Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​៖ បើក​ទំព័រ​ថ្មី ក្នុង​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​

spot_img

​ភ្នំពេញ​៖ ក្នុងឱកាស​បើក​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​លើក​ទី​៣ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ថ្លែងថា កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​លើក​ទី ៣ ដែល​រៀបចំ ឡើង​ក្រោម​ប្រធានបទ លើកកម្ពស់​ទំនាក់ទំនង​ដៃគូ រួមគ្នា​ជំរុញ​វិបុលភាព​និង​ភាពរុងរឿង ជាមួយគ្នា ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី ២៤ ខែសីហា​ខាងមុខនេះ​។

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ថ្លែងថា ស្ថិតក្រោម​ស្ថានភាព នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ​វីរុស​_COVID-19 សាកលភាវូបនីយកម្ម​បាន​ចុះ ខ្សោយ និង ការ​គាំពារ​និយម​ត្រូវបាន​រឹតបន្តឹង​ជា​បន្តបន្ទាប់ កិច្ចប្រជុំ​នេះ​នឹង​ជួយ​បង្កើន ទំនុកចិត្ត​គ្នា​ទៅវិញទៅមក​ថែម​មួយកម្រិត​ទៀត ដល់​បណ្តា​ប្រទេស​ស្ថិតក្នុង​ឡាន​ឆាង មេគង្គ ជួយ​ពង្រឹង​ភាពជា​ដៃគូ ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្នុង​បណ្តា​វិស័យ ផ្សេងទៀត​ប្រកបដោយ​ភាព​ស៊ីជម្រៅ​រួមគ្នា​តប​ទល់​ជាមួយនឹង​ជំងឺ​វីរុស​មួយ​នេះ ជំរុញ ដំណើរការ​សាជាថ្មី​នៃ​សេដ្ឋកិច្ចសង្គម​ក្រោយពី​បញ្ចប់​ជំងឺ​វីរុស​មួយ​នេះ​។​

​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ លើកដំបូង ត្រូវបាន រៀបចំឡើង​ក្នុង​ទីក្រុង​Sanya ខេត្ត​Hainan ប្រទេស​ចិន​កាលពី​ខែមីនា ឆ្នាំ ២០១៦ ក្នុង កិច្ចប្រជុំ​បានប្រកាស​ពី​កំណើត​នៃ​យន្តការ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​បាន កំណត់​ផ្អែកលើ​សន្តិសុខ​នយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង សង្គម មនុស្សសាស្ត្រ បាន​ផ្តោត​សំខាន់​លើ​គម្រោង​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​វិស័យ​សហការ ជា​ចម្បង​ដោយ​ការទំនាក់ទំនង​គ្នា​ទៅវិញទៅមក សមត្ថភាព​ផលិតកម្ម សេដ្ឋកិច្ច​ឆ្លងដែន ធនធានទឹក វិស័យ​កសិកម្ម និង​ការកាត់បន្ថយ​ភាពក្រីក្រ​។ ក្នុង​រយៈពេល ៤ ឆ្នាំ​នៃ​ដំណើរ កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ ការកែលម្អ​យន្តការ​កាន់តែ​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ពង្រីក​វិស័យ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ចីរភាព កម្លាំង​រស់​រវើក​ខាងក្នុង ត្រូវបាន​ជំរុញ​ជា​បន្តបន្ទាប់​ឥតឈប់ឈរ ការយល់ដឹង​អំពី​ឡាន​ឆាង -​មេគង្គ​ក៏​កាន់តែ​ទូលំ ទូលាយ​បាន​បាន​ចាក់ឫស​យ៉ាងជ្រៅ​ក្នុង​ក្រអៅបេះដូង​ប្រជាជន​គ្រប់រូប ហើយ​បាន​ផ្លាស់ ប្តូរ​ពី​ដំណាក់កាល​ពង្រីក​ខ្លួន​ល្បឿន​លឿន​ដល់​ដំណាក់កាល​នៃ​ការអភិវឌ្ឍន៍​គ្រប់​ជ្រុង ជ្រោយ ក្លាយជា​យន្តការ​ដ៏​សំខាន់​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង សង្គម​តាម​តំបន់ លើកកម្ពស់​កម្រិតជីវភាព​ប្រជាជន កាត់បន្ថយ​គម្លាត​នៃ​ការអភិវឌ្ឍន៍ គាំទ្រ​ការកសាង សហគមន៍​អាស៊ាន លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ត្បូង​-​ត្បូង (South-South cooperation) និង ជំរុញ​ការអនុវត្ត​គោលដៅ​អភិវឌ្ឍ​ឆ្នាំ ២០៣០ ប្រកបដោយ​ចីរភាព ដែល​កំណត់ដោយ​អង្គការសហប្រជាជាតិ បញ្ចូល​ជា​កម្លាំង​ជំរុញ​ថ្មី​សម្រាប់​ការជំរុញ ដំណើរ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច ដែលមាន​លក្ខណៈ​បើកចំហ យោគយល់​គ្នា ផ្តល់ អត្ថប្រយោជន៍ មាន​តុល្យភាព និង​ជម្នះ​រួមគ្នា​។​

​ឯកឧត្តម Wang Wentian បាន​មានប្រសាសន៍ថា នា​ខែមករា ឆ្នាំ ២០១៨ កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ លើក​ទី ២ ត្រូវបាន​រៀបចំឡើង​នៅ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា សេចក្តីថ្លែងការណ៍​ទី ក្រុងភ្នំពេញ​ដែល​ចេញ​ដោយ​អង្គប្រជុំ បានចង្អុលបង្ហាញ​ពី​ដំណើរការ​អភិវឌ្ឍន៍​នៃ​យន្តការ កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ក្នុង​រយៈពេល ១០ ឆ្នាំ​ខាងមុខ​។ ស្ថិតក្រោម​ការ គាំ ទ្រ​ពេញទំហឹង និង​ការចូលរួម​យ៉ាងសកម្ម​ពី​បណ្តា​ប្រទេស មជ្ឈមណ្ឌល​សហប្រតិបត្តិ ការ​ធនធានទឹក​ឡាន​ឆាង​-​មេគង្គ មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​បរិស្ថាន មជ្ឈមណ្ឌល បណ្តុះបណ្តាល​វិជ្ជាជីវៈ មជ្ឈមណ្ឌល​ស្រាវជ្រាវ​មេគង្គ​សកល មជ្ឈមណ្ឌល​សហប្រតិបត្តិ ការ​កសិកម្ម និង មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការទំនាក់ទំនង​យុវជន ត្រូវបាន​បង្កើតឡើង ជា​បន្តបន្ទាប់ និង កំពុងតែ​ដំណើរការ​យ៉ាង​ល្អ​វិសេស​។ កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ច សហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​លើក​ទី ៥ ដែល​បាន​រៀបចំឡើង​ក្នុងប្រទេស​ឡាវ​នា​ខែ កុម្ភៈ​ឆ្នាំនេះ បណ្តា​ភាគី​ទាំងអស់​បានរៀបចំ​ត្រួតពិនិត្យ​លទ្ធផល​ស្ថានភាព​នៃ​ការអនុវត្ត​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​លើក​មុន និង វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ បានរៀបចំ​ផែនការ​ទិសដៅ​កិច្ចសហប្រតិបត្តិការ និង ចំណុច​សំខាន់ៗ​សម្រាប់​ដំណាក់ កាល​បន្ទាប់​បាន​សង្កត់ធ្ងន់​លើ​ការជំរុញ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឡាន​ឆាង​-​មេគង្គ​លើ​កិច្ច​សហ ប្រតិបត្តិការ​វិស័យ​ទាំង​៧​ធំៗ​រួមមាន​ដូចជា ការកសាង​សុខា​ភិ​បា​សាធារណៈ ធនធាន ទឹក កសិកម្ម ការចិញ្ចឹម​ជីវិត​រប​ស់​ប្រជាជន សន្តិសុខ​មិនមែន​ប្រពៃណី និង ការអភិវឌ្ឍន៍ កិច្ចសម្របសម្រួល​យន្ត​ការ​តំបន់​បន្ទាប់​។ នាពេល​អនាគត យើង​នឹង​បន្ត​ពង្រីក​វិស័យ​កិច្ច សហប្រតិបត្តិការ​ថ្មីៗ​ជាច្រើន​ទៀត កែលម្អ​ទម្រង់​កិច្ចសហប្រតិបត្តិការ កាន់តែ​ល្អប្រសើរ ដោយ​ផ្តោត​សំខាន់​លើ​សេចក្តីតម្រូវ​ការអភិវឌ្ឍ​ន៍​របស់​ប្រទេស​ឡាន​ឆាង​-​មេគង្គ រួម កម្លាំង​គ្នា បង្កើត​គម្រោង​ដែល​ផ្តល់​អត្ថប្រយោជន៍​ជូន​ដល់​ប្រជាជន​កាន់តែច្រើន រួមគ្នា​ក់ សាង​ក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​តំបន់​ហូរ​កាត់​ដោយ​ទន្លេ​ឡាន​ឆាង​-​មេគង្គ​។​

​ឯកឧត្តម Wang Wentian បញ្ជាក់ថា ប្រទេស​ចិន​និង​កម្ពុជា តែង​ស្ថិតនៅ​ជួរមុខ​នៃ​កិច្ចសហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​។ ប្រទេស​កម្ពុជា ជា​ប្រទេស​សហប្រធាន​នៃ​កិច្ច សហប្រតិបត្តិការ​ឡាន​ឆាង -​មេគង្គ​ក្នុងអំឡុងពេល​ឆ្នាំ ២០១៦-២០១៧ បាន​សហការ យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន ក៏​ទទួលបាន​សមិទ្ធផល​ផ្លែផ្កា​ជាច្រើន​គួរ​ឲ្យ​កត់សម្គាល់ និង បានរៀបចំ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​លើក​ទី ២ ក្នុង ឆ្នាំ​២០១៨ បាន​យ៉ាង​ជោគជ័យ​។ ភាគី​កម្ពុជា​ទទួលបាន​គម្រោង​មូលនិធិ​ពិសេស​កិច្ច សហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​ចំនួន ៣ ឆ្នាំ​ជាប់ៗ​គ្នា ដែលមាន​ចំនួន ៥៥ គម្រោង ដែល​រាប់បញ្ចូល​ទាំង​ឆ្នាំនេះ មាន​ទឹកប្រាក់​សរុប​លើសពី ២០ លាន​ដុល្លារ​សហរដ្ឋ​អា​មេ រិ​ក​។ នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការចូលរួម​យ៉ាងសកម្ម​របស់​កម្ពុជា ក្នុង​កិច្ច​សហ ប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ ក៏​បង្ហាញ​ពី​សមិទ្ធផល​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​ដែល ប្រទេស​ទាំងពីរ​ចិន​និង​កម្ពុជា​ស្ថិតក្រោម​ក្របខ័ណ្ឌ​ឡាន​ឆាង -​មេគង្គ​ផងដែរ​។ ជឿជាក់ថា ការអនុវត្ត​គម្រោង​ទាំងនេះ​យ៉ាង​រលូន នឹង​ជួយ​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ជួយ​ព​នឿន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច និង សង្គម​ក្នុង ប្រទេស​កម្ពុជា​។ ភាគី​ចិន​រីករាយ​បន្ត​ជំរុញ​ការប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​ភាគី​កម្ពុជា រួម ដំណើរ​ជាមួយ​បណ្តា​ប្រទេស​ដទៃទៀត​ដែល​ស្ថិតក្នុង​តំបន់​ហូរ​កាត់​នៃ​ទន្លេមេគង្គ ដើម្បី ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​លើ​គ្រប់​វិស័យ​ផ្សេងៗ​កាន់តែ​ស៊ីជម្រៅ បង្កើន​សមិទ្ធផល​អត្ថ​ប្រយោជន៍ និង សុភមង្គល ជូន​ដល់​ប្រជាជន​នៃ​តំបន់​ទន្លេ ផ្តល់​ផល ប្រយោជន៍​ជាក់ស្តែង​កាន់តែច្រើន​ដល់​ប្រជាជន​គ្រប់រូប​។​

​បើតាម​ឯកឧត្តម Wang Wentian៖ សុភាសិត​ចិន​មួយ​តែង​ពោលថា យើង​ជា​អ្នកជិតខាង​ល្អ​ដែល​ភ្ជាប់​គ្នា​ដោយ​ទឹកទន្លេ តែមួយ​_​រួមគ្នា​ពុះពារ​រាល់​ឧបសគ្គ​ព្យុះភ្លៀង​ទាំងឡាយ​។ ទន្លេ​ឡាន​ឆាង -​មេគង្គ គឺជា អំណោយ​ធម្មជាតិ​ដ៏​ល្អ​បំផុត សម្រាប់​ការរស់រានរ​បស់​យើង​គ្រប់រូប ហើយ​វារឹតតែ ជា ចំណង​ធម្មជាតិ​មួយ​សម្រាប់​យើង​ក្នុង​ការជួយ​យកអាសា​គ្នា​ទៅវិញទៅមក​។ កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង -​មេគង្គ​បានកកើតឡើង និង មាន​ភាព​រីកចម្រើន​ដោយសារ​ទឹកទន្លេ បើ​ប្រៀបធៀប​ជាមួយ​យន្តការ​កិច្ចសហប្រតិបត្តិការ​តំបន់​បន្ទាប់ នៃ​ទន្លេមេគង្គ​ផ្សេងទៀត ទោះបីជា​បានចាប់ផ្ដើម​មិនយូរប៉ុន្មាន​ក៏ដោយ តែ​ការអភិវឌ្ឍ​មាន​សំទុះ​លឿន ឥទ្ធិពល ខ្លាំង និង​មាន​កម្លាំង​រស់​រវើក​និង​សក្តានុពល​ក្នុងការ​អភិវឌ្ឍន៍​ខ្លាំង​។ យើង​ទន្ទឹងរង់ចាំ​កិច្ច ប្រជុំ​ថ្នាក់ដឹកនាំ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង -​មេគង្គ​លើក​ទី ៣ ដែល​នឹង​ប្រព្រឹត្ត​ទៅនា ពេលខាងមុខ​នេះ បាន​ក្លាយជា​គោលដៅ​នៃ​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត​ក្នុងការ អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ បង្កើត​ផែនការ​បន្ថែមទៀត​សម្រាប់​កិច្ច សហប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​នាពេល​អនាគត ស្រោចស្រព​ដល់​វិស័យ​កាន់តែច្រើន ដើម្បី​ទទួលបាន​សមិទ្ធផល​ផ្លែផ្កា​កាន់តែ​អស្ចារ្យ​។ ជឿជាក់ថា​ស្ថិតក្រោម​ការ​កិច្ចខិតខំ ប្រឹងប្រែង​ពី​បណ្តា​ភាគី​ទាំងអស់ កិច្ចសហប្រតិបត្តិការ​ឡាន​ឆាង -​មេគង្គ នឹង​ក្លាយជា​គំរូ​នៃ កិច្ចសហប្រតិបត្តិការ​តំបន់​បន្ទាប់​សម្រាប់​ដំណើរ​កសាង ខ្សែក្រវាត់​និង​ផ្លូវ រួមគ្នា ជាការ​អនុ វត្ត​យ៉ាង​រស់​រវើក​សម្រាប់​ទំនាក់​ទំនង​អន្តរជាតិ ថ្មី ក្លាយជា​គំរូ​មុនគេ​សម្រាប់​ការកសាង​សហគមន៍​ជោគវាសនា​រួម សម្រាប់​មនុស្សជាតិ​គ្រប់រូប ជួយ​ជំរុញ​សម្រេចបាន​អត្ថ ប្រយោជន៍​ជាក់ស្តែង និង ក្តី​ស្រមៃ​ឡាន​ឆាង​-​មេគង្គ របស់​ប្រជាជន​គ្រប់រូប​ដែល​រស់នៅ ក្នុង​តំបន់​ហូរ​កាត់​នៃ​ទន្លេ​មួយ​នេះ​៕
​ដោយ​៖​កូ​ឡាប​


spot_img
×