Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ព្រះមហា​សង្ឃ ទេព វង្ស ដួល​ក្នុង​បន្ទប់ទឹក​ប្រឈួន​ធ្ងន់​មាន​ឈាមកក​នៅក្នុង​ព្រះ​កេស កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម

spot_img

​ភ្នំពេញ​៖ សម្ដេច​អគ្គ​ព្រះមហា​សង្ឃរាជា​ធិបតី ទេព វង្ស​បាន​ដួល​នៅក្នុង​បន្ទប់ទឹក កាលពី​ម៉ោង​៩​និង​៤០​នាទី​យប់ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០​កន្លងទៅ ហើយ កំពុង​ប្រឈួន​ធ្ងន់​ប៉ះពាល់​ដល់​ព្រះ​កេស និង​មាន​ឈាមកក​នៅក្នុង​ព្រះ​កេស ត្រូវបាន​បញ្ជូនទៅ ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​។​

​សូម​ថ្វាយ​ព្រះរាជ​សព្ទសាធុការពរ​ព្រះ​បរមសុខ​គ្រប់ប្រការ​ថ្វាយ សម្តេចព្រះ​មហាសង្ឃរាជ​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេច ព្រះមហា​សង្ឃរាជ​គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ស្តេច​មាន​ព្រះរាជសុខភាព​ល្អ​ឡើងវិញ​។​

​បើ​យោងតាម​លិខិត​របស់​សម្តេច​សង្ឃ អំ លឹម​ហេង នៅ​រសៀល​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០​នេះ បាន​រៀបរាប់ថា បន្ទាប់ពី​ដួល​នៅក្នុង​បន្ទប់ទឹក ដោយ​ប៉ះពាល់​ព្រះកាយ​ផ្នែក​ខាងឆ្វេង ធ្វើ​ឱ្យដៃ និង​ជើង​កម្រើក​មិន​រួច ព្រមទាំង​ប៉ះពាល់​ដល់​ព្រះ​កេស និង​មាន​ឈាមកក​នៅក្នុង​ព្រះ​កេស​ផងដែរ ត្រូវការ​ការព្យាបាល​យ៉ាង​លឿន​បំផុត នៅ​មន្ទីរពេទ្យ​រដ្ឋ ថង​ញ៉ិ​ត របស់​វៀតណាម​។​

​គណៈសង្ឃ​នាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សង្ឃ​លិខិត​មួយច្បាប់​ជម្រាបជូន ឯកឧត្តម NGUYEN PHU TRONG អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ជា ប្រធានាធិបតី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុង​កម្មវត្ថុ សំណើសុំ​ព្យាបាល​ព្រះរោគ​ថ្វាយ​សម្តេច​អគ្គ​ព្រះមហា​សង្ឃរាជា​ធិបតី ទេព វង្ស ។​

​តប​តាម​កម្មវត្ថុ​ខាងលើ អាត្មាភាព សូម​ចម្រើនពរ ឯកឧត្តម​អគ្គលេខាធិការ​បក្ស មេត្តា​ជ្រាបថា កន្លងមក​ព្រះរាជសុខភាព​របស់​ស​ម្តេច​ព្រះមហា​សង្ឃរាជ ជាទូទៅ គឺ​តែងតែ​ទទួលបាន​ការព្យាបាល និង​មើលថែ​ពី​សំណាក់ វេជ្ជបណ្ឌិត​ល្បីៗ ពី​មន្ទីរពេទ្យ​នានា​ក្នុងប្រទេស​វៀតណាម​។ ដោយឡែក​កាលពី​យប់​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០​នេះ វេលា​ម៉ោង​៩​និង​៤០​នាទី​យប់ សម្តេចព្រះ​មហាសង្ឃរាជ បាន​ដួល​នៅក្នុង​បន្ទប់ទឹក​ដោយ ប៉ះពាល់​ព្រះកាយ​ផ្នែក​ខាងឆ្វេង ធ្វើ​ឱ្យដៃ និង​ជើង​កម្រើក​មិន​រួច​ព្រមទាំង​ប៉ះពាល់​ដល់​ព្រះ​កេស​និង​មាន​ឈាមកក​នៅក្នុង​ព្រះ​កេស ហើយ​ស្ថានភាព​នេះ​អាច​នឹង​ធ្ងន់ធ្ងរ​ឡើង ទើប​គណៈ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ការអនុញ្ញាត​ពី​ឯកឧត្តម​អគ្គលេខាធិការ​បក្ស ដើម្បី​ទទួល​ការព្យាបាល​យ៉ាង​លឿន​បំផុត តាម​កាលដែល​អាចធ្វើ​ទៅ​បាន ដោយ​គោរព​ទៅតាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​នៃ​ប្រទេស​វៀតណាម ដែល​តម្រូវឱ្យ​ស្នាក់នៅ​ដាច់ដោយឡែក​រយៈពេល​១៤​ថ្ងៃ ក្នុង​គ្រា​មាន​អាសន្ន​នៃ​ជំងឺ covid 19 នេះ ។ ការយាង​ទៅ​សម្រាក​ព្យាបាល​ព្រះរោគ​នេះ នៅ​មន្ទីរពេទ្យ​ថង​ញ៉ុ​ត ចាប់ពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០២០ តទៅ និង​មិនទាន់​កំណត់​ថ្ងៃ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​ទេ ដោយ​អមដំណើរ​ជាមួយ​សម្តេច​មហាសង្ឃរាជ ចំនួន ៧​អង្គ​/​នាក់ ។​

​អាស្រ័យ​ហេតុ​ដូច​បាន​ចម្រើនពរ​ខាងលើ​សូម ឯកឧត្តម​អគ្គលេខាធិការ​បក្ស មេត្តាជួយ​សម្រួល ថ្វាយ​សម្តេចព្រះ​មហាសង្ឃរាជ ដោយ​សេចក្ដី​អនុគ្រោះ​។​

​ព្រះ​សិរី​កោសល សុំ សុខា ព្រះ​វិន័យធរ​គណ​រាជធានី​ភ្នំពេញ ព្រះគ្រូ​សង្ឃ​សរណ​វេទី ព្រះ​អនុគណ​ខណ្ឌ​កំបូល ព្រះចៅអធិការ វត្ត​ភ្ន​ផត​សិម្ពលី មាន​សង្ឃដីកា​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុងស្រុក នៅ​រសៀល​ថ្ងៃទី​២៣​សីហា​នេះ​ឲ្យ​ដឹងថា ដោយមាន​ការសម្របសម្រួល​ពី អាជ្ញាធរ​វៀតណាម សម្ដេច​អគ្គ​ព្រះមហា​សង្ឃរាជា​ធិបតី ទេព វង្ស ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​វៀតណាម ហើយ​នៅពេលនេះ ស្ថានភាព​ព្រះរោគ​របស់​សម្ដេច​អគ្គ​ព្រះមហា​សង្ឃរាជា​ធិបតី ទេព វង្ស មិនទាន់មាន​អ្វី​វិវត្តន៍​ថ្មី​នោះទេ ដោយ​ក្រុមគ្រូពេទ្យ​ជំនាញ​របស់​វៀតណាម កំពុង​ពិនិត្យ និង​តាមដាន​ស្ថានភាព​ជំងឺ​៕ ដោយ​៖​កូ​ឡាប​

spot_img
×