Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​ម្នាក់​លោត​ពីលើ​ទូក ចូល​ទឹកសមុទ្រ​កោះរ៉ុង​សន្លឹម បាត់​ខ្លួន​៣​ថ្ងៃ​ហើយ រក​ពុំទាន់​ឃើញ​

spot_img

​ខេត្ត​ព្រះសីហនុ ៖​មាន​ករណី​បុរស​ម្នា​ក់លោត​ពីលើ​ទូក ចូល​ទឹកសមុទ្រ ហើយ​បាត់​ខ្លួន កាលពី​យប់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច Lat 10°27’00” N, Long 103°16’00” E ខាងត្បូង​ឈៀង​ខាងលិច​ពយ​ភ្លើង​ស៊ីញ៉ូ កោះរ៉ុង​សន្លឹម ភូមិ​កោះរ៉ុង​សន្លឹម សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃត្រង់​ថ្ងៃ​២២​ខែសីហា​នេះ សមត្ថកិច្ច​នគរបាល នៅ​មិនទាន់​ស្វែង​រកឃើញ​នៅឡើយ​។​

​យោងតាម​ប្អូន​ជនរងគ្រោះ ឈ្មោះ ឈឹម ឆាយ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា​៖ បងប្រុស​គាត់​បាន ចេញ​ទូក​ឈើ​យន្ត ពី​ទំនប់រលក​ទៅ​នេសាទ​ក្នុង​សមុទ្រ មាន​គ្នា ២​នាក់ មកដល់​ចំណុច​ខាងលើ​បាន​ចត​បោះ​យុថ្កា ដើម្បី​សម្រាក​ដាំបាយហូប ហើយ​ក្នុងពេលនោះ បង​គាត់​បាន​លោត​ចូល​ទឹកសមុទ្រ រួច​ក៏​បាត់​ខ្លួន​តែម្តង ។​

​ជនរងគ្រោះ មានឈ្មោះ ឈឹម ឆេង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ។ ចំណែក​អ្នករួមដំណើរ ឈ្មោះ ធ្មេញ ជា​មនុ​ស្សគ អាយុ ១៣ ឆ្នាំ ទីលំនៅ​ជាមួយគ្នា បច្ចុប្បន្ន​មកដល់​ដីគោក​វិញ​ហើយ និង​កំពុង​សាកសួរ​បន្ត​ដោយ​សមត្ថកិច្ច​។ ករណីនេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត រក​មូលហេតុ​ពិត​ថា​តើ​ជា​ករណី​លោតទឹក​ធ្វើអត្តឃាត ឬក៏​ធ្លាក់ទឹក​ដោយ​ចៃដន្យ ឬ​ដោយ​មូលហេតុ​ផ្សេង​ណាមួយ​។​

​បច្ចុប្បន្ន កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវទឹក បាន​សហការ​ជាមួយ​ក្រុមហ៊ុន​GTVC របស់លោក​ឧកញ៉ា ទៀ វិចិត្រ និង​អធិការដ្ឋាន​នគរបាល​ក្រុង​កោះរ៉ុង ព្រមទាំង​សាច់ញាតិ​ជនរងគ្រោះ កំពុង​បន្ត​ស្វែងរក​ក្នុង​សមុទ្រ និង​មិនទាន់​ដឹងថា ជនរងគ្រោះ​ស្លាប់​ឬ​នៅរស់​នៅឡើយ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×