Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទាប់ពី​ប្រជាពលរដ្ឋ​កម្ពុជា​ផ្ទុះ​កំហឹង​ក្នុង​ខំ​មិន តារាភាពយន្ត​ល្បី​របស់​ហ្វីលីពីន Marian Rivera និង​ស្វាមី សុំទោស​អ្នកគាំទ្រ​កម្ពុជា ក្រោយ​បង្ហោះ​រូប​នៅ​អង្គរវត្ត តែ​សរសេរថា​នៅ​ថៃ​ទៅវិញ​

spot_img

​ភ្នំពេញ​៖ នាង Marian Rivera តារាភាពយន្ត​ហ្វីលីពីន បានមក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​គឺ​នៅលើ​ទឹកដី​អង្គរ ប៉ុន្តែ​បែរជា​នាង​បាន​សរសេរ​សារ​និង បង្ហោះ​រូប​នៅ​ប្រាសាទអង្គរវត្ត ថា​«When in Thailand» ទៅវិញ​។ ជាមួយនឹង​ការសុំ​អភ័យទោស នាង​ក៏​កែតម្រូវ​សំណេរ​របស់ខ្លួន​អម​នឹង​រូបថត​នោះ​ថា «Cambodia»​វិញ​។ នាង​ក៏បាន​សុំទោស​អ្នកគាំទ្រ​កម្ពុជា​។ ប៉ុន្តែ​ទោះយ៉ាងណា​មុននឹង​សរសេរ​សារ​សុំទោស ចំពោះ​ពលរដ្ឋ​កម្ពុជា ក៏ដូចជា​ប្រទេស​កម្ពុជា​នោះ នាង​បាន​កែ​ចំនួន​បី​ដង​ទម្រាំ​តែ​នឹងត្រូវ​តាម​ក្រឹត្យក្រម​។​

​តារាភាពយន្ត​ហ្វីលីពីន នាង Marian Rivera​និង​ស្វាមី នៅ​ថ្ងៃទី​២០ សីហា​នេះ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​នាង​ថត​ជាមួយ​ស្វាមី នៅ​ប្រាសាទអង្គរវត្ត ប៉ុន្តែ​នាង​បែរជា​សរសេរថា នៅ​ប្រទេស​ថៃ​ទៅវិញ​។ នាង Marian Rivera បាន​សរស​រថា «When in Thailand» ។

​ក្រោយ​ទទួលបាន​ការរិះគន់ កែតម្រូវ​យ៉ាងច្រើន ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​កម្ពុជា តារាភាពយន្ត​រូបនេះ បាន​លុប​រូបនេះ​ចេញពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។ ប៉ុន្តែ​មិន​ប៉ុន្មាន​នាទី​ផង នាង Marian Rivera បាន​បង្ហោះ​រូប​ដដែល​នេះ​ម្តងទៀត ជាមួយ​កំហុស​ដូចដើម គឺ​នាង​នៅតែ​សរស​រថា «When in Thailand» ដដែល​។ ក្រោយមក​ទើប​នាង​កែតម្រូវ​សំណេរ​មក​សរសេរថា​« Cambodia » ជាមួយនឹង​ការសុំ​អភ័យទោស​ពី​អ្នកគាំទ្រ​កម្ពុជា ចំពោះ​កំហុស​របស់ខ្លួន ៕ ដោយ​៖​កូ​ឡាប​

spot_img
×