Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​៦​នាក់ ករណី​ឃាតកម្ម​គិតទុក​ជាមុន កាប់​ជនរងគ្រោះ​ស្លាប់​ម្នាក់ របួស​២​នាក់ ទៅ​សាលា​ដំបង​ខេត្តសៀមរាប​(វីដេអូ)

spot_img

​សៀមរាប​៖​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​កសាង​សំណុំរឿង បញ្ជូនជនសង្ស័យ​៦​នាក់​ដែល​ជាប់​ពាក់​ព័​ន្ទ​នឹង​ករណី​ឃាតកម្ម​គិតទុក​ជាមុន ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ស្លាប់​ម្នាក់ របួស​២​នាក់ ទៅ​សាលា​ដំបង​ខេត្តសៀមរាប នៅ ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០​។​

​បើតាម​របាយការណ៍រ​បស់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​២១​និង​៣០​នាទី ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ ត្រង់ចំណុច​មុខ​សណ្ឋាគារ​សុខា​សៀមរាប ផ្លូវ​៦០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប មាន​ករណី​ឃាតកម្ម​គិតទុក​ជាមុន បង្កឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់​ជិះ​ម៉ូតូ​ប្រហែល​៨​គ្រឿង មិន​ចាំ​ម៉ាក បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​មួយក្រុម​មាន​គ្នា​៥​នាក់ ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង រួមមាន​៖ ១. ឈ្មោះ ឆាត មុត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងឈើ រស់នៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ត្រូវចំ​កញ្ចឹងក បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​។ ២. ឈ្មោះ ចៅ ចាម ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាប់​ត្រូវ​ក្បាល និង​ដៃ បណ្តាល​របួសធ្ងន់​។ ៣. ឈ្មោះ ភឿន ភា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប កាប់​ត្រូវ​ខ្នង​របួសស្រាល​។ ៤. ឈ្មោះ ចៅ ចេ​ន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​(​គ្មាន​របួស​)​។ ៥. ឈ្មោះ ធី ចេក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​(​គ្មាន​របួស​)​។​

​ក្រោយពេល​កើតហេតុ លោក​ឧ​ត្ត​ម​សេនីយ៍ ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​បញ្ជា​មក​មន្ទីរ​យុត្តិធម៌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថា ដា​លុច មេបញ្ជាការរង ទទួល​ការងារ​យុត្តិធម៌ ចុះ​ស្រាវ​ស្រាវ​ករណី​ឃាតកម្ម​ខាងលើ រហូតដល់​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ យើង​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន ហើយ​បាន​សុំ​គោលការណ៍​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តសៀមរាប កម្លាំង​ជំនាញ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជាប់​ពាក់​ព័​ន្ទ​នឹង​ករណី​ខាងលើ បាន​ចំនួន ៦​នាក់ ៖ ១. ឈ្មោះ សឿន សាន់ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប (​ជនដៃដល់​)​។ ២. ឈ្មោះ សយ ណុប (​ហៅ​អា​ស្បែក​ជ្រូក​) ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ កម្មករសំណង ទីលំនៅ​បច្ចុប្បន្ន បន្ទប់​ជួល ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប (​អ្នកបើក​ម៉ូតូ​)​។ ៣. ឈ្មោះ សឿន ឡង់ឌី ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ កម្មករ​លក់​ស្បែក​ជ្រូក​បំពង់ ទីលំនៅ​បច្ចុប្បន្ន ស្នាក់នៅ​កន្លែងធ្វើការ ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប (​អ្នក​ទៅជា​មួយ​) ។ ៤. ឈ្មោះ បូរី សីហា ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ កម្មករ ទីលំនៅ​បច្ចុប្បន្ន បន្ទប់​ជួល ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប (​បក្ខពួក​អ្នក​ទៅជា​មួយ​) ។ ៥. ឈ្មោះ ខន ឃីម (​ហៅ ភ័​ក្រ ) ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដំរី​ឆ្លង ឃុំ​ឫស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប (​មិត្តភក្ដិ​របស់​ជនដៃដល់​) ។ ៦. ឈ្មោះ ហ៊ុល សំ​អូន ហៅ​ពៅ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ កម្មករ​ដាក់​ឆ័​ត្រ​នៅមុខ​ផ្សារលើ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប (​មិត្តភក្ដិ​របស់​អ្នកបើកបរ​ម៉ូតូ​) ។​

​ចំណែក​បក្ខពួក​មួយចំនួន​ទៀត (​បាន​រត់គេចខ្លួន​) ​យើង​បានធ្វើ​កំណត់ហេតុ​ស្តាប់​ចម្លើយ​ជនសង្ស័យ​បាន​សារភាពថា ពួកខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ខាងលើ​ប្រាកដ​មែន​។​

​មូលហេតុ​៖ ក្រុម​ជនសង្ស័យ​ធ្លាប់មាន​ទំនាស់​ជាមួយ​ភាគី​ផ្សេង នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ ក្រោយមក​ពួក​ជនសង្ស័យ​តាមរក​ជន​ដែលមាន​ទំនាស់​ជាមួយ​ខ្លួន រហូតដល់​ថ្ងៃទី​១៩ ខែសីហា​ឆ្នាំ​២០២០ វេលា​ម៉ោង ២១ និង ៣០​នាទី នៅ​ចំណុចកើតហេតុ​ខា​លើ ក្រុម​ជនសង្ស័យ​បានឃើញ​ក្រុម​ម៉ូតូ​របស់់​ជនរងគ្រោះ ទើប​ជនសង្ស័យ​ឈ្មោះ សយ ណុប ហៅ ស្បែក​ជ្រូក ប្រាប់​ទៅ​ជនសង្ស័យ​ឈ្មោះ សឿន សាន់ ថា ក្រុម​នេះ​ធ្លាប់មាន​ទំនាស់​ជាមួយ​រូប​ខ្លួន​ដែរ ទើប​នាំ​ឈ្មោះ សឿន សាន់ ធ្វើ​សកម្មភាព​កាប់​ទៅលើ​ក្រុម​ជនរងគ្រោះ​តែម្ដង ។

​វត្ថុតាង​ចាប់យក ៖ ១. ដាវ​ចំនួន ៣ ដើម ប្រវែង ០,៧០ ម៉ែត្រ ២. ម៉ូតូ​ចំនួន ៤​គ្រឿង ( ម៉ាក ស៊ុយ​សា​គី​និ​ច ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ សៀមរាប 1AD-2357 , ម៉ាក ហុងដា​ខ្លិ​ក ពណ៌​ខ្មៅ​លាយ​ស្វាយ ពាក់​ផ្លាកលេខ កំពង់ឆ្នាំង 1A-1809 , ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០០៨ ផ្លាក់លេខ​សៀមរាប 1E-9729 , ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០១៧ ពាក់​ផ្លាកលេខ សៀមរាប 1Z-2526) ។ ៣.​កាំភ្លើង​ខ្យល់ ចំនួន ១​ដើម ៤. ខោអាវ​ពាក់​ពេលធ្វើ​សកម្មភាព​ចំនួន ២​កំ​ប្លេ​។​

​បច្ចុប្បន្ន​៖ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្តសៀមរាប ៕ ដោយ​៖​កូ​ឡាប​

  


spot_img
×