Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូ​អាជ្ញាធរ​អធិការកិច្ច​រដ្ឋ និង​ប្រឆាំង​អំពើពុករលួយ​ឡាវ បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ គណៈប្រតិភូ​នៃ​អាជ្ញាធរ​អធិការកិច្ច​រដ្ឋ និង​ប្រឆាំង​អំពើពុករលួយ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​យប់​ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ ដឹកនាំ​ដោយ​លោក ស៊ីណា មៀង​ឡា​វ៉ាន់ អនុប្រធាន​អាជ្ញាធរ​អធិការកិច្ច​រដ្ឋ និង​ប្រឆាំង​អំពើ​ពុក អមដំណើរ​ដោយ​សមាជិក​គណៈប្រតិភូ​ចំនួន​៦​រូប បាន​មកដល់​កម្ពុជា​ហើយ ដើម្បី​មក​បំពេញ​ទស្សនកិច្ច រយៈពេល​២​ថ្ងៃ​។​

​គណៈប្រតិភូ​ឡាវ ACU ឡាវ នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន ACU កម្ពុជា នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​នៃ​អាជ្ញាធរ​អធិការកិច្ច​រដ្ឋ និង​ប្រឆាំង​អំពើពុករលួយ​ឡាវ គ្រោង​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ក្រសួង​ទំនាក់ទំនង​រដ្ឋសភា និ​ព្រឹទ្ធសភា និង​អធិការកិច្ច អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ ច្រកចេញចូល​តែ​មួយ នៃ​សាលា​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ រួម​ជាមួយ​ស្ថាប័នរដ្ឋ​មួយចំនួន​ទៀត​ផង​ដែរ​។​

​សូម​រំលឹក​ផង​ដែរ​ថា​នេះ នេះ​ជា​ដំណើ​ទស្សនកិច្ច​លើក​ទី​២ របស់​គណៈប្រតិភូ​ឡាវ មក​ប្រទេស​កម្ពុជា បន្ទាប់​ពី​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា ស្តីពី​ការប្រឆាំ​អំពើ​ពុករលួ​យ ជាមួយ​អាជ្ញាធរ​អធិការកិច្ច​រដ្ឋ នុ​ប្រឆាំង​អំពើពុករលួយ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​ទីក្រុង​វៀងចន្ទន៍ កាលពី​ឆ្នាំ​២០១៣៕ ដោយ​៖​កូឡាប​

spot_img
×