Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាសូរ​ណាស់​! បុរស​ម្នាក់​ដុំ​សាច់​ធ្ងន់ធ្ងរ​ពេញ​ដងខ្លួន​ទាំងមូល ធ្វើ​ឲ្យ​មនុស្ស​ខ្លាច​ពុំ​ហ៊ាន​ក្បែរ

spot_img

​បុរស​ម្នាក់​នៅក្នុង​ប្រទេស​បង់​ក្លា​ដេ​ស បាន​កំពុង​រង់​ទទួល​លក្ខខណ្ឌ​ដ៏​កម្រ ដែល​មួយ​តួខ្លួន​ទាំងមូល​របស់គាត់ គ្របដណ្តប់​ដោយ​ដុំ​សាច់ «​ដូច​ពងទឹក​» គួរ​ឲ្យ​អាសូរ ។

Shadot Hossain ជា​ឪពុក​នៃ​កូន​៣​នាក់ ត្រូវបាន​គេ​ជឿថា បាន​រង​ទទួល​ពី​រោគសញ្ញា​មានឈ្មោះ​វិទ្យាសាស្ត្រ Neurofibromatosis, គឺជា​ជំងឺ​ហ្សែ​ន​ដែល​បង្ក​ជា​ដុំ​សាច់ កកើតឡើង​នៅលើ​ជាលិកា​សរសៃប្រសាទ ។ ដុំ​សាច់​ទាំងនេះ​អាច​រីកចម្រើន​នៅ​គ្រប់​ទីកន្លែង នៅក្នុង​ប្រព័ន្ធ​សរសៃប្រសាទ ក្នុងនោះ​រួមមាន​៖ ខួរក្បាល​, ខួរឆ្អឹងខ្នង និង​សរសៃប្រសាទ ។ Neurofibromatosis ជាទូទៅ​ត្រូវបាន​វិនិច្ឆ័យ​នៅ​កុមារភាព ឬ នៅ​វ័យ​ជំទង់ ។​

​ដុំ​សាច់​ដ៏​លើសលប់​របស់​បុរស​អា​យុ ៤៧ ឆ្នាំ ដ៏​អភព្វ​រូបនេះ បាន​គ្របដណ្តប់​រួចទៅហើយ នៅលើ​ផ្ទៃមុខ​របស់គាត់ ដែល​គាត់​អាច​បាត់បង់​ការមើលឃើញ​ជា​អចិន្ត្រៃយ៍ ។ ការលូតលាស់​នៃ​ដុំ​សាច់​នេះ គឺ​ធ្ងន់ធ្ងរ​ណាស់ ដែល​គាត់​មិនអាច​សូម្បី​ស្លៀក​សម្លៀកបំពាក់​… ។​

​គាត់​និយាយថា​៖ «​វា​ពិតជា​ពិបាក​រស់នៅ​ខ្លាំងណាស់ ជាមួយ​ការឈឺ​ចុកចាប់​បែបនេះ ។ ខ្ញុំ​ក៏​រង​ទទួល​នូវ​ការ​រមាស់​ខ្លាំង នៅលើ​ខ្លួនប្រាណ និង​ក ។ ខ្លួនប្រាណ​របស់ខ្ញុំ​មាន​អារម្មណ៍​ធ្ងន់​» ។​

Shadot ដែល​ធ្វើការ​ជា​ពលករ​កាលពី​មុន​មក បានកត់សម្គាល់​ដំបូង​ឡើយ មាន​ដុំ​សាច់​មួយ​ដុះ​នៅលើ​ថ្ងាស​របស់គាត់ នៅពេល​គាត់​មាន​អាយុ​ទើបតែ ១៣ ឆ្នាំ ប៉ុន្តែ នៅតែមាន​សុខភាព​ល្អ ។​

​ប៉ុន្តែ ឥឡូវនេះ គាត់​ពុំ​អាចធ្វើ​ការងារ​បាន​ទៀត​ទេ និង​សូម្បី​ត្រូវការ​ការជួយ​ផ្លាស់ប្តូរ​សម្លៀកបំពាក់ និង​ជួយ​ជាមួយ​ការប្រើប្រាស់​បង្គន់ ។​

​ប្តី​ប្រពន្ធ​នេះ រួម​នឹង​កូនៗ​របស់​ពួកគេ ក៏​នៅតែ​រស់ក្នុង​ជីវិត​ធម្មតា កាលពី​ប៉ុន្មាន​មុន ប៉ុន្តែ នៅក្នុង​រយៈពេល ៥ ឆ្នាំ កន្លងមកនេះ លក្ខខណ្ឌ​របស់ Shadot បាន​វិវត្តន៍​កាន់តែ​អាក្រក់ ព្រោះតែ​ដុំ​សាច់​បាន​ដុះ​គ្រប់​ដណ្តប់​ខ្លួនប្រាណ​ទាំងមូល​របស់គាត់ ។ ហើយ​អ្វីៗ​ដែល​គួរ​ឲ្យ​អាសូរ​នោះ គឺ​ផ្ទៃមុខ​របស់គាត់​រុំ​ព័ទ្ធ​ជិត​ដោយ​ដុំ​សាច់​ទាំងនោះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ពិបាក​ក្នុងការ​អាច​មើលឃើញ​បាន​ច្បាស់ ៕ ចន្ទី​

spot_img
×