Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​៖ រថភ្លើង​អ្នកដំណើរ បុក​ជាមួយ​រថភ្លើង​ដឹកទំនិញ ស្លាប់ ២​នាក់ របួស​ជាង ១០០​នាក់​

spot_img

រថភ្លើង​ដឹក​អ្នកដំណើរ​ចំនួន ១៤៧​នាក់ បាន​បុក​គ្នា​ជាមួយ​នឹង​រថភ្លើង​ដឹក​ប្រេង នៅក្នុង​រដ្ឋ South Carolina បណ្តាលឲ្យ​មនុស្ស ២​នាក់​ស្លាប់ និង ១១៦​នាក់​ផ្សេង​ទៀត​រងរបួស​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន BBC នៅ​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។

​អ្នក​ដែល​ស្លាប់​ទាំង ២​នាក់ ជា​បុគ្គលិ​របស់​ក្រុមហ៊ុន​រថភ្លើង Amtrack​។ នេះ​បើ​តាម​ការបញ្ជាក់​ឲ្យដឹង​រប​ស់​លោក​អភិបាលរដ្ឋ​នោះ​តែម្តង​។​

​រថភ្លើង​ដឹក​អ្នកដំណើរ កំពុង​ធ្វើដំណើរ​ពី​ទីក្រុង New York ឆ្ពោះទៅ​កាន់​ទីក្រុង Miami នៅពេល​វា​បុក​គ្នា​ជាមួយ​នឹង​រថភ្លើង​ដឹក​ទំនិញ​នៅ​ម៉ោង ២​និង​៣៥​នាទី​ព្រឹក (​ម៉ោង​នៅ​កន្លែងកើតហេតុ​) បណ្តាល​ឲ្យ​ទូរថភ្លើង​ជាច្រើន​បាន​ធ្លាក់​ចេញពី​ផ្លូវ​។​

​លោក​អភិបាលរដ្ឋ​ខាងលើ ឈ្មោះ Henry McMaster បាន​និយាយថា រថភ្លើង​ដឹក​អ្នកដំណើរ​បាន​បើកបរ​នៅលើ​ផ្លូវខុស នៅពេលដែល​មាន​គ្រោះថ្នាក់​កើតឡើង​។​

​សូមបញ្ជាក់​ថា កាលពី ៤​ថ្ងៃមុន ក៏​មាន​ករណី​គ្រោះថ្នាក់ រវាង​រថភ្លើង បុក​ជាមួយ​ឡាន​ដឹក​សំរាម​នៅ​ក្នុង​រដ្ឋ Virginia បណ្តាល​ឲ្យ​អ្នកបើកប​រឡាន​នោះ​ស្លាប់​បាត់បង់​ជីវិត​៕ សុភ័ក្ត្រ​

spot_img
×