Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹក​ជន់​លិច ពលរដ្ឋ​ស្រែកយំ​យ៉ាង​វេទនា​! លោក គីម ជុង​អ៊ុន បែរជា​ជិះ​រថយន្ត​ប្រណីត LX 570 ទៅកាន់​តំបន់​លិចលង់ និង​ពោល​ពាក្យ​យ៉ាង​ឡូយ​ថា​…

spot_img

​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បានប្រកាសថា ប្រទេស​របស់លោក​មិន​ទទួល​ជំនួយ​ពី​ខាងក្រៅ​នោះឡើយ បើទោះបីជា​ប្រទេស​ខ្លួន​បាននិងកំពុង​ទទួលរ​ង​គ្រោះ​ធ្ងន់ធ្ងរ ដោយសារតែ​ទឹកជំនន់​ក៏ដោយ​។

​ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​របស់​កូរ៉េខាងជើង​បាន​ដកស្រង់​សំដី​មេដឹកនាំ គីម ជុង​អ៊ុន ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​គណៈកម្មាធិកា​រ​កណ្តាល​នៃ​គណបក្ស​ពលករ​កូរ៉េ ដោយ​លោក គឹម​បាន​សង្កត់ធ្ងន់ថា​៖ «​ក្នុងស្ថានភាព​វីរុស Covid-19 កំពុង​រីក​រាល​ដ៏​អាក្រក់ នៅ​ទូទាំង​សកលលោក ហេតុនេះ យើង​មិន​អនុ​ញ្ញា​ឲ្យ​ទទួល​ជំនួយ​ពី​ខាងក្រៅ​ណាមួយ សម្រាប់​ការខូចខាត​ដោយសារ​គ្រោះមហន្តរាយ​ទឹកជំនន់​នេះ​ទេ ប៉ុន្តែ ត្រូវបាន​បិទ​ព្រំដែន និង​អនុវត្ត​ការងារ​ប្រឆាំង​ទប់ស្កាត់​វីរុស​ការ​រាតត្បាត​នេះ​យ៉ាង​តឹងរ៉ឹង​»​។​

​សូមបញ្ជាក់ថា គ្រោះទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ភ្លៀង​ធ្លាក់​យ៉ាង​គំហក់​នៅ​ទូទាំងប្រទេស​ចាប់តាំងពី​ថ្ងៃទី​១ ដល់​ថ្ងៃទី ៦ ខែសីហា បាន​បំផ្លាញ​ផលដំណាំ ៣៩,២៩៦ ហិកតា​, ផ្ទះសម្បែង​ចំនួន ១៦,៦៨០ ខ្នង និង​ព្រមទាំង​អគារ​សាធារណៈ​ប្រមាណ ៦៣០ ផងដែរ នៅ​ទូទាំងប្រទេស​។ តែ​យ៉ាងណា មិនមាន​សេចក្តីរាយការណ៍​អំពី​គ្រោះថ្នាក់​ដល់​មនុស្ស​ក្នុង​តំបន់​នោះទេ ។ នេះ​បើ​យោងតាម​បាយ​ការណ៍ KCNA​។​

​ទន្ទឹម​នោះ​ផងដែរ លោក គីម ជុង​អ៊ុន ដែល​កំពុង​ស្ថិតនៅក្នុង​តំបន់​រងគ្រោះ ជាមួយ​រថយន្ត​ប្រណីត​ដែល​គេ​សន្ម​ត់​ថា Lexus LX 570 បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គិតគូរ​ផ្តល់​អាហារ ថ្នាំសង្កូវ និង​សំភារៈ​ចាំបាច់​ផ្សេងៗ​ទៀត ដល់​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ​ជាតិ បាន​ហាមឃាត់​ការនាំចេញ​ទំនិញ​ប្រណីត​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​។ ប៉ុន្តែ លោក គីម ត្រូវបាន​គេ​មើលឃើញ​ជិះ​រថយន្ត​ទំនើបៗ ដែល​កាលពីមុនៗ​មាន​ទាំង​រថយន្ត Mercedes-Benzes និង Rolls Royce ផងដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×