Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច ចាប់​វាយខ្នោះ​ក្មេងស្ទាវ ២ នាក់ ពាក់ព័ន្ធ​ករណី​គប់​កញ្ចក់​ឡាន​អ្នកដទៃ

spot_img

​កំពង់ធំ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​នៅ​ថ្ងៃទី ២៣ ខែសីហា​ឆ្នាំ ២០២០ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ២២ ខែ សីហា ឆ្នាំ​២០២០ សមត្ថកិច្ច​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយ​ណ៏ បាន​ប្រើប្រាស់​វិធានការ​ជំនាញ ឃាត់ខ្លួន​ជនសង្ស័យ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ។​

​យោងតាម​ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច មូលដ្ឋាន​បាន​ឲ្យ​​ដឹងថា នៅ​ថ្ងៃ ខែ ខាងលើ​វេលា​ម៉ោង​ប្រមាណ ១៥ និង ៣០​នាទី ចំណុច​លើផ្លូវ​លំ​ភូមិ​ឈូក​ខ្សាច់ ឃុំ ឈូក​ខ្សាច់ ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ មាន​ករណី​គប់​កញ្ចក់​
​រថយន្ត បង្ករ​ឡេ​ី​ង​ដោយ​ជនសង្ស័យ​ចំនួន ២​នាក់​:១.​ឈ្មោះ ផុន ភុំ ភេទ ប្រុស អាយុ ២០ ឆ្នាំ​នៅ​ភូមិ ឈូក​ខ្សាច់ ឃុំ ឈូក​ខ្សាច់ ស្រុក បារាយណ៍​។ ២.​ឈ្មោះ ឈឿន ហាង ភេទ​ប្រុស អាយុ ១៩ ឆ្នាំ​នៅ​ភូមិ​ដូន​តុំ ឃុំ ឈូក​ខ្សាច់ ស្រុក បារាយណ៍ និង​ម៉ូតូ​១​គ្រឿង​ម៉ាក​C125​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1X- 5709 ។​
ចំណែក​រថយន្ត​ខូចខាត ម៉ាក ហ៊ី​យ៉ាន់​ដា ពាក់​ផ្លាកលេខ​ភ្នំពេញ 3E-9512 ដឹក​គ្រឿងចក្រ បើកបរ​ដោយ​
​ឈ្មោះ វ៉ាត សុវណ្ណ ភេទ ប្រុស អាយុ ៣៥ ឆ្នាំ នៅ​ភូមិ​​ស្រង់ ឃុំ ស្រង់ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ខូចខាត​ឆ្កូត​កញ្ចក់ ខាងមុខ​ផ្នែក​ខាងឆ្វេង​។​​ឡេ​វី​ឡឺ​(​គៀ​ដី​)​ម៉ាក​LG បើកបរ​ដោយ​ឈ្មោះ កែវ រ៉ា​ភី ​ភេទ ប្រុស អាយុ ២៣ ឆ្នាំ នៅ​ភូមិ បល្ល័ង្ក ឃុំ គោក​ឬ​ស្សី ​ស្រុក បាគង ខេត្ត សៀមរាប​។​

​នគរបាល​បានបញ្ជាក់​ពី​ហេតុការណ៍​នេះ​ថា មុនពេល​កើតហេតុ​ជនរងគ្រោះ កែវ រ៉ា​ភី បើក (​លីវ​លឺ​)​កៀ​ដី​ធ្វើ​ផ្លូវ​នៅ​ចំណុចកើតហេតុ ចំណែក​ជនរងគ្រោះ​ឈ្មោះ ​វ៉ាត សុវណ្ណ បើករថយន្ត​ដឹក​គ្រឿងចក្រ ចូលមក​កន្លែងកើតហេតុ លុះ​បើក​មកដល់​កន្លែងកើតហេតុ​ស្រាប់​តែមាន​ជនសង្ស័យ ២​នាក់​ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម​C125 ពណ៌ ស មកពី​ក្រោយ​ហើយ​បើក​ម៉ូតូ​វ៉ា រថយន្ត រួច​បាន​គប់​កញ្ចក់រ​ថយ​ន្ត​(​គប់​នឹង​កំប៉ុង​ស្រា​បៀរ​មានទឹក​ពេញ​) បណ្ដាល​ឲ្យ​ឆ្កូត​កញ្ចក់​ខាងមុខ ផ្នែក​ខាងឆ្វេង បន្ទាប់មក​ជនសង្ស័យ​ទាំង ២​នាក់ ជិះ​ម៉ូតូ ទៅ​ធាក់​កង់​ឡេ​វីវ​ឡឺ ដែល​កំពុងបើក​គៀ​ដី​តាមផ្លូវ រួច​ជិះ​ម៉ូតូ​គេចខ្លួនបាត់ ក្រោយ​កើត​​ហេតុ​សមត្ថកិច្ច បានចេញ​អន្តរាគមន៍ និង​ប្រើប្រាស់​​វិធានការ​ជំនាញ នា​ថ្ងៃខែ​ដដែល​វេលា​ម៉ោង ១៧ និង ២០ នាទី សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២ ខាងលើ ប​ញ្ចូ​ន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​កូ​ឡាប​

spot_img
×