Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សួនសត្វ​នេះ ត្រូវ​បាន​រិះគន់​ជេរប្រទេច​យ៉ាងខ្លាំង ព្រោះ​ទុក​ឲ្យ​ពស់ថ្លាន់​ស៊ី​កូន​ឆ្កែ​គួរឲ្យ​អាសូ​!

spot_img

អ្នក​ទស្សនា​នៅ​សួនសត្វ​នៅ​សួន Pingdingshan ក្នុង​ទីក្រុង Pingtung ខេត្ត Henan ប្រទេស​ចិន បាន​ខឹង​យ៉ាងខ្លាំង​ចំពោះ​សួនសត្វ​ដែល​ទុក​កូន​ឆ្កែ​ឲ្យក្លាយ​ជា​ចំណី​របស់​ថ្លាន់​។​

​អ្នកទស្សនា​ម្នាក់​បាន​និយាយថា នាង​បាន​ឃើញ​កូន​ឆ្កែ 2 ក្បាល​នៅ​ក្នុង​ទ្រុង​ពីរ​ដាច់​ដោយឡែក​។​

​ពស់ថ្លាន់​ដ៏​ធំ​រុំ​ជុំវិញ​កូន​ឆ្កែ​ពណ៌​ស​។ ទន្ទឹមនឹងនេះ​កូន​ឆ្មា​ត្នោត​អង្គុយ​នៅ​ក្បែរ​ពស់ថ្លាន់ ហើយ​មើលទៅ​គួរ​អោយ​ស្រណោះ​ត្រៀម​ក្លាយជា​ចំណី​របស់​ថ្លាន់​វាសនា​។​

​អ្នកនាំពាក្យ​សួនសត្វ​បាន​សារភាព​ថា ឆ្កែ​នេះ​នឹង​ក្លាយជា​ចំណី​របស់​ពស់ថ្លាន់ ប៉ុន្តែ​ពស់ថ្លាន់​ត្រូវបាន​គ្រប់គ្រង​ដោយ “​ភាគី​ទី​បី​” ដូច្នេះ​ពួកគេ​ពុំ​អាច​គ្រប់គ្រង​ស្ថានភាព​ទាំងស្រុង​បានទេ​។​

​ភ្នាក់ងារ​អភិរក្ស​សត្វ PETA បាន​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ចំពោះ​ឧបទ្ទវហេតុ​នេះ ហើយ​បាន​ស្នើសុំ​ឱ្យ​សួនសត្វ​នេះ​ដក​បទពិសោធន៍​កុំឲ្យ​មាន​រឿងរ៉ាវ គួរឲ្យ​អាណោចអាធ័ម សម្រាប់​អ្នក​មក​ទស្សនា​ពិសេស​ប្អូនៗ​កុំ​មាន​៕ សូយន

spot_img
×