Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឺក្បាល​! ផ្លូវបំបែក “​មរណៈ​” នៅ​ប្រទេស​វៀតណាម ឲ្យ​តែមាន​ករណី​គ្រោះថ្នាក់ សុនខ​២​ក្បាល​នេះ មាន​វត្តមាន​ភ្លាមៗ រហូត​អ្នកស្រុក​ចាត់ទុកថា​… (​វីដេអូ​)

spot_img

​វីដេអូ​មួយ​ឃើញថា​បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​ចែករំលែក​តៗ​គ្នា​យ៉ាងច្រើន​តែម្តង ដោយ​បង្ហាញ​ពី​ទិដ្ឋភាព​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ស្រៀវៗ​សាច់ រវាង​រថយន្ត​និង​រថយន្តបុក​គ្នា នៅត្រង់​កន្លែង​ចំនុច​ផ្លូវ​ប្រសព្វ​មួយកន្លែង ដែល​ដល់​ថ្នាក់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ដាក់ឈ្មោះថា «​ផ្លូវបំបែក​មរណៈ​»​។​

​អ្វីដែល​ធ្វើ​ឲ្យ​អ្នកលេង​អ៊ិន​ធឺ​ណិ​ត​គ្រប់ៗ​គ្នា មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​នោះ គឺ​ត្រង់​ថា រាល់​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទីនោះ​ម្តងៗ គេ​តែងតែ​ឃើញ​សត្វ​ឆ្កែ​២​ក្បាល​ដដែលៗ បានបង្ហាញ​មុខ​ភ្លាមៗ​តែម្តង ដែល​ពិតជា​ចម្លែក​ខ្លាំង​មែនទែន​។​

​ជុំវិញ​រឿង​ដ៏​គួរ​ឲ្យ​ព្រឺក្បាល​នេះ​ផងដែរ បើតាម​ប្រភព​ជាច្រើន​បាន​និយាយថា អ្នកស្រុក​រស់នៅ​តំបន់​នោះ បានចាត់ទុក​សត្វ​ឆ្កែ​២​ក្បាល​នេះ​ជា​ភ្ញាក់​ងារ​កំពុង​អនុវត្ត​ភារកិច្ច “​សង្កេតការណ៍ និង​វាយតម្លៃ​ហេតុការណ៍​” ពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ផ្លូវបំបែក​នេះ ព្រោះថា​ករណីបែបនេះ​បានកើត​មាន​ជា​យូរ​មកហើយ ពោលគឺ​មិន​ថា​មេឃ​ភ្លៀងខ្យល់ ថ្ងៃ ឬ​យប់​នោះទេ ហើយ​នៅ​រាល់ពេល​កើតមាន​គ្រោះថ្នាក់​នេះ​ឡើង គឺ​ពួកវា​តែង​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​តែម្តង​។​

​សូមបញ្ជាក់​ផងដែរ ចំពោះ​ទីកន្លែង​កើតហេតុ​ខាងលើនេះ ត្រូវបាន​គេ​ដឹងថា​បានកើត​ឡើង​នៅក្នុង​ប្រទេស​វៀតណាម​៕ ដោយ​៖ លឹម ហុង​

spot_img
×