Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រី​ត្រសក់​មួយ​ក្បាល​ទម្ងន់ ៨​គីឡូ​ត្រូវបាន​ហូត​ពី​ជនល្មើស , ត្រី​គល់រាំង​មួយ​ក្បាល ទំងន់​៥៤ គីឡូក្រាម ក្រោយពី​នេសាទ​បាន លែង​ចូលក្នុង​ដែនទឹក​ធម្មជាតិ​

spot_img

ស្ទឹងត្រែង ៖​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល ខេត្តស្ទឹងត្រែង ចុះ​ពិនិត្យ​ទីតាំង​នេសាទ​ខុសច្បាប់ ចំនួន ៩​កន្លែង និង​ដកហូត​ត្រី​ត្រសក់ មួយ​ក្បាលមាន​ទម្ងន់​រហូតដល់​ទម្ងន់​៩ គីឡូក្រាម និង​ត្រី​ខ្យា មួយ​ក្បាល កាលពី​រសៀល​ថ្ងៃទី ២០ ខែសីហា​ឆ្នាំ ២០២០ ត្រង់ចំណុច​អូរ​អ​ញ្ជា​ង ស្ថិត​ក្នុងភូមិ​ខ្សាច់​ថ្មី ឃុំ​តា​ឡា​ត ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។​

លោក​វរសេនីយ៍ឯក​ឯក វ៉ា សុផាន់ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ឲ្យ​ដឹងថា នៅ​រដូវ​នេះ គឺជា​រដូវ​បិទ​នេសាទ តែ​សកម្មភាព​នេសាទ​ខុសច្បាប់ នៅតែ​កើតមាន​តាម​ទី​ដាច់ស្រយាល​មួយចំនួន ជាហេតុ​ធ្វើ​ឲ្យ​បាត់បង់​នូវ​ពូជ​ត្រី​សំខាន់ៗ ។​

លោក​វរសេនីយ៍ឯក​ឯក បាន​បន្តទៀតថា ការចុះ​ស្វែងរក​ទីតាំង​នេសាទ​ខុសច្បាប់ ខាងលើនេះ សមត្ថកិច្ច​បាន​រកឃើញ​ទីតាំង ដាក់​ឆ្នុក​ខុសច្បាប់ ក្នុង​អូរ​ចំនួន​៩​កន្លែង នៅក្នុង​អន្លង់​អភិរក្ស​របស់​សហគម​ន៍ សាមគ្គី​រុងរឿង និង​បាន​ដកហូត​ឧបករណ៍​នេសាទ​ខុសច្បាប់ មួយចំនួន និង​ប្រភេទ ត្រី​កម្រ ចំនួន​ពីរ​ក្បាល គឺ​ត្រី​ខ្យា​មួយ​ក្បាល និង​ត្រី​ត្រសក់ មួយ​ក្បាល​នៅ​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។​

​ចំណែក​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ត្បូងឃ្មុំ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រជាពលរដ្ឋ​ភូមិ​ទី​១ ឃុំ​រកា​ខ្នុរ ស្រុក​ក្រូចឆ្មារ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន ដែល​បានរួម​ចំណែក​ជា​ពលរ​ដ្ឋ​ល្អ​ក្នុងការ​ថែរក្សា​ការពារ និង​រួមចំណែក​អភិរក្ស​ពូជ​ត្រី​គល់រាំង ពូជ​ត្រី​ធំ​ដែលជា​ត្រី​ជិត​ផុត​ពូជ ទំងន់​៥៤ គីឡូក្រាម ក្រោយពី​នេសាទ​បាន លែង​ចូលក្នុង​ដែនទឹក​ធម្មជាតិ​វិញ​៕ ដោយ​:​សុខុម​

spot_img
×