Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់​! តា​ចាស់​ហៅ​នាងក្រមុំ​ម្នាក់ ទៅ​រំលោភ​កន្លែង​ដដែលៗ​បានសម្រេច​៣​ដង ក្រាល​កន្សែង ថ្នាក់ថ្នម​នាង​មិន​ឲ្យ​ប្តឹង​សោះ តែ​ចុងក្រោយ​…

spot_img

បាត់ដំបង ៖ បុរស​ចំណាស់​ម្នាក់​វ័យ​ប្រហែល​៦០​ឆ្នាំ តែ​នៅមាន​តម្រេក​តណ្ហា​ខ្លាំង បាន​លួងលោម​នាងក្រមុំ​ម្នាក់​រស់នៅ​ផ្ទះ​ក្បែរ​គ្នា យកទៅ​រំលោភ​នៅ​ក្នុងព្រៃ​បានសម្រេច​ចំនួន ៣ លើក តែ​ចុងក្រោយ បែកធ្លាយ​ដល់​ម្តាយ​នាង ក៏​ប្តឹងទៅ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង កាលពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០​។​

​ជនសង្ស័យ​ឈ្មោះ ហេង អាយុ ៦០ ឆ្នាំ រស់នៅ​ឃុំ​បួរ ស្រុក​ភ្នំព្រឹក ។ ចំណែក​នាងក្រមុំ​រងគ្រោះ​ឈ្មោះ ស ស ឡ អាយុ ២៤ ឆ្នាំ នៅផ្ទះ​ក្បែរ​គ្នា​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច នាង ស ស ឡ បានបញ្ជាក់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ កន្លងទៅ នៅវេលា​ម៉ោង​ប្រហែល ១២ ថ្ងៃត្រង់ ខណៈ​នាង​នៅផ្ទះ​ជាមួយ​ប្អូនស្រី ស្រាប់តែ​តា ហេង បាន​ដើរមក​បបួល​នាង​ទៅក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល ៣០ ម៉ែត្រ ដោយ​ប្រាប់ថា​មានការ​បន្តិច​។ ប៉ុន្តែ លុះដល់​កន្លែងកើតហេតុ តា ហេង ស្រាប់តែ​ឱបថើប និង​បបោសអង្អែល​សព្វ​លើ​ខ្លួនប្រាណ​ធ្វើ​ឲ្យ​នាង​ស្រៀវ​ស្រើប​យ៉ាងខ្លាំង ហើយ​បន្ទាប់មក​ក៏បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​រូបនាង​រហូត​បានសម្រេច​តែម្តង​។

​នាង ស ស ឡ បន្តថា ក្រោយពី​រំលោភ​បាន​ម្តង តា​ហេង ក៏បាន​ហៅ​នាង​ទៅ​កន្លែងចាស់​រំលោភ​ជា​លើក​ទី​២ នៅវេលា​ថ្ងៃត្រង់​អំឡុង​ខែកក្កដា ដដែល និង​លើក​ទី​៣​ថ្មីៗ​នេះ នៅ​ថ្ងៃទី​១៥ ខែសីហា វេលា​ម៉ោង​ប្រហែល ៥ ល្ងាច នៅ​កន្លែង​ដដែល​ទៀត ដោយ​តា​ហេង តែង​យក​កម្រាល​មក​ក្រាល​ចាំ​ទុក​រួចស្រេច​។​

​ទោះយ៉ាងណា ក្រោយ​រឿងនេះ​បែកធ្លាយ ឪពុកម្តាយ​របស់​នាង​ក៏បាន​ទៅ​ដាក់ពាក្យ​ប្តឹង​សមត្ថកិច្ច​តែម្តង នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ខាង​លើ​នេះ​ប្រាកដ​មែន​៕ ដោយ​៖ លឹម ហុង​


spot_img
×