Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​ចេះតែ​ហ៊ាន​! ចៅហ្វាយខេត្ត​ទេសចរណ៍​សំខាន់ៗ​២ ព្រមាន​អ្នកលក់​ក្តាម​លួច​ស៊ី​ភ្នែកជញ្ជីង​ភ្ញៀវ ឬ ជួល​ថ្លៃ​ហួសកំណត់ គឺ​ប្រឈម​បិទ​អាជីវកម្ម​ចោល​តែម្តង​

spot_img

​ព្រះសីហនុ កែប ៖ លោក សោម ពិសិដ្ឋ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២០ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​និង​យុវជន​ចុះ​ត្រួតពិនិត្យ​ការរៀបចំ​ជញ្ជីង​យុត្តិធម៌​នៅ​ផ្សារ​ក្តាម​ដើម្បី​ទទួលបាន​តម្លាភាព​ទាំង​អ្នកទិញ​ទាំង​អ្នកលក់​។​

​ការចុះ​ត្រួតពិនិត្យ​នេះ ត្រូវបាន​ធ្វើឡើង​គឺ​ស្រប​ពេលដែល​ភ្ញៀវទេសចរ បាន​សម្រុក​ទៅលេង​ខេត្ត​កែប យ៉ាងច្រើន​កុះករ ក្នុងអំឡុងពេល​ថ្ងៃ​ឈប់សម្រាក​សង​នា​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ប៉ុន្មាន​ថ្ងៃនេះ និង​ជាពិសេស​គឺ​តែងតែ​លេចឮ​ពាក្យ​ភ្ញៀវទេសចរ​រអ៊ូរទាំ​ថា អាជីវករ​នៅ​ផ្សារ​ក្តាម​ខេត្ត​កែប លក់ដូរ​កោរ​ភ្ញៀវ​មិន​ដាក់​ទឹក ហើយ​ថ្លឹង​គីឡូ​ឲ្យ​ភ្ញៀវ​មិន​គ្រប់​គីឡូ​ទៀត​។​

​ទន្ទឹម​នោះ​ផងដែរ លោក​អភិបាលខេត្ត​កែប ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា ក្នុងករណី​ដែល​មន្ត្រី​ជំនាញ​រកឃើញថា មាន​អាជីវករ​រូប​ណា​លក់ដូរ​ទំនិញ​ឲ្យ​ភ្ញៀវ បាន​កេង​បន្លំ​មិន​គ្រប់​គីឡូ អាជីវករ​រូបនោះ​នឹង​ទទួល​នូវ​ការពិន័យ​ពី​រដ្ឋបាលខេត្ត ឬ​បិទ​កន្លែង​អាជីវកម្ម និង​អាច​ទទួលខុសត្រូវ​ជាមួយ​ច្បាប់​ទៀតផង​។​

​ដោយឡែក លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​វិញ បាន​សង្កត់ធ្ងន់ៗ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖ «​នៅតែមាន​ត្រីងៀត​ឆ្លៀត​ពង ជូនដំណឹង​ហើយ ណែនាំ​ហើយ កុំ​កោរ​ភ្ញៀវ ឆ្នេរ​សាធារណៈ​ទេ នៅតែ​បំពាន​ជួល​ថ្លៃ​ហួសកំណត់ មានតែ​បញ្ឈប់​កុំ​ឲ្យ​នៅ​ជួល​ទៀត​»​។​

​សូម​បញ្ចា​ក់ថា ការលើកឡើង​បែបនេះ​របស់លោក​អភិបាលខេត្ត​ព្រះសីហនុ គឺ​ក្រោយ​លេច​ធ្លាយ​ព័ត៌មាន​ថា អាជីវក​បាន​ជួល​ពោង​ធំ​ឲ្យ​ភ្ញៀវ​ក្នុងតម្លៃ​សេវា ១ ម៉ឺន​រៀល ខណៈ​ពោង​តូច​តម្លៃ​សេវា ៧ ពាន់​រៀល​៕ ដោយ​៖ លឹម ហុង​

spot_img
×