Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ប្រើ​កាំបិត​ភ្ជង់​ប្លន់ និង​ចាប់ជំរិត រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន

spot_img

​ខេត្ត​ព្រះសីហនុ ៖ លោក​ឧ​ត្ត​ម​សេនី​យ៌​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នគរបាល​បង្ក្រាប​ករ​ណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​កាំបិត​ភ្ជង់​ប្លន់​និង​ចាប់ជំរិត​) រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន ។​

​បើតាម​របាយការណ៍​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២២ សីហា ២០២០ វេលា​ម៉ោង​១៧​និង​៣០​នាទី កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ធនាគារ ABA ស្ថិតនៅ​ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ជនជាតិ​ចិន​៣​នាក់ កំពុង​ធ្វើ​សកម្មភាព​ប្រើ​កាំ​ប៉ិត​ភ្ជង់​ប្លន់​ជនជាតិ​ចិន​១​នាក់ ភេទ​ប្រុស ។

​ដោយ​កម្លាំង​ជំនាញ​របស់​យើង​កំពុង​ជិះ​ល្បាត​នៅ​ចំណុច​នោះ​ស្រាប់ ក៏បាន​ចុះ​ប្រតិបត្តិ​ការរំដោះ​បាន​ជនរងគ្រោះ រីឯ​ជនសង្ស័យ​ពេល​ឃើញ​កម្លាំង​សមត្ថកិច្ច​យើង បាននាំគ្នា​រត់គេចខ្លួន​អស់ ។

​បន្ទាប់មក​កម្លាំង​ជំនាញ​បាន​នាំ​ជនរងគ្រោះ​មក​ការិយាល័យ​នគរបាល​ព្រហ្ម ទណ្ឌ​កម្រិត​ស្រាល​ដើម្បី​ដាក់ពាក្យ​បណ្តឹង និង​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ ។​

រហូតដល់​វេលា​ម៉ោង​១៩​និង​០០​នាទី ថ្ងៃ​ដដែល​ទើប​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ដឹងថា ជនសង្ស័យ​កំពុង​លាក់ខ្លួន​នៅ​ចំណុច​កាស៊ីណូ ប៉ាវ​ជីន ស្ថិតនៅ​ក្រុមទី​១៧ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ក៏បាន​សហការ​ជាមួយ​កម្លាំង​អធិកា​ដ្ឋា​ន​នគរបាល​ក្រុងព្រះសីហនុ និង​កម្លាំង​អន្តរាគមន៍​ពិសេស ចុះ​ប្រតិ​ប​ត្ត​ការចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ ១​នាក់ នៅមុខ​កាស៊ីណូ​ប៉ាវ​ជីន និង​បន្ត​ចាប់ខ្លួនបាន​ជនសង្ស័យ ២​នាក់​បន្ថែមទៀត ដែល​កំពុង​លាក់ ខ្លួន​នៅក្នុង​កាស៊ីណូ​ប៉ាវ​ជីន ។​

​ជនរងគ្រោះ​ឈ្មោះ HE JIN ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ម៉ៅការ​សាងសង់ ស្នាក់នៅ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​ជនសង្ស័យ​ទាំង​៣​នាក់ ៖ ១-​ឈ្មោះ NANG LIFU ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ស​ណ្ឋា​គារ ផ្នែក​គិតលុយ គ្មាន​លិខិតឆ្លងដែន​ជាប់ ខ្លួន ស្នាក់នៅ រាជធានី​ភ្នំពេញ ។ ២-​ឈ្មោះ CHENG LIANG PING ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ហាង​បាយ គ្មាន​លិខិតឆ្លងដែន​ជាប់ ខ្លួន ស្នាក់នៅ រាជធានី​ភ្នំពេញ ។ ៣-​ឈ្មោះ ZHENG XIAN JIN ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជន ជាតិចិន មុខរបរ​បុគ្គលិក​ផ្សារ​ទំនើប គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន ស្នាក់នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ។​

​វត្ថុតាង​ចាប់យក​បាន ៖ កូន​កាំ​ប៉ិត​ស្នៀត​២​ដើម (​ឧបករណ៍​ប្រព្រឹត្តិ​បទល្មើស​) ទូរស័ព្ទដៃ​៤​គ្រឿង​។​

​ករណីនេះ​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង តាម​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ៕ ដោយ​៖​កូ​ឡាប​

spot_img
×