Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឹបអូស​សាច់សត្វ​ព្រៃ​មួយចំនួន ក្រោយពី​បាន​ចុះ​ល្បាត និង​ឆែកឆេរ​តាម​ភោជនីយដ្ឋាន នៅក្នុង​ក្រុង​សែន​មនោ​រម្យ​ក្នុងអំឡុងពេល​ឈប់សម្រាក​

spot_img

​ខេត្តមណ្ឌលគិរី​៖​ក្រុម​ល្បាត​ចល័ត​នៃ​ខេត្តមណ្ឌលគិរី​បាន​រឹបអូស​សាច់​នៃ​ប្រភេទ​សត្វព្រៃ​មួយចំនួន​ក្រោយពី​បាន​ចុះ​ល្បាត និង​ឆែកឆេរ​តាម​ភោជនីយដ្ឋាន​នៅក្នុង​ក្រុង​សែន​មនោ​រម្យ និង​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ដទៃទៀត ក្នុងស្រុក​កោះ​ញែក និង​រមនីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា ដែល​សុទ្ធសឹង​ជាទី​កន្លែង​ដែល​ប្រជាជន​ជាង​មួយ​ម៉ឺន​នាក់​កំពុង​អញ្ជើញ​ទៅ​ទស្សនា​ក្នុងអំឡុងពេល​ឈប់សម្រាក​។​

​អង្គការ WWF បាន​ឲ្យ​ដឹងថា ដើម្បី​ធម្មជាតិ​និង​ដើម្បី​មនុស្សជាតិ​! ការទទួល​ទាន​អាហារ​ប្រកបដោយ​សុខភាព​ល្អ មិន​រាប់បញ្ចូល​ការបរិភោគ​សាច់សត្វ​ព្រៃ​ទេ​។​

​អង្គការ WWF នៅ​ថ្ងៃទី​២០​ខែសីហា​ឆ្នាំ​២០២០ បានចេញ​ប្រកាស​ព័ត៌មាន​ថា កាលពី​ម្សិលមិញ ក្រុម​ល្បាត​ចល័ត​នៃ​ខេត្តមណ្ឌលគិរី​បាន​រឹបអូស​សាច់​នៃ​ប្រភេទ​សត្វព្រៃ​មួយចំនួន​ក្រោយពី​បាន​ចុះ​ល្បាត និង​ឆែកឆេរ​តាម​ភោជនីយដ្ឋាន​នៅក្នុង​ក្រុង​សែន​មនោ​រម្យ និង​តំបន់​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ដទៃទៀត​ក្នុងស្រុក​កោះ​ញែក និង​រមនីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា​ដែល​សុទ្ធសឹង​ជាទី​កន្លែង​ដែល​ប្រជាជន​ជាង​មួយ​ម៉ឺន​នាក់​កំពុង​អញ្ជើញ​ទៅ​ទស្សនា​ក្នុងអំឡុងពេល​ឈប់សម្រាក​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​ត្រូវបាន​លើក​ថ្ងៃ​។

​ក្រុម​អនុវត្ត​ច្បាប់​ចល័ត​ដែលមាន​សមាសភាព​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ខេត្តមណ្ឌលគិរី នគរបាល កងរាជអាវុធហត្ថ និង​បុគ្គលិក​នៃ​អង្គការ WWF បាន​បើក​យុទ្ធនា​ល្បាត​របស់ខ្លួន​ជាប្រចាំ ហើយ​សម្រាប់​ពេលនេះ​គឺ​ចាប់តាំងពី​ចុង​សប្តាហ៍​មុន​មក​ម្លេះ ដោយ​ក្នុងនោះ​ក្រុម​ល្បាត​ចម្រុះ​បានដាក់​បង្ហាញ​នូវ​សេចក្តីណែនាំ​លេខ ៥ របស់​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​ចុះ​ឆ្នាំ ២០១៩ ដើម្បី​ហាមឃាត់​ការទិញ​លក់ ដឹកជញ្ជូន និង​ការប្រើប្រាស់​សត្វព្រៃ និង​ផលិតផល​សត្វព្រៃ​។

​ខណៈពេលដែល​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​បន្ត​រីករាយ​នឹង​ដំណើរ​កំសាន្ត​ក្នុង​សប្តាហ៍​នេះ យើងទាំងអស់គ្នា​ចាំបាច់​ត្រូវ​ចូលរួមចំណែក​បង្ការ ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា (​កូ​វីដ​១៩) និង​បង្ការ​រោគរាតត្បាត​ប្រភេទ​ផ្សេងទៀត​ដែល​អាច​កើតមាន​នាពេល​អនាគត​។

​រដ្ឋបាលខេត្ត​មណ្ឌល​គី​រី​បានចេញ​សេចក្តីជូនដំណឹង ស្តីពី​វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​សត្វព្រៃ​គ្រប់​ប្រភេទ​នៅក្នុង​ខេត្តមណ្ឌលគិរី​។​

​លោក លោកស្រី ដែលជា​ម្ចាស់​ភោជនីយដ្ឋាន ម្ចាស់​ទីតាំង​អាហា​រដ្ឋា​ន និង​រមណីយដ្ឋាន​ទេសចរណ៍​នានា ដែល​កំពុង​បម្រើសេវា​កម្ម​ទទួល​រៀបចំ​ម្ហូបអាហារ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី ឲ្យ​បាន​ជ្រាបថា ដើម្បី​រួមចំណែក​ការពារ និង​អភិរក្ស​ប្រភេទ​សត្វព្រៃ​មាន​ដោយ​កម្រ និង​ជិត​ផុត​ពូជ ហើយ​កំពុងមាន​វត្តមាន​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​មណ្ឌល​គី​រី និង​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ និង​ច្បាប់​ស្តីពី​ព្រៃឈើ រដ្ឋបាលខេត្ត​មណ្ឌលគិរី សូម​ដាក់ ៖

១.​នៅ​គ្រប់​បណ្តា​ភោជនីយដ្ឋាន ទីតាំង​អាហារ​ដ្ឋា​ន និង​រមណីយដ្ឋាន​ទេសចរណ៍​នានា ត្រូវ​ចូលរួម​ទប់ស្កាត់ ការជួញដូរ​សត្វព្រៃ និង​សំណាក​សត្វព្រៃ​គ្រប់​ប្រភេទ ជាពិសេស​ការយក​សាច់​សត្វព្រៃ​មក​ធ្វើជា​អាហារ​ឲ្យ​ខាងតែបាន​។ ២.​ត្រូវបាន​ហាមឃាត់​នូវ​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើ​ពាណិជ្ជកម្ម​សត្វព្រៃ និង សំណាក​សត្វព្រៃ​គ្រប់​ប្រភេទ ហើយ​ត្រូវ​ចូលរួម​ផ្តល់ព័ត៌មាន​អំពី​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​សត្វព្រៃ​មក​អាជ្ញា​ធរមាន​សមត្ថកិច្ច ។ ៣.​ហាមឃាត់​ចំពោះ​សកម្មភាព​ដែល​យាយី បំផ្លាញ​ជម្រក​ពង កូន និង​កន្លែង​បន្ត​ពូជ​សត្វព្រៃ​គ្រប់​ប្រភេទ និង ហាមឃាត់​ចំពោះ​ការដាក់​អន្ទាក់ ការចិញ្ចឹម​សត្វព្រៃ​ខុសច្បាប់ និង​ការ​បរបាញ់​សត្វព្រៃ​គ្រប់​ប្រភេទ​នៅក្នុង​តំបន់ ការពារ​ធម្មជាតិ ។​

រដ្ឋបាលខេត្ត​មណ្ឌលគិរី សង្ឃឹម​យ៉ាង​មុតមាំ​ថា លោក លោកស្រី ដែលជា​ម្ចាស់​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​និង​រមណីយដ្ឋាន​ទេសចរណ៍​ទាំងអស់​ត្រូវ​អនុវត្តន៍​តាម​សេចក្តីណែនាំ​រន​ញ​ង​ប្រសិទ្ធ​គ្នាព​ខ្ពស់​៕ ​ដោយ​៖​កូ​ឡាប​

 

spot_img
×