Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ​ពុំ​រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​-១៩​ថ្មី ទេ និង​មាន​ជា​សះ​ស្បេី​យ​ចំនួន ៦​នាក់

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី និង​មាន​ករណី​ជា​សះ​ស្បេី​យ​ចំនួន ០៦​នាក់​ថែមទៀត ។​

​រហូតដល់​ម៉ោង ០៨​និង​០០ ព្រឹក ថ្ងៃទី ២១ សីហា ២០២០ យេី​ង​ពុំ​រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី ទេ ដូច្នេះ​ចំនួន​សរុប ២៧៣​នាក់​ដដែល មាន​ជា​សះ​ស្បេី​យ​ចំនួន ៦​នាក់ (​ខ្មែរ​ទាំងអស់​) ចំនួន​សម្រាក​នៅ​ពេទ្យ​នៅសល់ ១៤​នាក់ ចំនួន​ជា​សះ​ស្បេី​យ​សរុប​ចំនួន ២៥៩​នាក់ និង ស្លាប់​គ្មាន។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យេី​ង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យេី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេីយ ។

​សូមបញ្ជាក់ថា ប្រទេស​យេី​ង​រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០។ ​យេី​ង​បាន​ធ្វេី​តេស្ត​ចំនួន 85247 ស្មេី​នឹង 5135 ក្នុង​១​លាន នាក់​៕ ដោយ​៖​កូ​ឡាប​

spot_img
×