Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ឧកញ៉ា ម៉ុង ប្ញ​ទ្ធី ត្រូវការ​បុគ្គលិក​២​នាក់ ដែលមាន​ជំនាញ​ថែទាំ ងូតទឹក​លាង​សម្អាត​ខ្លាដំបង រីឯ​ប្រាក់ខែ​វិញ​គឺថា​…

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ស្គាល់​រួចហើយ ឯកឧត្តម​បណ្ឌិត ម៉ុង ឫទ្ធី ដែល​លោក​គឺជា​អ្នកឧកញ៉ា​ដ៏​មានឈ្មោះ​ល្បី​មួយរូប​នៅ​ស្រុក​ខ្មែរ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដោយ​ផ្ដោតទៅលើ​វិស័យ ឧ​ស្សហកម្ម និង​កសិកម្ម ដែលមាន​បុគ្គលិក​រហូតដល់​ទៅជិត​១​ម៉ឺន​នាក់​ឯណោះ​។​

​លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ប្ញ​ទ្ធី​បាន​ឲ្យ​ដឹងថា លោក​មាន​សួនសត្វ​មួយកន្លែង​នៅក្នុង​ឃុំ​សែន​ដី​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​កំពុង​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​បងប្អូន​ខ្មែរ​យេ​ី​ង ចូល​ទៅលេង​កម្សាន្ត​មើល​សត្វ​កម្រ​ជាច្រើន​ប្រភេទ​ផងដែរ​។​

​ដោយឡែក ថ្មីៗ​នេះ លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ប្ញ​ទ្ធី បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម លាន់មាត់​ភ្ញាក់ផ្អើល​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​គ្រប់ៗ​គ្នា​តែម្តង ព្រោះ​នឹកគិត​សង្ស័យថា​លោក​ឧកញ៉ា​និយាយ​កំប្លែង​លេង បន្ទាប់ពី​បានឃើញ​ការប្រកាស​របស់លោក​ឧក​ញ៉ា ត្រូវការ​បុគ្គលិក​២​នាក់ ដែលមាន​ជំនាញ​ថែទាំ​ងូតទឹក លាង​សម្អាត​ខ្លាដំបង​ឯ​ប្រាក់ខែ​វិញ​ក៏​មិនធម្មតា​ដែរ​។​

​ជាការ​ពិតណាស់ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ឧកញ៉ា បាន​សរសេរ​បញ្ជាក់ប្រាប់​ភ្ជាប់​ជាមួយ​ហេតុផល​ឲ្យ​ដឹងថា​៖ «​ដោយសារតែ​បុគ្គលិក​ថែទាំ​ខ្លាដំបង​នេះ​ស្គម​ពេក​មិនសូវមាន​សាច់ ដូច​ច្នេះ​ហើយ​ក្រុមហ៊ុន​មាន​តម្រូវការ​ជ្រើសរើស​បុគ្គ​លិ​ក​ចំនួន​ពីរ​នាក់ ដែលមាន​ជំនាញ​ថែទាំ​ងូតទឹក លាង​សម្អាត​ខ្លាដំបង សម្រាប់​ប្រាក់ខែ​និង​ប្រាក់ឧបត្ថម្ភ​ផ្សេងៗ​អាច​ចរចា​គ្នា​បាន បើ​មាន​ចំណាប់អារម្មណ៍​ទូរស័ព្ទ​មក​លោក​យន់ សេរី​+855 16 997 185» ៕ ដោយ​៖ លឹម ហុង​

spot_img
×