Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​មក​ដឹក​ជនរងគ្រោះ​ចេញពីផ្ទះ ហើយក៏​បាត់​ដំណឹង​សូន្យឈឹង មួយថ្ងៃ​ក្រោយ ស្រាប់តែ​ប្រទះឃើញ​ស្ត្រី​ម្នាក់​ស្លាប់ នៅក្នុង​ប្រឡាយទឹក​

spot_img

​ខេត្តព្រៃវែង ៖ សាកសព​ស្ត្រី​ម្នាក់ ត្រូ​បាន​ប្រទះឃើញ​នៅ​ប្រឡាយទឹក មាន​លក្ខណៈ​ស្អុយរលួយ ដែល​គេ​សង្ស័យថា​ជា​អំពើ​ឃាតកម្ម ដោយមាន​ស្នាមរបួស​ចំនួន ៣ កន្លែង បន្ទាប់ពី​បុរស​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយគ្រឿង មក​ដឹក​ជនរងគ្រោះ​ចេញពីផ្ទះ ហើយក៏​បាត់​ដំណឹង​សូន្យឈឹង​។ ករណី​កើតឡើង កាលពី​ថ្ងៃទី ២១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង ៧​នឹង​៣០ នៅ​ចំណុច​ប្រឡាយទឹក​ស្ថិត​ភូមិ​ស្វាយ​តានី ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

​សព​ជនរងគ្រោះ​ឈ្មោះ ឌឹ​ម ផង់ អាយុ​២៦ ឆ្នាំ ជា​មនុស្ស​សតិ​មិន​ប្រក្រតី រស់នៅ​ភូមិ​តា​ពេជ្រ​ត្បូង ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។​

​តាម​បណ្ដឹង របស់​ឈ្មោះ អ៊ឹម ប៉ាង ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ជា​ម្ដាយ​ជនរងគ្រោះ បាន​ប្ដឹង​សមត្ថកិច្ច​ថា នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​១៩​និង​៣០​នាទី ឈ្មោះ អ៊ឹម រ័ត្ន ហៅ​ឆ្អឹង ភេទ​ប្រុស អាយុ​២០ ឆ្នាំ រស់នៅ​ភូមិ​ប្រស្រែ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ និង​បក្ខពួក​ពីរ​នាក់​ទៀត​បាន​ឌុប​ជនរងគ្រោះ ជាមួយនឹង​ម៉ូតូ​មួយគ្រឿង ឆ្ពោះទៅ​ទិសខាងកើត ហើយ​ស្ត្រី​ជា​ម្តាយ​បាន​តាមរក​ជនរងគ្រោះ តែ​រក​មិនឃើញ លុះដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ ប្រទះឃើញ​សាកសព​ក្នុង​ប្រឡាយទឹក ។

​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ និង​គ្រូពេទ្យ​បាន​ពិនិត្យ​សាកសព ឃើញ​មាន​ស្នាមរបួស ចំនួន កន្លែង ៖ ១-​ក្រោម​ភ្នែក​ខាងស្ដាំ ២-​ចំ​កញ្ចប់មាត់ ៣-​ចំ​ច្រមុះ​។ តាម​ការសន្និដ្ឋាន ជនរងគ្រោះ​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​។ ករណីនេះ​សមត្ថកិច្ច​បានកំណត់​បា​ន​មុខសញ្ញា​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×