Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវា​ដឹក​ប្រេង​បាត់​ខ្លួន​ជាមួយ​នាវិក ឥណ្ឌា 22 នាក់​

spot_img

​ប្រេង​រួមជាមួយ​នឹង​ក្រុម​នាវិក​ឥណ្ឌា 22 នាក់ ដែល​នៅ​ឆ្ងាយ​ពី​ឆ្នេរ Benin នៅ​ប្រទេស​អាហ្វ្រិក​ខាងលិច​បាន​ធ្វើឱ្យ​មានកា​រ​កង្វល់​ភ័យខ្លាច​ថា វា​ត្រូវ​រង​ការ​បាន​វាយប្រហារ​ដោយ​ចោរ​សមុទ្រ​។​

​ទីតាំង​ចុងក្រោយ​របស់​នាវា​ដឹក​ប្រេង​។​

​នាវា​ដឹក​ប្រេង Marine Express បាន​បាត់​ខ្លួន​នៅ​ឆ្នេរសមុទ្រ​ប៊ីនី​ន ប្រទេស​ហ្គី​ណេកាល​ពី​ថ្ងៃ​ទី 1 ខែ​កុម្ភៈ ។ នាវា​នេះ​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ដឹកជញ្ជូន Anglo Eastern ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​។ ក្រុមហ៊ុន​អះអាង​ថា អាទិភាព​កំពូល​គឺ​សុវត្ថិភាព​របស់​នាវិក​។​

​បច្ចុប្បន្ន​ឥណ្ឌា​កំពុង​ទាក់ទង​ជាមួយ​មន្ត្រី​នី​ហ្សេ​រី​យ៉ាបេ​នី​ន ដើម្បី​កំណត់​ទីតាំង​កប៉ាល់​និង​នាវិក​របស់ខ្លួន​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ឥណ្ឌា Raveesh Kumar បាន​និយាយ​តាម ទូរស័ព្ទ​បន្ទាន់ 24/7 ថា ស្ថានទូត​ឥណ្ឌា​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា​បាន​បង្កើត​ខ្សែ​ទូរស័ព្ទ​នេះ​ដើម្បី​ផ្តល់​ព័ត៌មាន​ស្តីពី​មនុ​ស្ស​បាត់​ខ្លួន​។​

​នេះ​គឺជា​នាវា​បាត់​ខ្លួន​លើក​ទី​ពីរ​នៅក្នុង​តំបន់​នេះ កាល​ច្រើន​ខែ​កន្លងមក​។ តាម​កាសែត Hindustan Times បានឱ្យដឹងថា នាវា MT Barret ត្រូវបាន​ចោរ​សមុទ្រ​វាយប្រហារ​កាលពី​ខែ​មករា ប៉ុន្តែ​នាវិក​ភាគច្រើន​ជា​ជនជាតិ​ឥណ្ឌា ត្រូវបាន​ដោះលែង បន្ទាប់​ពី​បង់ថ្លៃ​លោះ​។ មនុស្ស​ជាច្រើន​បាន​ភ័យខ្លាច​រឿង​ដដែល​នេះ​បាន​កើតឡើង​ជា​មួយ Marine Express​។​

មន្ត្រី​នី​ហ្សេ​រី​យ៉ា ស្នើសុំ​ឱ្យ​នាវា​ទាំងអស់​រាយការណ៍ ប្រសិន​ពួកគេ​ប្រទះ​ឃើញ​នាវា​បាត់​ខ្លួន​មួយ​នេះ​បាត់​៕ សូ​យ​ន​

spot_img
×