Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​លក់​ដី​មិន​ប្រាប់ បុរស​ញៀន​ថ្នាំ​ម្នាក់ វាយ​ប្រពន្ធ​សន្លប់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បញ្ជូនទៅ​មណ្ឌល​អប់រំ​កែប្រែ ដើម្បី​បន្សាប​សារធាតុ​ញៀន(វីដេអូ)

spot_img

​បាត់ដំបង​៖ ប្ដី​ញៀន​ថ្នាំ វាយ​ប្រពន្ធ ព្រោះតែ​ជម្លោះ​រឿង​ប្រពន្ធ​បាន​លក់​ដី​អណ្ដូងទឹក​ដែលមាន​ទំហំ ៥​គុណ​៨​ម៉ែត្រ ឱ្យ​បងប្អូន​ក្នុងតម្លៃ​៥០​ម៉ឺន​រៀល ពេល​ប្ដី​ដឹង​រឿងនេះ ប្ដី​ខឹង​ខ្លាំង​ប្រពន្ធ​យ៉ាងខ្លាំង កើតជា​អំពើហិង្សា​វាយ​ប្រពន្ធ​សន្លប់​លើ​អង្រឹង​។
​អំពើហិង្សា​នេះ​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ផេ​ក វណ្ណ​ណាក់ សុ​វត្ថ​នី​៖ សុំ​ឲ្យ​បងប្អូន​ជួយ share ឲ្យ​ខ្ញុំ​ម្នាក់​មួយ​ផង អានេះ​វា​អាក្រក់​ណាស់ វាជក់​ថ្នាំ​ហើយ​វា​វាយ​ប្រពន្ធ អា​ចុយ​ម្រា​យ​អានេះ វា​មិន​គិត​រកស៊ី​អី​ទេ វា​វាយ​តែ​ប្រពន្ធ អា​ឆ្កែឆ្កួត​វា​នៅ​ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំ​ពីរ ស្រុក​សង្កែ ខេត្តបាត់ដំបង ជួយ share ឲ្យ​អាជ្ញា​ធម៌​បាន​ដឹងផង​។​

​ករណី​អំពើហិង្សា​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ៥​និង​២៨​នាទី​ល្ងាច ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​វីដេអូ​ឃ្លី​ប​លើ​បណ្តាញ​សង្គម ករណី​ប្រើ​អំពើហិង្សា​ដែល​ប្អូនថ្លៃ​បាន​បង្ហោះ នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០​នេះ អធិការ​ស្រុក​សង្កែ បាន​បញ្ជា​កម្លាំង​ឱ្យ​ចុះទៅ​នាំខ្លួន​បុគ្គល​ប្រើ​អំពើហិង្សា​នេះ មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ។​

​ប្រពន្ធ បានស្នើ​ឲ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​សង្កែ ធ្វើការ​អប់រំ​ប្ដី​របស់ខ្លួន និង​នាំយកទៅ​ដាក់​មណ្ឌល​អប់​រំ​កែប្រែ ដើម្បី​បន្សាប​សារធាតុ​ញៀន​។​

បើតាម​របាយការណ៍រ​បស់ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បុរស​ជា​ប្តី​ដែល​ប្រើ​ហិង្សា​លើ​ប្រពន្ធ​ត្រូវបាន​ឃាត់ ខ្លួន​អប់រំ​នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ពីថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២០​វេលា​ម៉ោង​១៧​និង​២៣​នាទី ចំណុច​ក្រុម​១៥ ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង មាន​អំពើហិង្សា​ក្នុង​គ្រួសារ​(​ប្តី​វាយ​ប្រពន្ធ​) មួយ​កើតឡើង​ដែល​ករណីនេះ​បង្កដោយ​ប្តី​ឈ្មោះ​យ៉ែម សារ៉េត ហៅ គល់ អាយុ​៣៦​ឆ្នាំមាន​ទីលំនៅ​ចំណុចកើតហេតុ បាន​យកដៃ​វាយ​ប្រពន្ធ​មួយ​ដៃ​ត្រូវ​ចំក្បាល​ខាងឆ្វេង​និង​ទាត់​មួយ​ជើង​ដែល​ប្រពន្ធ​ឈ្មោះ​កឺ គឿន អាយុ​៣៥​ឆ្នាំ​រស់នៅ​ជាមួយគ្នា​។​

​មូលហេតុ​នៃ​អំពើហិង្សា​នេះ​ដោយសារ​ប្តី​ខឹង​ប្រពន្ធ​លក់​ដី​មួ​យក​ន្លឺ​ង​មាន​អណ្តូង​ទទឹង​៥​ម៉ែត្រ បណ្តោយ​៨​ម៉ែត្រ លក់​ក្នុងតម្លៃ​៥០០.០០០​រៀល (​ហាសិប​ម៉ឺន​រៀល​) (​ជា​តម្លៃថោក​) ឱ្យទៅ​ប្អូនថ្លៃ​ឈ្មោះ កឺ ម៉ៅ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ ជាមួយ ។​
​ក្រោយ​កើតហេតុ រហូតដល់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០ ទើប​ជនរងគ្រោះ​ជា​ប្រពន្ធ មក​ដាក់​បណ្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ដោយ​សំណូមពរ​សុំឱ្យ​សមត្ថកិច្ច​ធ្វើការ​អប់រំ​ណែនាំ​។

​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ក៏​ដូច​យោបល់​របស់លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាល​ស្រុក​សង្កែ ដឹកនាំ​ឱ្យធ្វើ​ការនាំ​ខ្លួន​បុរស​ជា​ប្តី​មក​ធ្វើការ​សាកសួរ​ពី​ករណី​ហិង្សា​ខាងលើ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។
​ក្រោយពី​បាន​សារភាព​ទទួលស្គាល់​កំហុស​របស់ខ្លួន និង​ដោយ​បានធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ ឱ្យ​បញ្ឈប់​សកម្មភាព​បែបនេះ​បន្តទៀត រួច​បាន​បញ្ជូន​ខ្លួន​ទៅ​មណ្ឌល​អប់រំ​បន្សាប​គ្រឿងញៀន នៅ​ស្រុក​ប​វេ​ល ដោយសារ​បុរស​ជា​ប្តី​រូបនេះ​មានប្រើ​ប្រាស់​គ្រឿងញៀន​ផង​។
​សូម​ជម្រាបជូន​ថា ករណី​ហិង្សា​មួយ​នេះ​ត្រូវបាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ផុស Poste​រូបភាព​និង​ស៊ែរ Shaer ចែកចាយ​បន្ត​នូវ​ឃ្លី​ប​វីដេអូ​យ៉ាង​ព្រោងព្រាត នា​ប៉ុន្មាន​ថ្ងៃនេះ និង​បាន​ស្នើឱ្យ​សមត្ថកិច្ច​នគរបាល ចាត់វិធានការ​ចំពោះ​ករណីនេះ​។

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ ម្ចាស់​ផេ​ក វណ្ណ​ណាក់ សុ​វត្ថ​នី ដែល​បាន​បង្ហោះ​វីដេអូ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នោះ បាន​រៀបរាប់ថា “​ខ្ញុំ​សូម​អគុណ​បងប្អូន​ទាំងអស់​ដែល​បាន​ជួយ share ពេលនេះ​សម្មត​កិច្ច​ស្រុក​សង្កែ បាន​ចាប់​វា​ទៅ​មណ្ឌល​កែប្រែ​ហើយ​។ អរគុណ​ដល់​សមត្ថកិច្ច​ស្រុក​សង្កែ ដែល​បាន​អន្ដរាគមន៍ យកចិត្តទុកដាក់​លើ​ប្រជាពលរដ្ឋ​”៕​ដោយ​៖​កូ​ឡាប​

spot_img
×