Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​យានយន្ត​ចំនួន ៦៥៣​គ្រឿង ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្ងៃទី​២១​សីហា ហើយ​ត្រូវបាន​ផាកពិន័យ​

spot_img

​រាជធានី​ភ្នំពេញ ៖ របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​នេះ ការ​រឹតបន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ៦៥៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៤៧២​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩.​អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​

​ដោយឡែក​ក្នុង​រយៈពេល​២១​ថ្ងៃ (​ចាប់ពី​ថ្ងៃ​១ ដល់​ថ្ង​ទី​២១ ខែសីហា​) ការ​រឹតបន្ដឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក រកឃើញ​មធ្យោបាយ​ល្មើស​សរុប​ចំនួន ១៧.៨១៣​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១២.៩១៨​គ្រឿង ត្រូវបាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ អនក្រ​.​បក នៅ​ទូទាំងប្រទេស ។​

​របាយការណ៍​ដដែល​បាន​វាយតម្លៃ​រយៈពេល​២១​ថ្ងៃ នៃ​ខែសីហា​នេះ ឃើញថា ការ​អនុវត្តតាម​អនុក្រឹត្យ​ថ្មី​ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើស បាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ ទទួលបាន​ការគាំទ្រ ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ យ៉ាង​ល្អប្រសើរ ៕​ដោយ​៖​កូ​ឡាប​

spot_img
×