Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​គ្មាន​២! បុរស​ម្នាក់​នាំយក​ពស់វែក​ដែល​បាន​ចឹក មកកាន់​ពេទ្យ ធ្វើ​ឲ្យ​ម្នាក់ៗ​ក្នុង​មន្ទីរពេទ្យ និង​សូម្បី​គ្រូពេទ្យ​ញាក់សាច់​គ្រប់ៗ​គ្នា​

spot_img

​យោងតាម Youngster (thanhnien) កាលពី​ថ្ងៃទី​១៩ ខែសីហា បុរស​ជនជាតិ​វៀតណាម​ម្នាក់ បានធ្វើ​ឲ្យ​គ្រប់គ្នា​នៅក្នុង​មន្ទីរពេទ្យ ភ្ញាក់ផ្អើល​ស្លុតរន្ធត់​ខ្លាំង​បំផុត បន្ទាប់ពី​រូបភាព​ត្រូវបាន​បង្ហោះ​ឡើង បង្ហាញ​គាត់​ស្ថិតក្នុង​ស្ថានភាព​ឈឺ​ចុកចាប់​យ៉ាងខ្លាំង នៅលើ​ហ្វ្រ​ង់​កា​សង្គ្រោះបន្ទាន់ ខណៈ​ដៃ​កាន់​ពស់វែក​ដ៏​ធំ​១​ក្បាល ដែល​ត្រូវបាន​គេ​ដឹងថា​វា​បាន​ចឹក​គាត់​។​

​ជុំវិញ​ករណី​ដ៏​សែន​ស្លុតរន្ធត់ ស្ទើរ​មិនគួរ​ឲ្យ​ជឿ​នេះ លោក​វេជ្ជបណ្ឌិត ង្វៀន​ថៃ​ប៊ិ​ញ អនុប្រធាន​មន្ទីរពេទ្យ​នៅ​ខេត្ត​តា​និ​ញ​) បានបញ្ជាក់​ពី​ការពិត និង​បង្ហាញថា អ្នកជំងឺ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជោ​រៃ (Cho Ray) ដើម្បី​ទទួល​ការព្យាបាល​បន្ត​។ ពស់​ដែល​បាន​វាយប្រហារ​គាត់ ត្រូវបាន​គេ​ស្គាល់​ថា​ជា​ស្តេចពស់​វែក​មាន​ប្រវែង ៣ ម៉ែត្រ និង​ទម្ងន់ ៤,៥ គីឡូក្រាម​។​

​បុរសរងគ្រោះ​មានឈ្មោះ P.V.T អាយុ ៣៨ ឆ្នាំ រស់នៅ​ក្នុងភូមិ តាន​ឡី ឃុំ​តាន​ហ៊ុ​ង ស្រុក តាន​ចូ ខេត្ត​តៃនិញ ប្រទេស​វៀតណាម​។ គាត់​ត្រូវបាន​ក្រុមគ្រួសារ​ដឹក​មក​សង្គ្រោះបន្ទាន់ នៅឯ​មន្ទីរពេទ្យ​ទូទៅ​នៃ​ខេត្ត​តា​យ​ញិញ នា​វេលា​ម៉ោង ៨ នាទី​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០​។

​លោក​វេជ្ជបណ្ឌិត ប៊ិ​ញ បាន​បន្ថែមថា អ្នកជំងឺ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​មន្ទីរពេទ្យ ស្ថិតក្នុង​សភាព​ដឹងខ្លួន ដកដង្ហើម​ធម្មតា ប៉ុន្តែ ជើង​ខាងស្តាំ​របស់គាត់​ប្រែជា​ពណ៌​ស្វាយ និង​មាន​ឈាម​។ ក្រុមគ្រូពេទ្យ​បានធ្វើការ​ព្យាបាល និង​សំអាត​មុខរបួស​ជា​មូលដ្ឋាន​។​

​លោក​វេជ្ជបណ្ឌិត ប៊ិ​ញ នៅបាន​បន្ថែម​ឲ្យ​ដឹង​ទៀតថា «​ដំបូង​ឡើយ អ្នកជំងឺ​មាន​បង្ហាញ​ស្មារតី​មាំមួន​ណាស់ ប៉ុន្តែ ភ្លាមៗ​នោះ គាត់​មាន​ដង្ហើម​ខ្លីៗ ហើយ​ត្រូវការ​ជំនួយ​អុកស៊ីហ្សែន​។ ការធ្វើ​រោគវិនិច្ឆ័យ​បាន​បង្ហាញថា គាត់​មាន​ជំងឺ​ផ្លូវដង្ហើម​ដោយសារ​ការ​ខាំ​ពី​ពស់វែក​នោះ​។ គាត់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ចោ​រៃ​ភ្លាមៗ​»​។​

​យោងតាម​សមាជិកគ្រួសារ​អ្នកជំងឺ បាន​ឲ្យ​ដឹងថា ប្រហែលជា​ម៉ោង ៧ និង ៣០ នាទី ព្រឹក​ថ្ងៃទី​១៩ ខែសីហា នៅពេល​ធ្វើការ​នៅ​សួនច្បារ​មួយ​ក្នុងស្រុក​ស៊ូ​យ៉ា លោក ធី បាន​រកឃើញ​ពស់ ហើយ​គាត់​ក៏​សម្រេចចិត្ត​ចាប់​វា​។ ទោះយ៉ាងណា ពស់​នោះ​ក៏​ងាក​ទៅបុក​ភ្លៅ​ខាងស្តាំ​របស់គាត់​តែម្តង​។ បន្ទាប់​ហេតុការណ៍​នេះ​កើតឡើង គាត់​បាន​ចាប់​ក្បាល​ពស់​នោះ ហើយ​បាន​ជូនដំណឹង​នេះ​ដល់​ក្រុមគ្រួសារ​ឲ្យ​នាំ​គាត់​និង​ពស់ ទៅកាន់​មន្ទីរពេទ្យ​៕ ដោយ​៖ លឹម ហុង​

spot_img
×