Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បិច​ថ្មី សូម​បងប្អូន​អ្នកលក់ដូរ​ប្រុងប្រយ័ត្ន​! ស្រី​ស្អាត​ម្នាក់​ត្រូវ​ចោរឆក់​ខ្សែក បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ដោយ​វា​ចូលមក​ធ្វើជា​… (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់​មួយ ដោយ​នារី​ស្រស់ស្អាត​ម្នាក់ ត្រូវបាន​ចោរ​ម្នាក់​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ខ្សែក​បានសម្រេច ហើយ​នាង​ត្រូវ​រងរបួស​ធ្ងន់ធ្ងរ​គួរ​ឲ្យ​អាសូរ​ខ្លាំង​បំផុត បន្ទាប់ពី​រត់​ដេញតាម​ចោរ​ដែល​បាន​ឆក់​នាង​ពី​ផ្ទះ​លក់ដូរ​អីវ៉ាន់​ចាប់ហួយ​របស់​នាង​។​

​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Ake Srisuwan កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២០ បាន​បង្ហោះ​ឲ្យ​ដឹងថា ប៉ូលិស​នៅក្នុង​ខេត្ត Ayuthaya ប្រទេស​ថៃ បានទទួល​របាយការណ៍​ពី​ករណី​ចោរឆក់​ខ្សែក​ពី​នារី​ស្រស់ស្អាត​ម្នាក់​ឈ្មោះ Napa Phen Chusriying អាយុ ២៧ ឆ្នាំ បានសម្រេច និង​បណ្តាល​ឲ្យ​នាង​របួស​ដាច់​រលា​ត់ដៃ​ជើង​យ៉ាងធ្ងន់ធ្ងរ​។​

​កញ្ញា Naphaphen បាន​ប្រាប់​ប៉ូលិស​ឲ្យ​ដឹងថា ខណៈ​នាង​កំពុង​អង្គុយ​លក់ដូរ​នៅមុខ​ផ្ទះ ស្រាប់​តែមាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​វេ​វ ម៉ូ​ដែល 110 ពណ៌​ខៀវ​-​ខ្មៅ ពុំ​ស្គាល់​ផ្លាកលេខ ពាក់មួក​សុវត្ថិភាព និង​ម៉ា​ស់មុខ ដោយ​ធ្វើជា​ចូលមក​ទិញ​របស់​របស់ និង​នៅពេលនោះ​ចោរ​រូបនេះ​ក៏​ស្រាប់តែ​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ពី​នាង​តែម្តង​។ ភ្លាមៗ​នោះ នាង​បាន​ព្យាយាម​តោង​ម៉ូតូ​របស់​វា​ជាច្រើន​ម៉ែត្រ ដែល​បណ្តាល​ឲ្យ​អស់​ជំហ​ដួល​ផ្កាប់មុខ​ទៅនឹង​ដី​តែម្តង​។​

​នាង​បាន​បញ្ជាក់ថា ខ្សែក​ដែល​ចោរ​នោះ​ឆក់​យកទៅ​មានតម្លៃ​ជាង ៥ ម៉ឺន​បាត ហើយ​លទ្ធផល​ដេញតាម​ចោរ ព្រោះតែ​ចង់​តាម​យក​ខ្សែ​មកវិញ គឺ​បណ្តាល​នាង​ត្រូវរបួស​ធ្ងន់ធ្ងរ​នៅត្រង់​ក្បាលជង្គង់ និង​ស្មងជើង​៕ ដោយ​៖ លឹម ហុង​

spot_img
×