Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនគួរ​កើតរឿង​បែបនេះ​សោះ​! ចូល​មើល​ទឹកធ្លាក់​តែមួយ​ភ្លែត​សោះ មកវិញ ចោរ​វាយ​កញ្ចក់​ឡាន​យក​អីវ៉ាន់​ខ្ទេច នៅ​ទឹកធ្លាក់​ពពក​វិល​ភ្នំ​បូកគោ​

spot_img

​កំពត​៖​ក្នុង​ថ្ងៃ​ឈប់សម្រាក​ពេញ​១​សប្តាហ៍​នេះ ឃើញថា​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន​កុះករ បាន​សម្រុក​ធ្វើដំណើ​កម្សាន្ត​ស្ទើរ​គ្រប់ទិសទី ដែល​ក្នុងនោះ​មាន​ទីកន្លែង​កម្សាន្ត​សំខាន់ៗ​ដូចជា ទឹកដី​ខេត្ត​សៀម ខេត្តមណ្ឌលគិរី កំពង់សោម កំពត និង​ទីកន្លែង​ផ្សេងៗ​ទៀត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ទោះយ៉ាងណា អ្វីដែល​គួរ​ឲ្យ​សោកស្តាយ និង​នឹកស្មាន​មិន​ដល់​នោះ គឺមាន​ករណី​ចោរ​ឆ្លៀត​ឱកាសនិយម បានធ្វើ​សកម្មភាព​វាយកម្ទេច​កញ្ចក់​រថយន្ត​ស៊េរី​ទំនើប​១​គ្រឿង ប្រមូលយក​របស់រប​ស់​ឥ​វ៉ាន់​ក្នុង​ឡាន​ភ្ញៀវទេសចរ​ឡើង​ខ្ទេច​តែម្តង ខណៈ​ម្ចាស់​ទៅ​មើល​ទឹកធ្លាក់​តែមួយ​ភ្លែត នៃ​រមណី​ដ្ឋា​ន​ជ្រោះ​ទឹកធ្លាក់​ពពក​វិល ដែលមាន​ទីតាំង​ស្ថិតនៅលើ​កំពូលភ្នំ​បូកគោ ក្នុង​ទឹកដី​ខេត្តកំពត​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Phannath Nat ដែលជា​ម្ចាស់​ឡាន​រងគ្រោះ បាន​បង្ហោះ​រូបភាព និង​សរសេរ​បញ្ជាក់​កាលពី​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ ឲ្យ​ដឹងថា​៖ «​ចោរ​វាយ​កញ្ចក់​ឡាន​យក​អីវ៉ាន់​ខ្ទេច ទឹកធ្លាក់​ពពក​វិល ភ្នំ​បូកគោ ចូល​មើល​ទឹកធ្លាក់​តែមួយ​ភ្លែត​សោះ​»​។​

​តាមរយៈ​រូបភាព​នេះ​ផងដែរ សូម​បងប្អូន​ទាំងអស់គ្នា ធ្វើដំណើរ​កម្សាន្ត​ដោយ​ការប្រុងប្រយ័ត្ន មិន​ថា​ទាំង​ការធ្វើដំណើរ​នៅលើ​ដងផ្លូវ​ទាំង​ទៅ​និង​មក និង​ថែរក្សា​សុខភាព​ពី​កូ​វីដ​១៩ ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ប្រយ័ត្នប្រយែង​របស់ទ្រព្យ​មានតម្លៃ ដាក់​ក្នុង​រថយន្ត​រថយន្តផង ព្រោះថា​សូម្បីតែ​ទីកន្លែង​មាន​សន្តិសុខ​យាមកាម ក៏​ចោរ​ឆ្លៀត​ឱកាសនិយម​អាចធ្វើ​សកម្មភាព​បែបនេះ​បានដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×