Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​បណ្ឌិត សុខ ទូច ៖ ក្រុម​ឈ្មួញ​លបលួច​កាប់​ដើមឈើ​ធំៗ​មានតម្លៃ ដូចជា​ធ្នង់ គ្រញូង ឈ្លីក និង​ផ្ចឹក ដើម្បី​យកទៅលក់​ក្នុង​ទីផ្សារ​ង​ងិ​ត​(វីដេអូ)

spot_img

​ភ្នំពេញ​៖ លោក​បណ្ឌិត សុខ ទូច បាន​ចុះទៅពិនិត្យ​ដោយផ្ទាល់​ដល់​ក្នុងព្រៃ កន្លែង​ដែល​ក្រុម​ឈ្មួញ​លបលួច​កាប់​ដើមឈើ​ធំៗ​មានតម្លៃ ដូចជា​ធ្នង់ គ្រញូង ឈ្លីក និង​ផ្ចឹក ដើម្បី​យកទៅលក់​ក្នុង​ទីផ្សារ​ង​ងិ​ត​។ ប៉ុន្តែ​ទោះយ៉ាងណា លោក​បណ្ឌិត ពុំបាន​បញ្ជាក់​ទីកន្លែង​ពិត​ប្រាកដថា​នៅក្នុង​តំបន់​ណា​នោះទេ​។​

​លោក​បណ្ឌិត សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០​នេះ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ថា ថ្ងៃនេះ​ជា​ថ្ងៃ​សម្រាក ប៉ុន្តែ​ក្រុមការងារ​យើង មិនបាន​ឈប់សម្រាក​នោះទេ ព្រោះ​ក្រុមចោរ​កាប់​ឈើ​កាន់តែច្រើន​។​

​លោក​បណ្ឌិត បាន​បញ្ជាក់ថា លើក​នេះ​ក្រុមចោរ​យកតែ​ឈើ​ធំៗ ដែលមាន​ទំហំ​ចាប់ពី​២​ឱប​ឡើងទៅ ហើយ​ឈើ​ដែល​ពួកនេះ ត្រូវការ​ទំហំ​ចាប់ពី​២​ឱប​ទៅ​មាន​ឈើ​ឈ្លីក និង​ផ្ចឹក ចំណែក​ឈើ​ដែល​ពួកនេះ យក​ចាប់ពី​២​តឹក​ទៅ​៣​តឹក​ឡើងទៅ​មានដូចជា​ធ្នង់ និង​គ្រញូង ដែល​ពួកនេះ កាប់​យកតែ​ឈើ​ប្រវែង​១​ម៉ែត្រ​ទៅមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ​៕ ដោយ​៖​កូ​ឡាប​

spot_img
×