Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ​ឆ្លងដែន​ជាច្រើន​នាក់ ត្រូវ​ទាហាន​ថៃ​ចាប់​ឲ្យ​ក្រាប​លុតជង្គង់​សំពះ​ដល់​ដី ឃើញ​ហើយ​ស្លុតចិត្ត​! ដោយឡែក​មេខ្យល់​រត់​ចូល​ព្រៃ​បាត់ស្រមោល​!

spot_img

​មានរឿង​ដ៏​ភ្ញាក់ផ្អើល និង​គួរ​ឲ្យ​ស្រណោះ​ទៀតហើយ បន្ទាប់ពី​បានដឹងថា​ពលករ​ខ្មែរ​ចំនួន ១១ នាក់ ត្រូវបាន​សមត្ថកិច្ច​ថៃ​ចាប់​ឃាត់ខ្លួន ដោយ​ឲ្យ​លុតជង្គង់​ក្រាប​លើដី​ដូច​អ្នកទោស​អ៊ឹ​ចឹ​ង​។​

​យោងតាម​កាសែត​ភាសា​ថៃ 77kaoded បាន​ចុះផ្សាយ​ឲ្យ​ដឹងថា កងកម្លាំង​ប៊ូ​រ៉ា​ផា​ថៃ និង​មន្ត្រី​ត្រួតពិនិត្យ​ប្រចាំ​តំបន់ នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ បាន​ចុះបង្ក្រាប​សកម្មភាព​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេសជិតខាង ពិសេស​គឺ​ពលករ​ចំណាកស្រុក​មកពី​កម្ពុជា ដែល​បាន​លួច​ចូល​ទីក្រុង​ដោយ​ខុសច្បាប់ ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​វីរុស​កូ​វីដ​១៩ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ ៣១៩៧ ក្នុងស្រុក​វ៉ាត​ថា​ណា ណា​កន ខេត្ត​ស្រះកែវ​។​

​កាសែត​ខាងលើនេះ​បាន​បន្ត​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ៦ និង ២០ នាទី​ព្រឹក កម្លាំង​សមត្ថកិច្ច​ថៃ បានធ្វើការ​ត្រួតពិនិត្យ​ផ្តោតទៅលើ​រថយន្ត​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវ ៣១៩៧ និង​បានធ្វើ​ការឃាត់​រថយន្ត​២​គ្រឿង ។ ប៉ុន្តែ ភ្លាមៗ​នោះ អ្នកបើកបរ និង​កម្មករ​មួយចំនួន បាន​រត់គេចខ្លួន​ចូល​ព្រៃ​តែម្តង​។ ដោយឡែក​មេខ្យល់​រត់​ចូល​ព្រៃ​បាត់ស្រមោល​។​

​ទោះយ៉ាងណា ពលករ​ខ្មែរ​ចំនួន ១១ នាក់ (​ប្រុស ១០ នាក់ និង​ស្រី​១​នាក់​) ត្រូវបាន​ចាប់ខ្លួន​។ ចំណែក​រថយន្ត Nissan ពណ៌​ស​១​គ្រឿង ពាក់​ផ្លាកលេខ 1TW-4541 Bangkok និង​រថយន្ត Toyota ១​គ្រឿង​ទៀត ពាក់​ផ្លាកលេខ 2T-1972 Bangkok ក៏​ត្រូវបាន​សមត្ថកិច្ច​ថៃ នាំយកទៅ​ប៉ុស្តិ៍​ប៉ូលិស​វ៉ាត​ថា​ណា ណា​កន ដើម្បី​ធ្វើការ​ស៊ើបអង្កេត និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ ដោយ​៖ លឹម ហុង​


spot_img
×