Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ និង​ក្រសួងសុខាភិបាល អនុញ្ញាតឱ្យ​កម្លាំង​មួក​ខៀវ​ ៧១​នាក់ វិលត្រឡប់​ទៅផ្ទះ​វិញ ក្រោយ​ពួក​បានធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ និង​ក្រសួងសុខាភិបាល​បានអនុញ្ញាត​ឱ្យកម្លាំង​មួក​ខៀវ​កម្ពុជា​៧១​នាក់ វិលត្រឡប់​ទៅផ្ទះ​របស់​ខ្លួន​វិញ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​នៃ​ក្រសួងសុខាភិបាល បាន​យក​សំណាក​វិភាគ ទទួលលទ្ធផល​អវិជ្ជមាន​មេរោគ​កូ​វីដ​១៩ ក្រោយ​ពួក​បានធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក រាជធានី​ភ្នំពេញ​។​

យោងតាម​ការប្រកាស​ព័ត៌មាន​ពី​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹងថា អំឡុងពេល​កម្លាំង​មួក​ខៀវ​កម្ពុជា ធ្វើ​ច​ត្តា​ឡី​ស័ក សម្តេច​តេ​ជោ តែងតែ​យកចិត្តទុកដាក់ តាមដាន​ជាប្រចាំ​ពី​ស្ថានភាព​កម្លាំង​មួក​ខៀវ​, បានផ្តល់​អាហារ​គ្រប់គ្រាន់ លើកទឹកចិត្ត និង​បាន​ណែនាំ​ផ្តាំផ្ញើ​ក្រុមគ្រូពេទ្យ​ក្រសួងសុខាភិបាល ក៏ដូចជា​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព មើលថែទាំ កម្លាំង​មួក​ខៀវ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ចំពោះ​សុខភាព​របស់​ពួកគាត់​ដែល​នេះ​សរ​បញ្ជាក់​ឱ្យឃើញថា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់​ខ្លាំងណាស់​ចំពោះ​ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​។​

ដោយឡែក​ទាហាន​មួក​ខៀវ​នារី​មួយរូប ដែល​ឆ្លង​មេរោគ COVID-19 ក្រោយ​គេ​បង្អស់ នៅ​សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២០​។ ដោយឡែក ក្រុមគ្រួសារ​គាត់​ចំនួន​៩​នាក់ ត្រូវបាន​ពិនិត្យឃើញថា​អវិជ្ជមាន​ទាំងអស់គ្នា ហើយ​ត្រូវបាន​ក្រសួងសុខាភិបាល​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ទាំងអស់គ្នា​នា​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០ និង ទាហាន​មួក​ខៀវ​៨​នាក់ លទ្ធផល​វិជ្ជមាន​កូ​វីដ​-១៩ ក៏បាន​ព្យាបាល​ជាសះស្បើយ​១០០% និង​បាន​វិលត្រឡប់​ទៅវិញ​ផងដែរ​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​សហគមន៍ សូមកុំ​មានការ​ព្រួយបារម្ភ​អ្វី​នោះឡើយ គឺថា​ក្រុមគ្រូពេទ្យ​នៃ​ក្រសួងសុខាភិបាល បាន​យកចិត្តទុកដាក់ និង​ពិនិត្យ​ពិ​ច្ច័​យ​ច្បាស់លាស់​ខ្លាំងណាស់​លើ​បញ្ហា​កូ​វីដ​-១៩​នេះ​។​

គួរ​បញ្ជាក់ថា កម្លាំង​ទ័ព​មួក​ខៀវ​៨០​នាក់ បាន​មាតុ​ភូមិន្ទ​និវត្តន៍​ពី​បេសកកម្ម​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​ម៉ាលី កាលពី​ថ្ងៃទី​១០ ខែ​កក្ត​ដា ឆ្នាំ​២០២០ ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​ច ចំនួន​២២​ថ្ងៃ ហើយ​បាន​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០២០​នេះ បានសម្រេច​ឡើងវិញ គឺ​មិន​សុំ​ពន្យារពេល​ការវិលត្រឡប់​របស់​ក​ង​ទ័ព​មួក​ខៀវ​កម្ពុជា និង​ការបញ្ជូន​កងទ័ព​មួក​ខៀវ ទៅ​ជំនួស​នោះទេ ក្រោយពី​ទទួលបាន​នូវ​ពេលវេលា​ជាក់លាក់ នៃ​ការវិលត្រឡប់​និង​ការផ្លាស់ប្តូរ​កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​។​

​សម្តេច​តេ​ជោ បានប្រកាស​ព័ត៌មាន​តាមរយៈ​ហ្វេ​ស​ប៊ុ​កថា ក្រោយពី​ទទួលបាន​នូវ​ពេលវេលា​ជាក់លាក់​នៃ​ការវិលត្រឡប់ និង​ការផ្លាស់ប្តូរ​កងទ័ព​មួក​ខៀវ​កម្ពុជា​ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​។ នៅ​ព្រឹក​នេះ​ខ្ញុំ​បានសម្រេច​ឡើងវិញ​​គឺ​មិន​សុំ​ពន្យារពេល​ការវិលត្រឡប់​របស់​ក​ង​ទ័ព​មួក​ខៀវ​កម្ពុជា និង​ការបញ្ជូន​កងទ័ព​មួក​ខៀវ ទៅ​ជំនួស​នោះទេ​។​

​ការរៀបចំ​ពេលវេលារ​បស់​អង្គការសហប្រជាជាតិ បានផ្តល់​ឱ្យ​យើង​រៀបចំ​ការធ្វើ​ច​ត្តា​ឡី​ស័ក បាន​ងាយស្រួល​ដើម្បី​​ទប់ស្កាត់​ការនាំ​ចូល​កូ​វីដ​១៩ មក​ក្នុងប្រទេស​នោះ​គឺ​៖ ១.​មកពី​ប្រទេស​ម៉ាលី ខែកញ្ញា​២០២០ ២.​ស៊ូដង់​ខាងត្បូង ខែតុលា​២០២០, ៣.​អាហ្វ្រិក​កណ្តាល ខែវិច្ឆិកា​២០២០ , ៤.​លី​បង់ ខែមករា​២០២១​។​

​សូមនាយ​ទាហាន​នាយទាហានរង និង​ពលទាហាន ដែល​កំពុង​ស្ថិតនៅ​ប្រទេស​ទាំង​៤​ខាងលើ​រៀបចំខ្លួន ដើម្បី​វិលត្រឡប់ និង​សូមនាយ​ទាហាន​នាយទាហានរង និង​ពលទាហាន​ដែល​នឹងត្រូវ​ទៅ​ជំនួស​រៀបចំខ្លួន​ចេញដំណើរ​តាម​ការចាត់ចែង​របស់​ក្រសួងការពារជាតិ​និង​អង្គការសហប្រជាជាតិ​។​

​បើទោះបី​កម្ពុជា​ជា​ប្រទេស​ក្រីក្រ​និង​កំពុង​ប្រឈម​ជាមួយ​កូ​វីដ​១៩​បន្ថែម ដោយ​ប្រទេស​ដែល​កងទ័ព​មួក​ខៀវ​
​កម្ពុជា​ត្រូវ​ទៅ​កំពុងមាន​ការវាយលុក​ដោយ​កូ​វីដ​១៩​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា និង​កងទ័ព​របស់ខ្លួន​មិន​បោះបង់ចោល​ភារកិច្ច​ក្នុងការ​ចូលរួម​ថែរក្សា​សន្តិភាព​នៅតាម​ប្រទេស​នានា​ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​នោះឡើយ​។​យើង​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​និង​ការទទួលរ​ទទួលខុស​ត្រូវ​ក្នុងឋានៈ​ជា​សមាជិក​អង្គការសហប្រជាជាតិ​។​

​សូមបញ្ជាក់ថា នៅក្នុង​ពិធី​សម្ពោធ​សួន​ទឹក «​ហ្គា​ឌិន​ស៊ី​ធី​» នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ សម្តេច​តេ​ជោ​បាន​លើកឡើងថា សម្តេច បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួងការបរទេស ឲ្យ​ទាក់ទង​ទៅ​អង្គការសហប្រជាជាតិ ពី​សំណើរ​របស់​កម្ពុជា​។​

​ការធ្វើ​ដូច្នេះ ដោយសារតែ​កម្ពុជា បាន​រកឃើញ​កងកម្លាំង​មួក​ខៀវ​ចំនួន ៩​នាក់​បាន​ឆ្លង​កូ​វីដ ១៩ បន្ទាប់ពី​វិលត្រឡប់​មកពី​ប្រទេស​ម៉ាលី ។​

​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា បើទោះជា​មិនបាន​ផ្អាក​ឬ​ពន្យារពេល​ការដោះដូរ​សម្រាប់​ប្រទេស​ផ្សេង​​ក៏ដោយ ក៏​សូម​ឲ្យ​អនុវត្ត​សម្រាប់​កងទ័ព​មួក​ខៀវ​របស់​កម្ពុជា​។​

កាលពី​ថ្ងៃទី ១០ ខែ​កក្ត​ដា ឆ្នាំ ២០២០ មាន​កងកម្លាំង​រក្សា​សន្តិភាព​ចំនួន ៨០​នាក់ បាន​វិលត្រឡប់​មកពី​ប្រទេស​ម៉ាលី ។ នៅក្នុង​ចំណោម​យោធិន​ទាំង ៨០​នាក់ គឺមាន ៩​នាក់​ ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ ១៩៕ ​ដោយ​៖​កូ​ឡាប​

spot_img
×