Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ស្រុក​សំរោង​ទង ៧​នាក់ បញ្ជូនទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ផឹកស៊ី​ស្រវឹង បាញ់បោះ​សេរី​

spot_img

​កំពង់ស្ពឺ​៖​លោក​វរសេនីយ៍ទោ កង ភា​រី អធិការរង​ទទួល​ការងារ​សន្តិសុខ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង និង កូនចៅ​៦​នាក់ នៅវេលា​ថ្ងៃត្រង់​ទី​២២ ខែសីហា ឆ្នាំ​២០២០ នេះ បាន​បញ្ជូន​ដល់​តុលាការខេត្ត​កំពង់ស្ពឺ តាម​បទបញ្ជា​របស់​អគ្គស្នងកា​រ​នគរបាលជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ហើយ ដើម្បី​ចាត់ការ​តាមច្បាប់ ពាក់ព័ន្ធ​ករណី​ពេល​ផឹកស៊ី​ស្រវឹង នាំគ្នា​បាញ់បោះ​សេរី យ៉ាង​អនាធិបតេយ្យ នៅក្នុង​បរិវេណ​សាលាស្រុក​សំរោង​ទង ។​

​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​បញ្ជា​ឲ្យ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បញ្ជូន​ខ្លួន​លោក កង ភា​រី អធិការរង​នគរបាល​ស្រុក​សំរោង​ទង និង​បក្ខពួក ទៅ​តុលាការ​នៅ​ថ្ងៃទី ២២ ខែសីហា ឆ្នាំ​២០២០ នេះ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ពាក់ព័ន្ធ​ករណី​ផឹកស្រា​ស្រវឹង​បាញ់បោះ​សេរី​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍​កាលពី​ល្ងាច​ថ្ងៃទី ២១ ខែសីហា នេះ​ថា​លោក កង ភា​រី អធិការរង​នគរបាល​ស្រុក​សំរោង​ទង គឺ​បាន​ប្រព្រឹត្ត​រំលោភ​បទបញ្ជា ពោល​ថ្ងៃ​ឈប់សម្រាក​ជំនួស​ចូលឆ្នាំ​ខ្មែរ បទបញ្ជា​នគរបាល​ត្រូវ​ប្រចាំការ​ការពារ​ជូន​ប្រជាពលរដ្ឋ បែរជា​ទៅ​ផឹកស្រា​ស្រវឹង និង​បាញ់បោះ​សេរី​ខុសច្បាប់​ទៅវិញ​។ ហើយ​លោក​បាន​បញ្ជា​ទៅ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ ឱ្យ​បញ្ជូន​ខ្លួន​អធិការរង​នគរបាល​ស្រុក​សំរោង​ទង​ទៅ​តុលាការ​នៅ​ថ្ងៃទី​២២ ខែសីហា​នេះ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ជនសង្ស័យ​ជា​នគរបាល​ទាំង​៧​នាក់ រួមមាន លោក​វរសេនីយ៍ទោ កង ភា​រី អធិការរង​ទទួល​ការងារ​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ម្ចាស់​កាំភ្លើង​ម៉ាក ឡុ​ក លោក​អនុសេនីយ៍ឯក ដន សុខុម ឋានៈ​នាយរង​ផ្នែក​សន្តិសុខ បាញ់​ចំនួន​២​គ្រាប់ លោក​អនុសេនីយ៍ត្រី ព្រីង ឡងឌី ឋានៈ​នាយរង​ប៉ុស្តិ៍​វ​ល្លិ៍​ស​បាញ់​ចំនួន​២ គ្រាប់ លោក​អនុសេនីយ៍ត្រី តាន់ សៅ​លី ឋានៈ​នាយរង​ផ្នែក​គ្រឿងញៀន​បាញ់​ចំនួន ២​គ្រាប់ ជា​ម្ចាស់​កាំភ្លើង​ម៉ាក ឡុ​ក លោក​អនុសេនីយ៍ត្រី ម៉ាន់ ប៊ុណ្ណា​រ៉ា ឋានៈ​នាយរង​ផ្នែក​គ្រឿងញៀន​បាញ់​ចំនួន​២​គ្រាប់ លោក​ព្រិន្ទបាលទោ ឌី សូ​ភក្តិ ឋានៈ​មន្ត្រី​ប៉ុស្តិ៍​ទំព័រ​មាស​បាញ់​ចំនួន​២ គ្រាប់​។​

​យោងតាម​របាយការណ៍​របស់លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការនគរបាល​ស្រុក​សំរោង​ទង កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ បញ្ជាក់ថា នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៩ លោក កង ភា​រី បាន​យក​អាវុធខ្លី​របស់ខ្លួន​មួយ​ដើម​ម៉ាក Lock ធ្វើ​សកម្មភាព​ឈរ​បាញ់បោះ​សេរី​ចំនួន​៣​គ្រាប់ នៅក្នុង​បរិវេណ​សាលាស្រុក​សំរោង​ទង ពី​ខាងត្បូង​ចំណុច​មាត់​ស្រះ​ទឹក ។ លុះដល់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨៖៣០​នាទី លោក កង ភា​រី បាន​នាំ​កូនចៅ​ផឹកស៊ី​ស្រវឹង អួតអាង ហើយ​បាន​យក​កាំភ្លើង​មកឈរ​បាញ់បោះ ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×