Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈបញ្ជាការ​ឯកភាព​ក្រុង​សិរីសោភ័ណ​ថា លោក អ៊ឹង ប៊ុនហួរ បើ​នៅតែ​គឃ្លើន​កាយ​ដីស្ទឹង​ទឹកថ្លា​ទៀត នឹង​បញ្ជូនទៅ​តុលាការ

spot_img

​បន្ទាយមានជ័យ ៖ រកឃើញ​មុខ​អ្នក​ជីកដី​បំផ្លាញ​គល់ស្ពាន​ទឹកថ្លា​ឃើញ​ហើយ គឺ​លោក អ៊ឹង ប៊ុនហួរ ថៅកែ​ឡាន​ដឹក​ដី និង ជា​ថៅកែ ឡឥដ្ឋ​ផង ដែល​ជីក​កាយ​ដីស្ទឹង​ទឹកថ្លា ក្បែរ​ស្ពានដែក​។

​តើ​តា​ហួរ​ពិតជា​មានអំណាច កាយ​ដី​គល់ស្ពាន និង យក​ដី​រដ្ឋ​ធ្វើជា​ម្ចាស់​កម្មសិទ្ធិ​តាម​អំពើ​ចិត្ត​ឬ  តើ​មាន​មន្ត្រី​ណាខ្លះ​ឃុបឃិត​គ្នា​ជាមួយ​តា​ហួរ ។

​មិនយូរ​ទេ ចម្លើយ​ដោះសារ​របស់​មន្ត្រី​ពាក់ព័ន្ធ នឹង​បំភ្លឺ​ប្រាប់​មហាជន​ថា អាជ្ញាធរ​ធ្លាប់​ណែនាំ​ច្រើនសា​រហើយ ធ្វើ​ម៉េច​បើ​ប្រាប់​ហើយ​តា​ហួរ​មិន​ស្ដាប់  ធ្វើ​ម៉េច​តា​ហួរ​ធ្វើ​ចំ​ថ្ងៃ​ឈប់សម្រាក មន្ត្រីរាជការ ទូទាំង​ខេត្តបន្ទាយមានជ័យ រវល់​សម្រាក​ដើរលេង​អស់ហើយ  ធ្វើ​ម៉េច​បើ​អត់​ដឹងអី​។​

​ក្រោយពី​ការកាយ​ដី​ជិត​ដល់​ជើង​គល់ស្ពាន​ដែក​ពី​ជំនាន់​បារាំង ដែល​ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ គណៈបញ្ជាការ​ឯកភាព​ក្រុង​សិរីសោភ័ណ ដឹកនាំ​ដោយ​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ និង​មានការ​ចូលរួម​ពី​លោក យ៉ាន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សេរី​សោភ័ណ នៅវេលា​ម៉ោង​១​រសៀល ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ បាន​ចុះបង្ក្រាប​រថយន្ត​ដឹក​ដី ចំនួន​៩​គ្រឿង ត្រាក់ទ័រ​១​គ្រឿង អេស​ស្កា​៣​គ្រឿង ដែល​កាយ​យក​អាចម៍ដី​ពី​មាត់​ស្ទឹង និង​ចំណី​ស្ទឹង​សិរីសោភ័ណ​យកទៅ​ចាក់ដី​របស់ខ្លួន អង្កន់​ដី​លក់​ត្រង់ចំណុច​ក្បាល​ស្ទឹង​ស្ពាន​ទឹកថ្លា ក្នុងភូមិ​ទឹក សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ។​

​លោក ហ៊ឹ​ល រ៉ា​យ៉ា បាន​ប្រាប់​ឲ្យ​ដឹងថា ៖ កន្លងមក​លោក​បាន​ដឹកនាំ​រដ្ឋបាល​ក្រុង​ចុះបង្ក្រាប លោក អ៊ឹង ប៊ុនហួរ ម្តង​រួចមកហើយ ព្រោះ​គាត់​បាន​ឲ្យ​កម្មករ និង​គ្រឿងចក្រ​របស់លោក​កាយ​យក​អាចម៍ដី​ពី​មាត់​ស្ទឹង និង​ចំណី​ស្ទឹង​សិរីសោភ័ណ​របស់​រដ្ឋ​ត្រង់​ក្បាលស្ពាន​ទឹកថ្លា​ក្នុង​ទំហំ​ប្រមាណ​ជិត​៣០.០០០​ម៉ែត្រក្រឡា​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិឯកជន​ម្តង​រួចមកហើយ តែ​លោក អ៊ឹង ប៊ុនហួរ នេះ​នៅ​គឃ្លើន​បាន​បន្ត​ឲ្យ​កម្មករ និង​គ្រឿងចក្រ​របស់លោក​កាយ​យក​អាចម៍ដី​ពី​មាត់​ស្ទឹង និង​ចំណី​ស្ទឹង​ក្រុង​សិរីសោភ័ណ​របស់​រដ្ឋ ត្រង់​ក្បាល​ស្ទឹង​ស្ពាន​ទឹកថ្លា​បន្តទៀត ដោយ​មិន​ញញើត​និង​ច្បាប់​ឡើយ​។​

​លោក ហ៊ឹ​ល រ៉ា​យ៉ា បាន​ប្រាប់​ឲ្យ​ដឹងថា អាជ្ញាធរ​ជំនាញ​នឹង​ត្រូតពិនិត្យ​លម្អិត​បន្ថែមទៀត លើ​សកម្មភាព​រំលោភ​ខាងលើ ហើយនឹង​ប្រើ​ឧបករណ៍​និយាម​ការ​ភូមិសាស្ត្រ​(GPS) ចុច​ផ្ទៀងផ្ទាត់​ឲ្យ​បានជា​ក់លាក់
​លោក​អភិបាលក្រុង បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា លើក​ទី​១​លោក​ចុះ​បញ្ឈប់​ឲ្យ​កាយ លើក​ទី​២​លោក​ចុះ​ឃាត់​រថយន្ត​ដឹក​ដី​៩​គ្រឿង ត្រាក់ទ័រ​១​គ្រឿង និង​ម៉ែ​ខូ ៣​គ្រឿង ធ្វើ​កិច្ចសន្យា បើ​មាន​លើក​ក្រោយ​ទៀត និង​បញ្ជូនទៅ​តុលាការ ដើម្បី​ធ្វើ​ទៅតាម​នីតិវិធី​ច្បាប់​៕
​ដោយ​៖​កូ​ឡាប​

   

spot_img
×