Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រ សម្តែង​ការសោកស្តាយ​ជូន​ប្រធានាធិបតី​ចិន ចំពោះ​គ្រោះធម្មជាតិ​ទឹកជំនន់ ក្នុង​ខេត្ត​ស៊ី​ឈួន​បណ្តាល​ឲ្យ​ប្រជាជន​ច្រើនជាង ១០០.០០០ នាក់ ត្រូវ​បាត់បង់​ទីជម្រក​

spot_img

​ភ្នំពេញ​៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ សម្តែង​ការសោកស្តាយ​ជូន​ចំពោះ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំពោះ​គ្រោះធម្មជាតិ​ទឹកជំនន់ ក្នុង​ខេត្ត​ស៊ី​ឈួន នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ព្រះបរមរាជវាំង Royal du Cambodge នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០​នេះ​។​

Royal du Cambodge បានលើកឡើង​បន្តថា គ្រោះធម្មជាតិ​ទឹកជំនន់ ក្នុង​ខេត្ត​ស៊ី​ឈួន ដែល​បណ្តាល​ឲ្យ​ប្រជាជន​ច្រើនជាង ១០០.០០០ នាក់ ត្រូវ​បាត់បង់​ទីជម្រក និង​ធ្វើ​ឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ផ្សេងទៀត ៕​ដោយ​៖​កូ​ឡាប​

spot_img
×