Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនដៃដល់​វាយ​សម្លាប់​ស្ត្រី​ម្នាក់ ហើយ​ទម្លាក់​ចូល​ប្រឡាយទឹក​នៅ​ស្រុក​បាភ្នំ រត់​មក​លាក់ខ្លួន​នៅ​បេនឡាន សង្កាត់​វត្តភ្នំ ត្រូវ​សមត្ថកិច្ច​ចាប់បាន​ហើយ​(វីដេអូ)

spot_img

​ព្រៃវែង ៖ កម្លាំង​ជំនាញ​នគរបាល​ខេត្តព្រៃវែង និង​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​បាភ្នំ បាន​សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ
​នៅ​ថ្ងៃទី​22 សីហា 2020 វេលា​ម៉ោង 20​នឹង​00​នាទី បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ទៅ​វាយ​សម្លាប់​នារី​ម្នា​ក់រួច​យក​សព​ទម្លាក់​ចូលក្នុង​ប្រឡាយទឹក​ដើម្បី​បំបិត​ភស្តុតាង​។​

​ដោយមាន​ការដឹកនាំ ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ព្រុំ សន្ធរ​ស្នងការ នគរបាល​ខេត្ត លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ពៅ ជីវី និង លោក វរសេនីយ៍ឯក នៅ ហាច ស្នងការរង នគរបាល​ខេត្តព្រៃវែង​បាន​ដឹកនាំ​ផ្ទាល់​ក្នុងការ​ស្រា​ជ្រាវ​បង្ក្រាប ករណី ឃាតកម្ម លើ​ស្ត្រី​ម្នាក់​នៅ​ចំណុច​ប្រឡាយទឹក ភូមិ​ស្វាយ​តានី ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ កាលពី​ថ្ងៃទី​១៩ សីហា ២០២០ វេលា​ម៉ោង​១៩​និង​៣០​នាទី ។​

​ដោយមាន​កម្លាំង​ជំនាញ​នគរបាល​ខេត្តព្រៃវែង និង​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​បាភ្នំ បាន​សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ​នៅ​ថ្ងៃទី​22 សីហា 2020 វេលា​ម៉ោង 20​នឹង​00​នាទី បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​ឈ្មោះ អ៊ឹម រ័ត្ន ហៅ​ឆ្អឹង ភេទ​ប្រុស អាយុ 20 ឆ្នាំ​ភូមិ​ប្រស្រែ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ។ ឃាត់ខ្លួន​នៅ​ចំណុច​បេនឡាន ក្នុង​សង្កាត់​វត្តភ្នំ ខ​ណ្ទ​ដូនពេញ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាភ្នំ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។​

បើតាម​របាយការណ៍រ​បស់​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹងថា ករណី​រំលោភ​សម្លាប់​ស្ដ្រី​ម្នាក់ នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ស្រាវជ្រាវ​បង្ក្រាបបាន​ជនដៃដល់​ហើ​យ៊​

​នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ មាន​ករណី ឃាតកម្ម​(​រំលោភ​សម្លាប់​) ត្រង់ចំណុច​ភូមិ​ស្វាយ​តានី ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

​បើយោងតាម​ពាក្យបណ្តឹង​ឈ្មោះ អ៊ឹ​ង ប៉ាង ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ត្រូវជា​ម្ដាយ​របស់​ជនរងគ្រោះ បានអោយដឹងថា នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​១៧:៣០​នាទី ឈ្មោះ អ៊ឹ​ម រ័ត្ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ បានមក​ឌុប​ជនរងគ្រោះ​ឈ្មោះ ឌឹ​ម ផង់ ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ ជាមួយ​ម៉ូតូ​០១​គ្រឿង ចេញទៅ​ទិស​ខាង​កើ​តទៅ​បាត់ ។ ស្រាប់តែ​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ ក៏​ប្រទះ​ឃើ​ញ​សាកសព​ជនរងគ្រោះ​តែម្តង ។

​បន្ទាប់ពី​ធ្វើការស្រាវជ្រាវ និង​កំណត់​មុខសញ្ញា នៅ​ថ្ងៃទី​២២​ខែសីហា​ឆ្នាំ​២០២០ វេលា​ម៉ោង​៧និង៥០​នាទី កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដឹកនាំ​ដោយ លោក​វរសេនីយឯក ខេង ម៉េង​ឈាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដឹកនាំ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង បង្ក្រាប​ករណី​ខាង​លើ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ​ឈ្មោះ អ៊ឹម រ័​ត្ន ហៅ​ឆ្អឹង ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ប្រស្រែ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង ត្រង់ចំណុច សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​យកមក​ធ្វើ​ការសាកសួរ​។

​សំភារៈ​ដកហូត​រួមមាន​៖ ទូរស័ព្ទ​០១​គ្រឿង ម៉ាក LG V20 ពណ៌​ខ្មៅ និង​កាបូប​ប្រាក់ ចំនួន​០១​។

​បន្ទាប់ពី​ធ្វើ​ការសាកសួរ​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​លួងលោម និង​បង្ខំ​នារី​រងគ្រោះ​ឈ្មោះ ឌឹ​ម ផង់ ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិ​តា​ពេជ្រ​ត្បូង ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​រំលោភ ប៉ុន្តែ​នារី​ជនរងគ្រោះ​មិន​ព្រម ទើប​ខ្លួន​សម្រេចចិត្ត វាយ និង​ចាប់​ជ្រមុជ​ទឹក​សម្លាប់​បំបិទមាត់ ប្រាកដ​មែន ។

​បច្ចុប្បន្ន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បានប្រគល់​ជនសង្ស័យ និង​សម្ភារ​ដកហូត ជូន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដែលមាន​លោក​វរសេនីយ៍ឯក នៅ ហាច អ្នក​មក​ទទួល ដើ​ម្បី​សាកសួរ​បន្ត និង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×