Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក អ៊ឹង ប៊ុនហួរ ទទួលស្គាល់ថា​ខ្លួន​បានធ្វើ​ជ្រុល​ប៉ះ​ដល់​ជើង​គ្រឹះ​សសរស្ពាន តែ​ទម្លាក់​កំហុសលើ​កម្មករ​របស់​គាត់​ជីក​កាយ​

spot_img

​បន្ទាយមានជ័យ ៖ ក្រុមការងារ​ចម្រុះ​បាន​ចុះ​ពិនិត្យ​ជើងតាង​សសរស្ពាន​ដែក​សម័យ​បារាំង ដែល​ម្ចាស់​ឡឥដ្ឋ​ឲ្យ​កម្មករ​កាយ​យក​អាចម៍ដី​នោះ ឲ្យ​យក​អាចម៍ដី​មកចាក់​លុប​វិញ​ដូចដើម ចំណែក​លោក អ៊ឹង ប៊ុនហួរ ទទួលស្គាល់ថា​ខ្លួន​បានធ្វើ​ជ្រុល​ប៉ះ​ដល់​ជើង​គ្រឹះ​សសរស្ពាន តែ​ទម្លាក់​លើ​កម្មករ​របស់​គាត់​ជីក​កាយ​។​

​ក្រុមការងារ​ចម្រុះ ដឹកនាំ​ដោយ​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​, លោក សុក ចាន់ថា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​, លោក អាង ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សូ​រិ​យោ​ដី​ខេត្ត​, លោក ហ៊ី សាវុន មន្ត្រី​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​, លោក យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ រួមទាំង​អាជ្ញាធរ​មូលដ្ឋាន សង្កាត់​ទឹកថ្លា និង​មេភូមិ​ទឹកថ្លា នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ បាន​ចុះ​ពិនិត្យ​ជាក់ស្តែង ឃើញថា លោក អ៊ឹង ប៊ុនហួរ ម្ចាស់​ឡឥដ្ឋ ម្តុំ​ស្ពានដែក​ទឹកថ្លា ដែលមាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើ​ការកាយ​យក​អាចម៍ដី​បាត​ស្ទឹង​ទឹកថ្លា រហូតដល់​សសរ​គ្រឹះ​ស្ពានដែក និង​ដី​ចំណី​ស្ទឹង​តាម​បណ្តោយ​ក្បាលស្ពាន​ខាងលិច ហើយ​ដឹក​យកទៅ​ចាក់​រំលោភ​យក​ដី​ចំណី​ស្ទឹង​ក្នុង​គោលបំណង​ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ។​

​ក្រោយពី​ចុះ​ពិនិត្យ​ជាក់ស្តែង ក្រុមការងារ​បានសម្រេច​ឲ្យ​លោក អ៊ឹង ប៊ុនហួរ ទី​១ – ត្រូវ​ចាក់ដី​កៀរ​កិន​បង្ហាប់​តាម​លក្ខណៈ​បច្ចេកទេស​ទប់​សសរ​ជើង​ស្ពាន​ឡើងវិញ​ជាបន្ទាន់​តាម​ការកំណត់​របស់​ក្រុមការងារ​, ទី​២ – ត្រូវ​ចាក់​កៀរ​កិន​បង្ហាប់​បន្ត​ពី​គល់ស្ពាន​តាម​បណ្តោយ​រ៉​ប​មាត់​ស្ទឹង និង​កាយ​យកចេញ​នូវ​អាចម៍ដី​ដែល​បាន​ចាក់​រំលោភ​យក​ដី​ចំណី​ស្ទឹង​វិញ​ភ្លាម​ក្រោយពី​បញ្ចប់​ការងារ​ទី​១ , និង​ទី​៣ – ក្រុមការងារ​សម្រេច​ដ​ក​គ្រឿងចក្រ​មាន​អេ​ស្កា​វេ​ទ័​រ​ចំនួន​០៣​គ្រឿង​,​ឡាន​ដឹក​ដី​ចំនួន​០៩​គ្រឿង​និង​ត្រាក់ទ័រ​០១​គ្រឿង​យកទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​សាលាក្រុង​សិរីសោភ័ណ ។​

​ជាមួយគ្នា​នោះដែរ លោក សុក ចាន់ថា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត បន្ទាយមានជ័យ បាន​លើកឡើងថា ៖ ករណី​កាយ​យក​អាចម៍ដី​នេះ លោក អ៊ឹង ប៊ុនហួរ បាន​កាយ​រហូត​ប៉ះពាល់​ដល់​គ្រឹះ​សសរស្ពាន ដូច្នេះ​ត្រូវ​ឲ្យ​គាត់​យក​ដី​ទៅ​ចាក់​វិញ​ធ្វើ​ឲ្យ​ដូច​ដី​ធម្មជាតិ​វិញ ក្នុងនោះដែរ លោក អាង ណា​រិ​ទ្ធ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សូ​រិ​យោ​ដី​ខេត្ត បាន​ឲ្យ​ដឹង​ដែរ​ថា ៖ ពីមុន​មន្ត្រី​នៃ​មន្ទីរជំនាញ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សូ​រិ​យោ​ដី​ខេត្ត បាន​ចុះ​វាស់វែង កំណត់​ព្រំដី​ឲ្យ​គាត់​ហើយ តែ​គាត់​បាន​ចាកដី​រំលោភ​ដី​ចំណី​ស្ទឹង ជា​វិធានការ ឲ្យ​គាត់​កាយ​ដី​ដែល​ចាក់​រំលោភ​យក​ដី​ចំណី​ស្ទឹង​នោះ​ចេញ ។​
​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បានលើកឡើង​ផងដែរ​ថា ៖ លោក អ៊ឹង ប៊ុនហួរ នេះ អាជ្ញាធរ​ក្រុង​បាន​ចុះ​ធ្វើការ​ណែនាំ​និង​ហាមឃាត់​គាត់ ចំនួន​២​លើក​រួចមកហើយ តែ​លើក​នេះ​ធ្ងន់ធ្ងរ​ណាស់​គាត់​បាន​ឲ្យ​កម្មករ​ជីក​យក​ដី​បាត​ស្ទឹង​រហូតដល់​គ្រឹះ​សសរ​ស្ពានដែក ដែលជា​ស្ពាន​ប្រវត្តិសាស្ត្រ អាជ្ញាធរ​ក៏​លើកទឹកចិត្ត និង​តែងតែ​ផ្សព្វផ្សាយ​ដែរ ក្នុងការ​ស្តារ​ស្ទឹង ឬ​បឹង ឲ្យ​ជ្រៅ ដើម្បី​រក្សា​ទឹក​ទុក​ប្រើប្រាស់ តែ​ក៏ត្រូវ​ធ្វើការ​ស្នើសុំ​ពី​អាជ្ញាធរ​ផងដែរ ។​

​ជាមួយគ្នា​នោះដែរ លោក អ៊ឹង ប៊ុនហួរ ក៏បាន​ទទួលស្គាល់ថា​ខ្លួន​គាត់​បានធ្វើ​នេះ​ជ្រុល​ប៉ះ​ដល់​ជើង គ្រឹះ​សសរស្ពាន តែ​នេះ​គឺ​កម្មករ​របស់គាត់​ជីក​កាយ តែ​លោក ទទួលស្គាល់ និង​ធ្វើតាម​ការណែនាំ​របស់​ក្រុមការងារ​ទាំងអស់​៕​ដោយ​៖​កូ​ឡាប​


spot_img
×