Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តសៀមរាប នៅតែមាន​អត្រា​ភ្ញៀវទេសចរ​ច្រើនជាងគេ រហូតដល់​២១៤.០៤៧​នាក់ ក្នុង​រយៈពេល​៥​ថ្ងៃ នៃ​ថ្ងៃ​ឈប់សម្រាក​

spot_img

សៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រុមការងារ​រៀបចំ​កម្មវិធី​សម្រាក​សៀមរាប សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ភ្ញៀវទេសចរ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ទស្សនា​កម្សាន្ត នៅតាម​តំបន់​នានា ដែល​ខេត្ត​បានរៀបចំ តាម​តំបន់​ប្រាង្គ​ប្រាសាទ និង​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តសៀមរាប ព្រមទាំង​បាន​អនុវត្ត​ទៅតាម​ការណែនាំ របស់​រដ្ឋបាលខេត្ត និង​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​១៩ បាន​យ៉ាង​ខ្ជាប់ខ្ជួន​។

​ម្យ៉ាងទៀត ក៏បាន​រួមចំណែក​យ៉ាង​ល្អប្រសើរ ចំពោះ​ការចូល​រួមរក្សា​អនាម័យ បរិស្ថាន​នៅតាម​តំបន់​កម្សាន្ត និង​សណ្តាប់ធ្នាប់​ផងដែរ ក្នុង​រយៈពេល​ឈប់សម្រាក ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០​។

​ជាមួយគ្នានេះ សូម​បងប្អូន​ធ្វើដំណើរ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ប្រកបដោយ​សុខ​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​៕
​ដោយ​៖​កូ​ឡាប​

spot_img
×