Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់​កន្ត្រក​យោង​ ក្នុង​ការដ្ឋាន​សំណង់​កម្ពស់​១៥​ជាន់ ​ស្លាប់​កម្មករ​ម្នាក់ និង​របួសធ្ងន់​ម្នាក់​ ក្នុង​សង្កាត់​បឹងរាំង

spot_img

​ភ្នំពេញ ៖ មាន​ករណី​ធ្លាក់​កន្ត្រក​យោង​ក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង ​ដែលមាន​កម្ពស់​១៥​ជាន់ ​ស្ថិត​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស កែង​ផ្លូវ​លេខ​២០០ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​នៅ​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០​នេះ​។​

កន្ត្រក​យោង​បាន​ដាច់​ខ្សែកាប​ធ្លាក់​ពី​ជា​ន់ទី​៧ ដែលមាន​កម្មករ​ជិះ​២​នាក់ បណ្ដាលឱ្យ​កម្មករ​ជា​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​។​

​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ​បានឱ្យដឹង​នៅ​កន្លែងកើតហេតុ​ថា ការដ្ឋាន​សំណង់​ត្រូវ​បិទ​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​រងចាំ​ការស្រាវជ្រាវ ហើយ​អ្នករបួស​បាន​បញ្ជូនទៅ​សង្គ្រោះ​៕​ដោយ៖កូឡាប

spot_img
×