Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពិត​ស្ថិតនៅ​ពីក្រោយ​រូបភាព​បង្ក​ភាពចម្រូងចម្រាស​កក្រើក​ពិភពលោក ពី​បុរស​ជនជាតិ​ចិន​ស៊ី​សាកសព «​ទារក​»

spot_img

​នៅក្នុង​ឆ្នាំ ២០០១ មាន​ពាក្យ​ច​ចាម​អារាម​ពី​ការ​ស៊ីសាច់​មនុស្ស បានចាប់ផ្តើម​រីក​រាលដាល​នៅលើ​អ៊ី​ន​ធើរ​ណេ​ត ក្នុងនោះ​អម​ជាមួយ​រូបភាព​ស្តែងៗ​គួរ​ឲ្យ​ខ្លាច និង​ខ្ពើមរអើម​បំផុត ដែល​បង្ហាញ​ឲ្យ​ឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់ ស៊ី​នូវ​អ្វីដែល​បាន​លេច​ឡើងជា​ទារក​ត្រូវបាន​រំលូត​ចម្អិន​ឆ្អិន ដែល​បម្រើ​នៅក្នុង​ភោជនីយដ្ឋាន​មួយ ។​

​រូបនោះ​ត្រូវបាន​ពណ៌នា​ជាមួយ​សារ​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​អ្វីដែល​អ្នក​កំពុង​នឹង​បានឃើញ​ផ្ទាល់​ភ្នែក​នៅទីនេះ ចូរ​កុំ​ខ្លាច​អី​! វា​គឺជា​អាហារ ‘​ហ​ត​’ បំផុត របស់​ចិន​/​តៃវ៉ាន់​…​។ នៅ​ចិន​/​តៃវ៉ាន់ នោះ​គភ៌ ឬ ទារក​ស្លាប់ អាច​ត្រូវបាន​គេ​ទិញ​ក្នុងតម្លៃ ៥០ ទៅ ៧០ ដុល្លារ ពី​មន្ទីរពេទ្យ ដើម្បី​បំពេញតម្រូវការ​ខ្ពស់ សម្រាប់​ទារក​ដុត ឬ អាំង​…» ។​

​ប៉ុន្តែ ពាក្យ​ច​ចាម​អារាម​នៃ​ការ​ស៊ីសាច់​មនុស្ស បាន​ផ្ទុះឡើង​កាន់តែខ្លាំង នៅ​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០០១ នៅពេល Warta Perdana កាសែត​តូច​មួយ​របស់​ម៉ាឡេស៊ី បាន​រាយការណ៍​ថា ភោជនីយដ្ឋាន​តៃវ៉ាន់​មួយ​កំពុង​បម្រើ​នូវ​ចាន​អាហារ​ជាមួយ​ទារក​អាំង​ស្រស់ៗ​តែម្តង ។​

​ភាពចម្រូងចម្រាស​បាន​រីក​សុះសាយ ល្បី​លើ​ឆាក​អន្តរជាតិ​នេះ បានចាប់ផ្តើម​ទទួល​ការយកចិត្តទុកដាក់ ពី​ភ្ញាក់​ងារ​អនុវត្ត​ច្បាប់​ក្នុងនោះ​រួមមាន​៖ FBI, CIA និង Scotland Yard បើក​ការស៊ើបអង្កេត​ពី​បញ្ហា​នេះ ដើម្បី​វែក​រកមុខ​បុរស​នៅក្នុង​រូបនោះ និង​ប្រភពដើម​នៃ​ការបញ្ចេញ​រូបថត​រីក​រាលដាល​យ៉ាង​លឿន​ទាំង​នេះដែរ ។​

​ជាក់ស្តែង រូបថត​ទាំងនោះ គឺជា​ផ្នែក​មួយ​នៃ​ការសម្តែង​ដែល​ត្រូវ​បានដាក់​ចំណងជើង​ថា​៖ “Eating People” ដោយ​សិល្បករ​ឈ្មោះ Zhu Yu នៅ​ពិធីបុណ្យ​សិ​ល្បះ​សៀង​ហៃ ក្នុង​ឆ្នាំ​២០០០ ។​

​ទោះយ៉ាងណា ប្រភពដើម​នៃ​រូបភាព​ស៊ីម​នុស្ស​នេះ ក៏ត្រូវ​បាន​បង្ក​ភាពចម្រូងចម្រាស ខណៈ Zhu Yu បាន​បង្កើត​សិ​ល្បះ​មនុស្ស​អាច​ស៊ីម​នុស្ស ។​ ​គាត់​បាន​និយាយថា​៖ «​ខ្ញុំ​សូម​ប្រកាស​ពី​ចេតនា​របស់ខ្ញុំ និង​គោលបំណង​របស់ខ្ញុំ​ស៊ីសាច់​មនុស្ស ជាការ​តវ៉ា​ប្រឆាំង​គំនិត​សីលធម៌​របស់​មនុស្សជាតិ ដែល​ស្រី ឬ ប្រុស ពុំ​អាច​ស៊ីសាច់​មនុស្ស​បានឡើយ​» ។​

​លោក Yu ក៏បាន​អះអាង​នៅក្នុង​បទសម្ភាសន៍​ថា គាត់​បាន​ប្រើប្រាស់​ទារក​រំលូត​ពិត ដែល​លួច​ពី​សាលា​ពេទ្យ ដើម្បី​បង្កើត​ផ្នែក​នេះ ហើយ​ថា គាត់​ពិតជា​បាន​ចម្អិន និង​ស៊ី​ទារក​ទាំងនោះ សម្រាប់​ជា​ប្រយោជន៍​សិ​ល្បះ ។​

​គាត់​ក៏បាន​ទទួលស្គាល់ថា សាច់​របស់​ពី​សាកសព​ទាំងនោះ​មាន​រសជាតិ​មិន​ឆ្ងាញ់​ទេ ហើយ​និយាយថា គាត់​ក្អួត​ច្រើនលើក ខណៈ​ស៊ី​វា ៕​ ចន្ទី

spot_img
×