឌីជីថល ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាស៊ាន និង​ចិន និង​ទំនាក់ទំនង​ពាណិជ​កម្ម​រវាង​កម្ពុជា និង​ចិន​ផងដែរ​៕
​ដោយ​៖CEN


spot_img
×