Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​នគរបាល​បង្ក្រាប​ទីតាំង​កន្លែង​ជ្រៀក​ឈើ​១ កន្លែង​គ្មាន​ច្បាប់​អនុញ្ញាត​

spot_img

​កំពង់ធំ ៖ កងកម្លាំង​នគរបាល​ខេត្ត​កំពង់ធំ ចុះបង្ក្រាប​ទីតាំង​កន្លែង​ជ្រៀក​ឈើ ១ កន្លែង ដែល​គ្មាន​ច្បាប់​អនុញ្ញាត នៅ​ចំណុច ភូមិ​រ៉ង​ខ្នាយ ឃុំ​មាន​រិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ​កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​កុម្ភ​: ឆ្នាំ​២០១៨​។

​ក្នុង​ប្រតិបត្តិការ​ខាងលើ​សមត្ថកិច្ច​បាន​ដក​ហូតៈ ម៉ាស៊ីន​ជ្រៀក​ចំនួន ១ គ្រឿង ឈើ​ប្រភេទ​ក្តារបន្ទះ​ចំនួន ១១០​សន្លឹក ស្មើ ១,២​ម៉ែត្រគូប និង​ឈើ​តាប់​ចំនួន ២៣ ដុំ ស្មើ​និង​១,៣ ម៉ែត​គូប​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​មាន​ការសម្របសម្រួល ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី ដើម្បី​ចាត់ការ​បន្ត ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×