Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​បត់​មិន​ប្រយ័ត្ន ទៅបុក​ម៉ូតូ​រ៉ឺម៉ក ប​ណ្តោ​ល​ឲ្យ​បុរស​ម្នាក់​រងរបួស​បាក់​ភ្លៅ​(វីដេអូ)

spot_img

​ភ្នំពេញ​៖ បុរស​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​ម៉ាក​នីសា​ន់ បត់​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​រ៉ឺម៉ក ប​ណ្តោ​ល​ឲ្យ​បុរស​ម្នាក់​រងរបួស​បាក់​ភ្លៅ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥​នាទី ថ្ងៃទី​២០ ខែសីហា ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២១៧ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​

​បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​រ៉ឺម៉ក គ្មាន​ផ្លាកលេខ បើក​តាម​បណ្ដោយ​ផ្លូវ​២១៧ ទិសដៅ​ពី​ជើង​មក​ត្បូង​ដោយ​មកដល់​ផ្លូវបត់​ចូល​ក្រុមហ៊ុន​លាយ​ស៊ីម៉ងត៍ ក៏​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​បត់​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ម៉ូតូ​រ៉ឺម៉ក​ពេញទំហឹង ប​ណ្តោ​ល​ឲ្យ​បុរស​ម្នាក់​រងរបួស​បាក់​ភ្លៅ​។​ ​រថយន្ត​ម៉ាក​នីសា​ន់ ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ 2AJ 9747 ។​

​ភ្លាមៗ​នោះដែរ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​រាយការណ៍​មក​សមត្ថកិច្ច​ជំនាញ​អធិការ​ខណ្ឌដង្កោ បាន​ចុះទៅ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​រ៉ឺម៉ក​មក​ដាក់​គៀន​ខាង ដើម្បី​ឲ្យ​ភាគី​ទាំងសងខាង​និយាយ​សម្រួល​គ្នា​មួយ​ជំហាន​៕ ដោយ​៖​មី​ដា ផាន់​ណា​


spot_img
×