Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​ស្ទង់​មតិ​របស់ Comfrel ដើម្បី​បំបះបំបោរ​សតិអារម្មណ៍​ពលរដ្ឋ​ឲ្យ​ប្រឆាំងនឹង​ការអនុវត្តន៍​ច្បាប់​របស់​រដ្ឋាភិបាល ត្រូវ​បរាជ័យ​

spot_img

​ភ្នំពេញ​៖ លោក​សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា លទ្ធផល​ស្ទង់​មតិ​របស់ Comfrel ដើម្បី​បំបះបំបោរ​សតិអារម្មណ៍​ពលរដ្ឋ​ឲ្យ​ប្រឆាំងនឹង​ការអនុវត្តន៍​ច្បាប់​របស់​រដ្ឋាភិបាល ត្រូវ​បរាជ័យ ។​

​ជា​អង្គការ​សម្ព័ន្ធ​សង្គម​ស៊ីវិល ដែល​បានជ្រើសរើស​បេសកម្ម​របស់ខ្លួន​ដើម្បី​ឃ្លាំមើល​នឹង​តាមដាន​ត្រឹមតែ​ការបោះឆ្នោត​ឲ្យ​មាន​សេរី​និង​យុត្តិធម៌ ប៉ុណ្ណោះ តែ Comfrel បាន​ដើរ​ហួស​ពី​បន្ទាត់​បេសកម្ម​របស់ខ្លួន ទៅធ្វើ​កា​ស្ទង់​មតិ​តាម Page Comfrel របស់ខ្លួន ពី​ការចាប់ខ្លួន​បុគ្គល រ៉ុង ឈុន ហើយក៏​បានទទួល​លទ្ធផល​យ៉ាង​អាម៉ាស់​ដែរ ចំពោះ​ការតាំង​សំណួរ​ឲ្យ​សាធារណៈ​ឆ្លើយថា ត្រូវ​ច្បាប់​ឬ​អត់ ដែល​ចាប់ខ្លួន​បុគ្គល រ៉ុង ឈុន ?

​ការចាប់ខ្លួន រ៉ុង ឈុន វា​មិនមែនជា​រឿង​បោះឆ្នោត សេរី ឬ​យុត្តិធម៌ ដែរ​ឬ​អត់​ដែល Comfrel ត្រូវ​ឃ្លាំមើល ឬ​ត្រូវធ្វើ​ការស្ទង់មតិ​នោះទេ ! តែ​វា​ជា​រឿង​អនុវត្ត​ច្បាប់​សុទ្ធសាត ដែល​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ពង្រឹង​នីតិរដ្ឋ និង​លុបបំបាត់​នូវ​វប្បធម៌​រួច​ទោស​នៅក្នុង​ប្រទេស ។​

​តែ​ច​រឹត​ស្ទាប​ស្ទង​មតិ​របស់ Comfrel ដែល​បោះ​សំណួរ​ជា​សាធារណៈ ដោយ​ផ្តោត​យក​ចម្លើយ​តែ ២ មក​ឲ្យ​អ្នកឆ្លើយ​ធ្វើការ​ជ្រើសរើស​គឺ ត្រូវ​ច្បាប់ ឬ​មិនត្រូវ​ច្បាប់​នោះ គឺ​មិន​ត្រឹមតែ​កំពុង​ដើរ​ហួស​បន្ទាត់​បេសកម្ម​អង្គកា​របស់ខ្លួន ដែល​បានដាក់​ដំកល​លក្ខន្តិកៈ​នៅ​ក្រសួងមហាផ្ទៃ​នោះទេ តែ​វា​គឺជា​ច​រឹត​ប្រឆាំង​ការអនុវត្តន៍​ច្បាប់​របស់​រដ្ឋាភិបាល និង​ជា​ជា​ចេតនា​បំបះបំបោរ​សតិអារម្មណ៍​ពលរដ្ឋ​ឲ្យ​ងើបឡើង​ប្រឆាំងនឹង​ការចាប់ខ្លួន​បុគ្គល រ៉ុង ឈុន ក្នុង​គោលបំណង​បម្រើ​នយោបាយ​ទុ​ច្ច​រឹត​របស់​ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន សម រង្ស៊ី កំពុង​ដេកចាំ​ថ្នូរ ។​

​មានតែ​ក្រុម​អ្នកនយោបាយ​អាណាធិបតេយ្យ​ប៉ុណ្ណោះ ដែល​ប្រើ​វិធីសាស្ត្រ​បែប អាណាធិបតេយ្យ បញ្ឆេះ​កំហឹង​ពលរដ្ឋ​ឲ្យ​ចេញមក​ទាមទារ​រំដោះ​ជនសង្ស័យ​ឲ្យ​រួច​ផុតពី​អំណាចតុលាការ ។​

​ក្នុងប្រទេស​មានច្បាប់ ហើយ​កំពុង​កែទម្រង់​ដើម្បី​ពង្រឹង​នីតិរដ្ឋ គឺ​មិនត្រូវ​ឲ្យ​ពួកក្រុម​អ្នកនយោបាយ​អាណាធិបតេយ្យ​អស់​រស់​នៅក្រៅ​រង្វង់​ច្បាប់ ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នោះឡើយ​… យើង​គោរព​សិទ្ធិ​សំដែង​មតិ​របស់​ពលរដ្ឋ តែ​ត្រូវ​សំអាត​ពួក​អ្នកនយោបាយ​អាណាធិបតេយ្យ ដែល​បន្លំ​ខ្លួន​ចូលទៅ​ស្រែក​បញ្ឆេះ​កំហឹង​ពលរដ្ឋ កេង​យក​ច​មុខមាត់ យកចំណេញ​នយោបាយ ក្នុង​វេទិកា​សំដែង​មតិ​របស់​ពលរដ្ឋ ។​

​អ្នកនយោបាយ​អាណាធិបតេយ្យ ដែល​ចូលចិត្ត​បន្លំ​ខ្លួន​ចូល​ស្រែក​ស៊ី​ឡាក់​ក្នុង​ហ្វូង​វេទិកា​សំដែង​មតិ​របស់​ពលរដ្ឋ ហើយ​ដែល​ចូលចិត្ត​ប្រើ​វិធីសាស្ត្រ​អាណាធិបតេយ្យ​បំផ្លាញ​សណ្តាប់ធ្នាប់​សង្គម ត្រូវតែ​ប្រមូល​យកទៅដាក់​កន្លែង​ឲ្យ​គេ​មើលថែ​អប់រំ ៕​ ដោយ ៖ កូឡាប

spot_img
×