Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេសកកម្ម​របស់​ក្រុមការងារ​ថ្នាក់ជាតិ ត្រូវបាន​បញ្ជប់​ដោយ​ជោគជ័យ ដោយ​បញ្ជូន​ជនល្មើស​ទាំង​៦​នាក់​ទៅ​តុលាការ​

spot_img

​ខេត្ត​មណ្ឌលគិរី​៖ ជនល្មើស​ទាំង​៦​នាក់ ពាក់ព័ន្ធ​ការបាញ់​សម្លាប់​មនុស្ស​៣​នាក់ នៅ​ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី ។​

​ក្រោម​ការចង្អុលបង្ហាញ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេ​បញ្ជ​ការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅវេលា​ម៉ោង ១៥ ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨ បេសកកម្ម​របស់​ក្រុមការងារ​ថ្នាក់ជាតិ ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន និង​លោក ឈ រតនៈ តំណាង​ក្រសួង​បរិស្ថាន លោក​ឧត្តមសេនីយ៍ទោ ប៉ុល រតនា តំណាង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ព្រមទាំង​សហការី បាន​បញ្ចប់​ដោយ​ជោគជ័យ ក្នុង​ការស្រាវជ្រាវ​ដើម្បី​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ​។

​ឧត្តមសេនីយ៍ឯក ហុង វិណុល បានបញ្ជាក់​ថា ជនសង្ស័យ​ចំនួន ៦​នាក់​ដែល​ឃុបឃិត​ជាមួយ ជនបរទេស (​ជនជាតិ​វៀតណាម​) បើកដៃ​ឱ្យ​ជនបរទេស​ចូល​មក​បោះជំរុំ កាប់​ព្រៃឈើ និង​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ ជាហេតុ​នាំឲ្យ​កើតមាន​បទល្មើស ឃាតកម្ម​គិត​ទុកជាមុន និង​បាន​បាញ់​សម្លាប់​មនុស្ស​ចំនួន ៣​នាក់ (​មន្ត្រី​រដ្ឋ​២​នាក់ និង​បុគ្គលិក​អង្គការ​អភិរក្ស​សត្វព្រៃ​ម្នាក់​) ជនរងគ្រោះ​រួមមាន​៖១.​ឈ្មោះ សេក វឌ្ឍនា នាយ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ២.​ឈ្មោះ តើ​ន សុខ​ណៃ មន្ត្រី​ឧទ្យាណ​នុរ​ក្ស​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ៣.​ឈ្មោះ ធុល ខ្នា បុគ្គលិក​អង្គការ សមាគម​អភិរក្ស​សត្វព្រៃ (wcs) នៅ​ចំណុច​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ហើយ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់ ១.​ឈ្មោះ ផល ពេញ មេ​ប៉ុស្តិ៍​នគរបាល​អូរ​លែ វរៈ​នគរបាល​ការពារ​ព្រំដែន​៦២១ ។ ២.​ឈ្មោះ កើត វេ​ហា មេ​ប៉ុស្តិ៍​យោធា​ដាក់​ការ វរៈ​យោធា​ការពារ​ព្រំដែន​១០៣​។ ៣.​ឈ្មោះ កើត វេត្តា វរៈ​យោធា​ការពារ​ព្រំដែន​១០៣​។ ៤ ឈ្មោះ ទ​ន ធារ៉ា នគរបាល​ប៉ុស្តិ៍​អូរ​លែ ។ ៥.​ឈ្មោះ ឡាយ សា​វី វរៈ​យោធា​ការពារ​ព្រំដែន​១០៣ និង​៦. ឈ្មោះ ឈាង វ៉ាន់និត ជា​ជន​ស៊ីវិល ត្រូវជា​ប្អូន​របស់ ផល ពេញ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា រហូត​ដល់​ថ្ងៃនេះ សំណុំរឿង​បាន​បញ្ជូន​ដល់​តុលាការ ខេត្ត​មណ្ឌលគិរី ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ និង​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុងពេល​បំពេញ​ភារកិច្ច​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×