Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅពេល​រួមភេទ​ជាមួយ​សង្សារ​នៅ​ខេត្តកំពង់ចាម

spot_img

​កំពង់ចាម​៖ ក្រសួងសុខាភិបាល សូម​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា មាន​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅពេល​រួមភេទ ដែល​ហេតុ​ការ​ណ៌​នេះ បានកើត​ឡើង​នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​។ នេះ​បើតាម​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​តាម​របាយការណ៍​រប​ស់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា​៖ នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ មាន​បុរស​ជនជាតិ អាយុ ៤៦​ឆ្នាំ បានមក​លេង​ផ្ទះ​សង្សារ​គាត់​ដែលជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣៩​ឆ្នាំ នៅ​ភូមិ​អូរ​ស្វាយ​កើត ឃុំ​រាយប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម​។ លុះដល់​ម៉ោង ៣​ជិត​ភ្លឺ គាត់​ក៏បាន​គាំងបេះដូង​ស្លាប់​ពេល​កំពុង​រួមភេទ (​តាម​ការពិនិត្យ​ធ្វើ​កោសល្យវិច័យ​) និង​ស្ត្រី​ជា​សង្សារ ក៏បាន​បញ្ជាក់ប្រាប់​ក្រុមគ្រូពេទ្យ​ថា បុរស​ជនជាតិ​ចិន​រូ​ប​នេះ បាន​ស្លាប់​ពេល​កំពុង​រួមភេទ​ដែរ​។

​បច្ចុប្បន្ននេះ ក្រុមការងារ និង​សមត្ថកិច្ច​បាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ដឹកយក​សាកសព​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ដោយ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរ​ពេទ្យ​ខេត្តកំពង់ចាម ។

​ក្រសួង ក៏​សូម​បញ្ជាក់ជូន​ផងដែរ​ថា​៖ ជនជាតិ​ចិន​ដែល​បាន​ស្លាប់​ខាងលើនេះ ជា​មេការ​សំណង់​នៅ​រាជធានី​ភ្នំពេញ បាន​ប្រតិព័ទ្ធ​ស្រឡាញ់គ្នា​ជាមួយ​ស្ត្រី​ខាងលើ​ប្រហែលជា​មួយឆ្នាំ​ហើយៗ​បុរស​ជនជាតិ​ចិន​រូ​ប​នេះ តែងតែ​មកលេង​ស្រុក​ខាង​ស្ត្រី និង​ជួប​ស្ត្រី​នេះ​ម្តងៗ មុនពេល​ដែលមាន​ហេតុការណ៍​ស្លាប់​ខាងលើនេះ​។

​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម បាន​យក​វត្ថុ​សំណាក​ពី​សាកសព​ខាងលើ នៅ​ព្រឹក​ថ្ងៃ​ដដែល បញ្ជូនទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​លទ្ធផល​បាន​បញ្ជាក់ថា សព​គ្មាន​ផ្ទុក​នូវ​វីរុស​កូ​វីដ​-១៩ នោះទេ​។ ដូច្នេះ ករណី​ស្លាប់​ភ្លាមៗ​ពេល​រួមភេទ​នេះ គឺ​បណ្តាលមកពី​ការឡើង​ឈាម​ខ្លាំង ធ្វើ​ឲ្យ​គាំងបេះដូង​តែម្តង​៕ ដោយ​៖​កូ​ឡាប​


spot_img
×