Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់​គ្រឿងចក្រ​របស់ឈ្មួញ កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​យក​អាចម៍ដី ក្នុង​ផ្ទៃ​បាត​ស្ទឹង​សរីសោភ័ណ ជាប់​ទីតាំង​ក្បាលស្ពាន​ទឹកថ្លា​

spot_img

​ខេត្តបន្ទាយមានជ័យ​៖លោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានសរសេរសារលើហ្វេសប៊ុកថា ស្រណោះ​ជើង ស្ពាន ទឹកថ្លា​ណាស់ គេ​កាយ​យក​ដី ជិត​ដាច់​ហើយ សូម​លោក​មន្ត្រី​ដែលមាន តួនាទី ជួយ​មើលៗ​ផង ពីព្រោះ​ស្ពាន​នេះ ឯកឧត្ដម កែ គឹមយ៉ាន លោក​ខំ អភិរក្ស​ទុក​ឲ្យ​ក្មេងជំនាន់ក្រោយ​បាន​ស្គាល់​។​

​ករណីនេះ អាជ្ញាធរ​ក្រុង រួមជាមួយ​កងកម្លាំង​សមត្ថកិច្ច ចុះ​ឃាត់​គ្រឿងចក្រ​របស់ ឈ្មួញ ដែល​បាន​កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​យក​អាចម៍ដី ក្នុង​ផ្ទៃ​បាត​ស្ទឹង​សរីសោភ័ណ ជាប់​ទីតាំង​ក្បាលស្ពាន​ទឹកថ្លា​(​ស្ពានដែក​ពី​សង្គម​) ដោយ​គ្មាន​ការអនុញ្ញាត ច្បាប់​ត្រឹមត្រូវ មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ប៉ុ​ស្ត​នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ទឹកថ្លា​។​

​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ សូម​ជូន​ជ​ម្រា​ដល់​សាធារណមតិ និង​បណ្តាញ​ផ្សព្វផ្សាយ​ថា ថ្ងៃនេះ​ក្រោយ​ទទួល​ព័ត៌មាន​រាយការណ៍​ពី អាជ្ញាធរ​ក្រុង​សិរីសោភ័ណ ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ក្រុង រួមជាមួយ​កងកម្លាំង​សមត្ថកិច្ច ចុះ​ឃាត់​គ្រឿងចក្រ​របស់ ឈ្មួញ ដែល​បាន​កំពុង​ធ្វើ​សកម្មភាព​ជីក​កកាយ​យក​អាចម៍ដី ក្នុង​ផ្ទៃ​បាត​ស្ទឹង​សរីសោភ័ណ ជាប់​ទីតាំង​ក្បាលស្ពាន​ទឹកថ្លា​(​ស្ពានដែក​ពី​សង្គម​) ដោយ​គ្មាន​ការអនុញ្ញាត ច្បាប់​ត្រឹមត្រូវ មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ប៉ុ​ស្ត​នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ទឹកថ្លា ។​

​កន្លងមក​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ប្រធាន​អង្គប្រជុំ ធ្លាប់បាន​ណែនាំ​ដល់​ជំនាញ​ធនធានទឹក​ខេត្ត និង​អាជ្ញាធរ​ក្រុង សង្កាត់​ឲ្យ​ចុះ​ពិនិត្យមើល​ណែនាំ​ដល់​ក្រុម​ឈ្មួញ​ខាងលើ ឲ្យ​ឈប់​សកម្មភាព​កាយ តែ​នៅតែ​លួច​បន្តធ្វើ​សកម្មភាព​មក ។​

​ស្របពេល​ក្នុងឱកាស​ថ្ងៃ​សម្រាក​សង​បុណ្យចូលឆ្នាំ មន្ត្រីរាជការ​ឈប់សម្រាក ជាក់ស្តែង​ថ្ងៃទី​២០ សីហា ឆ្នាំ​២០២០​នេះ សកម្មភាព នៃ​ការជីក​កកាយ​បានធ្វើ​ឲ្យ​រាល់ដាល​កាន់តែខ្លាំង​ដល់​ចំណុច​សសរ​ជើង​ស្ពានដែក​ដែល​បន្សល់ទុក​ពី​សម័យ​សង្គម​មក ដែល​បច្ចុប្បន្ន​ថ្នាក់ដឹកនាំ​ខេត្ត ពិសេស​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកជំទាវ លោក​បាន​យកចិត្តទុកដាក់ ធ្វើការ​រក្សា​អភិរក្ស​រៀបចំ​កែលម្អ​ទុក កូនចៅ​ជំនាន់​ក្រោយ​បានឃើញ​។

​ជាមួយគ្នានេះ​ក្នុង​ឆ្នាំ​២០១៩​កន្លងមក​ដោយ​គំនិត​ចង់​អភិរក្ស​រក្សា​ការពារ​រៀបចំ​បន្ថែម​នោះ ឯកឧត្តម អ៊ុំ រាត្រី ក្នុងនាម​រដ្ឋបាលខេត្ត បាន​ប្រើប្រាស់​ថវិកា​អភិវឌ្ឍន៍​ខេត្ត​រៀបចំ​ឲ្យ​មាន​ជា​សួនផ្កា​ចម្រុះ និង​ភ្លើង​បំ​ភ្លើ​ពេល​រាត្រី នៅ​ម្ខាង​ស្ពាន​ក៍មាន​រៀបចំ​ជា​សួន និង​រូបសំណាក​លោកយាយ​សំ​ផងដែរ ។​

​ក្នុងនាម​រដ្ឋបាលខេត្ត​សូមបញ្ជាក់​ជូន​សាធារណៈមតិ និង​បណ្តាញ​ផ្សព្វផ្សាយ​ទាំងអស់​មេត្តា​ជ្រាបថា ជុំវិញ​ករណី​ខាងលើនេះ ខេត្ត​មិនបាន​អនុ​ញ្ញា​ត្ត​ឲ្យ​មានការ​ជីក​កកាយ​យ៉ាង​អនាធិបតេយ្យ​ដូច​ពាក្យ​ចោត​ប្រកាន់ បំ​ភ្លើ​ស បំ​ផ្លៃ​ផ្ទុយ​ពី​ការពិត និង​ចោត​រិះគន់​មកលើ​អាជ្ញាធរខេត្ត ឯកឧត្តម អភិបាលខេត្ត ថា​មានការ​អនុញ្ញាត​នោះ។​
ផ្ទ​យ​ទៅវិញ​ឯកឧត្តម​អភិបាលខេត្ត​បាន​ដឹកនាំ​គិតគូរ​រៀបចំ​ឲ្យ​មាន​សួនច្បារ ភ្លើង​បំភ្លឺ និង ហើយ​ថ្ងៃនេះ​ក្រោយ​ទទួលបាន​ព័ត៌មាន សេចក្តី​រាយ​ការ​ណ័​របស់លោក​ហ៊ឹ​ល រ៉ា​យ៉ា អភិបាល​ភ្លាមៗ ​លោក​បាន​បញ្ជា​ឲ្យ​ចុះ​ឃាត់​គ្រឿងចក្រ​ដែល​កំពុង​ធ្វើ​សកម្ម​ភាពជា​បណ្តោះអាសន្ន​។

​សូមបញ្ជាក់ថា នៅវេលា​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បាន​ដឹកនាំ​កងកំលាំងប្រដាប់អាវុធ និង​មន្ត្រី​ជំនាញ​ចុះ​ឃាត់​គ្រឿង​ចាក់​កាយ​ដី​ខុសច្បាប់ របស់​ឈ្មោះ អ៊ឹង ទន់​ហួរ ចាក់ដី​លុប​ស្ទឹង និង​កាយ​ដី​ជិត​បាក់ជើង​ស្ពាន នៅត្រង់ចំណុច​គល់ស្ពាន​ទឹកថ្លា ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា យកមក​រក្សា​ទុក្ខ​នៅ​ប៉ុ​ស្ត៏​នគរបាល សង្កាត់​ទឹកថ្លា ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ។ សម្ភារ​រួមមាន​ ​អេ​ស្កា​កាយ​ដី​ចំនួន​៣​គ្រឿង ឡាន​ដឹក​ដី​ចំនួន​៧​គ្រឿង ត្រាក់ទ័​ឈូស​ដី​ចំនួន​១​គ្រឿង​។​

​យោងតាម​ប្រវត្តិ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ស្ពាន​ដែកថែប​ទាំង​បន្ទះ​តាប់​ជា​អក្សរ​UVHL​ជា​កេរ្តិ៍​សម័យ​អាណានិគមនិយម​បារាំង នៅសល់​រូបរាង​ដើម​តែមួយគត់​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥​នោះ​គឺ​ស្ពាន​ទឹកថ្លា ស្ថិតនៅ​ក្បាល​ស្ទឹង​សិរីសោភ័ណ​នា​ភូមិ​-​សង្កាត់​ទឹកថ្លា ខាងលិច​ក្រុង​សិរីសោភ័ណ ៦​គីឡូម៉ែត្រ​។​

​ស្ពាន​នេះ កសាង​នៅ​ឆ្នាំ​១៩៣១ ជា​ពេល​កសាង​ផ្លូវជាតិ​លេខ​៥ (​ភ្នំពេញ​-​ប៉ោយប៉ែត ប្រវែង​៤០៨ គីឡូម៉ែត្រ​) ដែរ​។ ស្ពានដែក​ដូចគ្នានេះ​ខ្លះទៀត មាន​រាប់ទាំង​ស្ពាន​សែ​សិន ឆ្លងស្ទឹង​សិរិ​សោភ័ណ ប៉ែក​ខាងត្បូង ត្រូវរ​រុះរើ​ចេញ​អស់​នៅពេល​គេ​ស្តារ និង​ស្ថាបនា​ផ្លូវជាតិ​លេខ​៥​ឡើងវិញ​កន្លងមក​។ ប៉ុន្តែ​សម្រាប់​ស្ពានដែក​នៅ​ទឹកថ្លា​នេះ ក្រសួង​សាធារណការ និង​រាជរដ្ឋាភិបាល បាន​រក្សាទុក​តាម​សំណើ​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ។

​ក្នុងនោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែង​គាំទ្រ​សំណើ​រក្សាទុក​ស្ពាន​ដែកថែប នៅ​ទឹកថ្លា​នោះ ហើយ​ត្រូវ សង់ស្ពាន​ថ្ម​ថ្មី​នៅ​ប្រប​ស្របគ្នា​នោះ​វិញ​គឺ​សម្តេច​ថ្លែង កាលពី​សម្តេច​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ សាកលវិទ្យាល័យ​មានជ័យ ដែល​ស្ថិតនៅ​ជិត​ស្ពាន​នោះ កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០០៨ ។ ហើយ​សម្តេច​តេ​ជោ​ក៏​ចាប់អារម្មណ៍​យ៉ាងខ្លាំង​លើ​រូបថត​១​សន្លឹក​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែល​ឈរ​ស្ពាយ​កាំភ្លើង​នៅមុខ​ស្ពានដែក ទឹកថ្លា​នេះ​ថា​ជា​អនុស្សាវរីយ៍ ដូចជា​កង​ទ​ព័​យាម​ការពារ​ស្ពាន​ម្នាក់ នា​សម័យ​សាធារណរដ្ឋ​ប្រជា​មា​និ​តុ​កម្ពុជា ៕ ​ដោយ​៖​កូ​ឡាប​

 

spot_img
×