Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនជាតិ​ថៃ​២​នាក់​ប្តី​ប្រពន្ធ ម្នាក់ទៀត​ជា​ខ្មែរ និង​ថ្នាំញៀន​ចំនួន​៧៧៣​គ្រាប់ ទៅ​តុលាការ

spot_img

​បន្ទាយមានជ័យ ៖ មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ជា​ជនជាតិ​ថៃ​២​នាក់ ប្តី​ប្រពន្ធ និង​ម្នាក់ទៀត​ជា​ជនជាតិខ្មែរ នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន រួមទាំង​វត្ថុតាង​ថ្នាំញៀន ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ៖ ដើម្បី​ឲ្យ​ភូមិ ឃុំ មាន​សុវត្ថិភាព និង​ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក្នុង​វិធានការ​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ផ្សេងៗ ពិសេស​បទល្មើស​គ្រឿងញៀន នៅវេលា​ម៉ោង​៣​និង​៣៥​នាទី​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ កំលាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ក្រុង​ប៉ោយប៉ែត បាន​ល្បាត​ក្នុងភូមិ​សាស្ត្រ ដល់​ចំណុច​មុខ​កាស៊ីណូ​ប៉ា​រ៉ា​ម៉ិច ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ បាន​ជួប​មុខសញ្ញា​សង្ស័យ​១​នាក់​ឈ្មោះ កុល​វ័​ត្ត សុ​លីវ​ង្ស អាគី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ថៃ យកមក​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ក្រុង ។​

​លោក​អធិការ​បាន​បន្តថា ៖ ក្រោយពី​សួរនាំ​ឈ្មោះ កុល​វ័​ត្ត សុ​លីវ​ង្ស អាគី រួចមក កំលាំង​យើង​បាន​បន្ត​ឈានទៅ​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់​ទៀត​នៅ​ចំណុច​ផ្លូវ​ដើម​ពុទ្ទ្រា​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត គឺ​១ – ឈ្មោះ ច័ន្ទ រចនា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បុគ្គលិក​កាស៊ីណូ ២ – ឈ្មោះ នុត​ថា​ថៃ ថៃ​សំ​រ៉ា​ន ភេទ​ស្រី ជនជាតិ​ថៃ អាយុ​៥៩​ឆ្នាំ (​ហៅ​ម៉ា​) ជា​ប្រពន្ធ​របស់​ឈ្មោះ កុល​វ័​ត្ត សុ​លីវ​ង្ស អាគី មុខរបរ​មិន​ពិតប្រាកដ ដោយ​ក្នុងនោះ​ស្រាវជ្រាវ​រកឃើញ​វត្ថុតាង មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៨​កូន​ថង់​, ថ្នាំញៀន​ប្រភេទ​គ្រាប់​ពណ៌​ក្រហម​មាន​អក្សរ​(WY)​ចំនួន​៧៧០​គ្រាប់ ក្នុងនោះ​មាន​ចំនួន​៣០​គ្រាប់ ច្រក​ក្នុង​កំណាត់​ទុយោ​ខ្លីៗ និង​ថ្នាំញៀន​ប្រភេទ​គ្រាប់​ពណ៌​ខៀវ​មាន​អក្ស​(WY) មេ​ថ្នាំ​ចំនួន​៣​គ្រាប់​ទៀត ក្រោយមក​យើង​បាន​ឈានទៅ​ឆែកឆេរ​បន្ទប់​ស្នាក់នៅ​របស់​ឈ្មោះ កុល​វ័​ត្ត សុ​លីវ​ង្ស អាគី រកឃើញ​ជញ្ជីង​ថ្លឹង​ថ្នាំ​២ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​លោក​វរសេនីយ៍ឯក ង៉េ​ង សុជា ស្នងការរង ទទួល​ការងារ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា ៖ ជនសង្ស័យ​ខ្មែរ​ម្នាក់ និង​ជនសង្ស័យ​២​នាក់ ប្តី​ប្រពន្ធ ជា​ជនជាតិ​ថៃ រួមទាំង​វត្ថុតាង​ថ្នាំញៀន ប្រភេទ​គ្រាប់​សរុប​ចំនួន​៧៧៣​គ្រាប់ និង​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​៨​កូន​ថង់​តូច ព្រមទាំង​ជញ្ជីង​ថ្លឹង​ថ្នាំ​២ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​ដែរ ៕ ដោយ​៖​កូ​ឡាប​

spot_img
×