Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភិក្ខុ ឡុង​ចន្ថា ក្បត់ពាក្យសន្យា យក​លេស​ថា​មិន​អស់​អាល័យ​ពី​វិស័យ​ព្រះពុទ្ធសាសនា ហើយ​ស្នើសុំ​សម្ដេចនាយក​រដ្ឋមន្ត្រី​លើកលែងទោស​កំហុស​នាពេល​កន្លងមក​

spot_img

​ភ្នំពេញ​៖ ភិក្ខុ ឡុង​ចន្ថា បន្ទាប់ពី​មានរឿង​អាស្រូវ​ស្នេហា​ជាមួយ​ស្រីក្មេង​ហើយ​បាន​ភៀស​ព្រះកាយ​ការ​ពូន​សម្ងំ​កន្លែង​ស្ងប់ស្ងាត់​មួយ​ បាត់​មួយរយៈ​ធំ​ ឥឡូវ​បានចេញ​មកជា​ថ្មី​ម្ដងទៀត​ដោយ​ស្នើសុំ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏ដូចជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា​ដើម្បី​លើកលែងទោស​ចំពោះ​កំហុសឆ្គង​នាពេល​កន្លងមក​ដោយ​ព្រះសង្ឃ​ឡុង​ចន្ថា​ក៏បាន​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​ខុទ្ទកាល័យ​សម្ដេចនាយក​រដ្ឋមន្ត្រី​។​

ក្រោយពី​បែកធ្លាយ​សារ​សំឡេង​ញ៉ែ​ស្រី​ញី ព្រះសង្ឃ ឡុង ចន្ថា បានធ្វើ​លិខិត​ទទួលកំហុស​នៅមុខ​មន្ត្រី​សង្ឃ និង​សន្យា​សឹក​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០​នេះ ។ ស្រាប់តែ​មុននេះ បន្តិច សង្ឃ​ឡុង ចន្ថា បាន​ប្តូរ​ចិត្ត​មិន​សឹក​វិញ ក្រោម​ហេតុផល​មិនទាន់​អស់​និស្ស័យ​នឹង​ភេទ​អ្នកបួស​។​

​ភិក្ខុ ឡុង ចន្ថា នៅ​ថ្ងៃទី ២៣ ខែសីហា​ឆ្នាំ ២០២០​បានចេញ​សារជាថ្មី​ម្ដងទៀត​នៅលើ​បណ្តាញ facebook ហើយ​បាន​រៀបរាប់ថា អាត្មាភាព ភិក្ខុ​ឡុង​ចន្ថា សូម​អរគុណយ៉ាងខ្លាំងបំផុត​ចំពោះ​ញោម សម្តេច​អគ្គមហាសេនា បតី តេ​ជោ ហ៊ុនសែន នឹង សូម​ដឹងគុណជានិច្ចគោរពស្រឡាញ់​គាំទ្រមិន​កែប្រែជួន​ពរ​សម្តេចមាន​សុខ​ភាពល្អ​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​នាំមក​នៅ​សុខសន្តិភាពតរៀង​ទៅ ។​

​ភិក្ខុ ឡុង ចន្ថា ក៏​សូម​អរគុណញោម​នាយក​ខុទ្ទកាល័យផងដែ ដែល​ញោម​ជួយ​រក​យុត្តិធម៌ សម្រាប់​អាត្មាភាព ភិក្ខុ​ ឡុង​ ចន្ថា ឲ្យ​បាន​គង់នៅ​បន្ត​ភេទ​ជា​អ្នកបួស​បន្ត អរគុណ​ញោម​ខ្លាំងណាស់ សង្ឃឹមថា​អ្វីៗនឹង​ល្អប្រសើ ។​

​យោងតាម​ដីកា​បញ្ជូន​របស់​ខុទ្ទកាល័យ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល ធ្វើឡើង​ថ្ងៃទី ១ ខែមិថុនា​ឆ្នាំ ២០២០ គោរព​ជូន ៖ ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ធម្មការ និង​សាសនា ដើម្បី​សំណើ លិខិត​ចុះ​ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ​២០២០ របស់​ឈ្មោះ ជា លេង​ហាក់ , លាភ សៅ​លី​, សុក អយ​, ថា ប៊ុន​រ៉ុង និង ទុយ សុខ​ខេង តំណាងអោយ​អាចារ្យ​គណៈកម្មការ តាជី យាយជី ពុទ្ធ​បរិ​ស័​យ​ចំណុះជើងវត្ត​ភ្នំ​បូរី ស្រុក​អង្គរ​បូរី ខេត្តតាកែវ គោរព​ជូន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី សំណើ សូមអោយសម្តេចព្រះ​មហាសុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ឲ្យ​ភិក្ខុ ឡុង ចន្ថា បន្ដ​ភេទ​ជា​បព្វជិត​តទៅទៀត ដោយហេតុថា​ព្រះអង្គ​មិនទាន់​អស់​និស្ស័យ​ជាមួយ​ព្រះពុទ្ធសាសនា​។​

គណៈកម្មាធិកា​អា​ច្យា​រ​វត្តភ្នំ​បូរី ស្រុក​អង្គ​បូរី និយាយថា ព្រះសង្ឃ ឡុង ចន្ថា មិនបាន​គង់​ក្នុង​វត្តភ្នំ​បូរី​នេះ ដើម្បី​សឹកតប​តាម​ការសរសេ​លាយលក្ខណ៍​អក្សរ ដែល​ព្រះអង្គ​សរសេរ​ផ្ទាល់ដៃ​ថា សឹក​នៅ​ថ្ងៃទី ១៤ ខែឧសភា នេះ​ទេ ។ ភិក្ខុ​ ឡុង ចន្ថា ត្រូវបាន​ក្រុមគ្រួសារ នាំទៅ​ស្រុកកំណើតចេញពី​វត្ត​នេះហើយ ។​

​សូមបញ្ជាក់​បន្ថែម តាម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន របស់​ព្រះអង្គ​ឡុង ចន្ថា ផ្ទាល់ គឺ​លោក​មិនទាន់​អស់​និ​ស័​យ្ស​នឹង​ព្រះ​ទេ។​ សង្ឃ ឡុង ចន្ថា អះអាងថា លោក​គ្រាន់តែ​ប្រើពាក្យ​សម្តី​លេងសើច​ជាមួយ​នារី​ម្នាក់​នោះ តែ​ពុំ​ធ្លាប់បាន​ប៉ះពាល់​រាងកាយ​នាង​ឡើយ ។

​សូមបញ្ជាក់ថា ភិក្ខុ ឡុង ចន្ថា គង់នៅ​វត្តភ្នំ​បុរី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ខេត្តតាកែវ កាលពី​រសៀល​ថ្ងៃទី​៤ ឧសភា ឆ្នាំ​២០២០ បានសម្រេច​ចិត្ត​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង ក្រោយ​មានការ​បែកធ្លាយ​វីដេអូ​ឆាត​ញ៉ែ​ស្រី​តាម Faceb ook ។ ក្នុង​កិច្ចសន្យា​ដែល​បាន​ធ្វើឡើង​នៅ​វត្ត​តុំ ជា​វត្ត​ព្រះ​មេគណ មាន​ទីតាំងនៅ​ភូមិ​តុំ សង្កាត់​រកា​ក្រៅ ស្រុក​ដូន​កែវ ភិក្ខុ ឡុង ចន្ថា មាន​សង្ឃដីកា​ថា បើ​គិត​ជា​ទោស​ក្នុង​ព្រះ​វិន័យមិន​ដល់​ថ្នាក់​សឹក​ទេ ប៉ុន្តែ​កុំឱ្យ​ខូច​តម្លៃ​ព្រះពុទ្ធសាសនា ភិក្ខុ ឡុង​ចន្ថា សម្រេច​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០​ខាងមុខនេះ ប៉ុន្តែ​រហូតទល់​ពេលនេះ​(២៣​សីហា​) ព្រះអង្គ​មិនទាន់​លាចាក​សិក្ខាបទ​នៅឡើយ ហើយក៏​ពុំ​ដឹងថា​គង់នៅ​ទីណា​នោះទេ​។​

​ភិក្ខុ ឡុង ចន្ថា ទទួលរង​ការរិះគន់​ខ្លាំងៗ​ពី​មហាជន រឿង​ដែល​លោក​លួច​ទាក់ទង​និង​ប្រើពាក្យ​លែបខាយ​ក្នុងន័យ​ស្នេហា​ជាមួយ​នារី​ម្នាក់ តាម​បណ្តាញ​សង្គម ។

​នៅ​ថ្ងៃទី​៤ ខែឧសភា សម្តេច​សង្ឃ ន​ន្ទ ង៉ែត សម្តេច​គណៈសង្ឃ​នាយក បានស្នើ​ឲ្យ​មេគណ​ខេត្តតាកែវ និមន្ត​ភិក្ខុ ឡុង ចន្ថា ចូលទៅ​ដោះស្រាយ​ក្នុង​រឿងអាស្រូវ​ដែល​ផ្ទុះឡើង​នេះ ។ ក្រោយ​ឆ្លងកាត់​ការដោះស្រាយ​ជាមួយគ្នា​ព្រះសង្ឃ ឡុង ចន្ថា ក៏​សរសេរ​កិច្ចសន្យា​ពី​ការ​សុខចិត្ត​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង ៕​ ដោយ​៖ កូ​ឡាប​

spot_img
×