Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្គា​មាន​ចាក់​បញ្ចូល​ចាហួយ ចំនួន ៣៩ គីឡូក្រាម​នៅក្នុង​ផ្សារ​ក្តាម ខេត្ត​កែប ត្រូវបាន​មន្ត្រីធ្វើការ​កម្ទេចចោល

spot_img

(​ខេត្តកំពត​-​កែប​)៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប បាន​ដឹកនាំ​មន្ត្រី​ជំនាញ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកំពត​-​កែប ដោយមាន​ការសហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ នៅ​តំបន់​ផ្សា​ក្តាម ដោយ​ពិនិត្យឃើញ​បង្គារ ចំនួន​ជិត​៤០​គីឡូក្រាម ដែលមាន​ចាក់​ប​ញ្ជូ​ល​សារធាតុ​ចាហួយ និង​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់ នៅ​មាននៅ​ផ្សា​ក្តាម និង​បាន​ដកហូត​យកទៅ​ផុត​បំផ្លាញចោល នៅ ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០ ។​

​ក្នុង​សកម្មភាព​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បានធ្វើ​ការវិភាគ​បឋម​រកសារ​ធាតុគីមី​ហាមឃាត់​នៅលើ​បង្គា ចំនួន ២៣ តូប ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​ធ្វើអោយប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ​បានធ្វើការ​ត្រួតពិនិត្យរ​ក​ភាពមិន​អនុលោម​នៅលើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​ផងដែរ ។​

ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រកឃើញ​បង្គា​ដែលមាន​ផ្ទុក​សារធាតុ​ស្រដៀង​ចាហួយ​ចំនួន ៣៩ គីឡូក្រាម​។ បន្ទាប់មក​មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ​ដកហូត​បង្គា​ទាំងនោះ ដើម្បី​យកទៅ​ដុត​កម្ទេចចោល​ភ្លាមៗ ក្នុង​ការដុត​កម្ទេច​នេះ​ដែរ មានការ​ចូលរួម​ពី​ឯកឧត្តម​អភិបាលខេត្ត​កែប និង​សម្របសម្រួល​ដោយ​លោក​ព្រះរាជា​អាជ្ញា​អម​សាលាដំបូង​ខេត្ត​ផងដែរ​។​

​ទន្ទឹមនឹងនោះ​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេងទៀត ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ដើម្បី​ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​។​

រដ្ឋបាលខេត្ត បាន និង​កំពុង​ខិតខំ​យ៉ាង​ស្រ​ស្រាក់​សស្រាំ និង​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​អនុវត្ត​ច្បាប់ និង​អនុវត្តន៍​តាម​អនុសាសន៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​ការធានា​គុណភាព​ម្ហូប​អារ​ហារ និង​ទំនិញ​ផ្សេងៗ តាមរយៈ​ការ​ការស្រាវជ្រាវ ស៊ើបអង្កេត និង​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់ ដោយ​សហការ​ជាមួយ​មន្ទីរ​អង្គភាព​ជំនាញ ប្រមូលផ្ដុំ​ព័ត៌មាន ដើម្បី​កំណត់​អំពី​មុខសញ្ញា និង​ទីតាំង ដើម្បី​ធ្វើការ​បង្ក្រាប ដោយ​មិន​បណ្តោយ​ទុក​ឲ្យ​មុខសញ្ញា ដែលជា​ឈ្មួញ​ឆ្លៀតឱកាស ធ្វើ​សកម្មភាព​បន្លំ​នាំយក​ទំនិញ​អន់​គុណភាព មក​ចរាច​លក់​ក្នុង​ទីផ្សារ​ខេត្ត​កែប​បានឡើយ​។​

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​អភិបាលខេត្ត បាន​សំណូមពរ​ដល់​អង្គភាព និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ចូលរួម​សហការ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ផលិតផល​ក្លែងក្លាយ និង​ចូលរួម​សហការ ផ្តល់ព័ត៌មាន​ជូន​សម​ត្ត​កិច្ច ក្នុងករណី​ពិនិត្យ​សង្ស័យ​ឃើញថា មាន​ទីតាំង​លក់​ផលិតផល​ផ្សេងៗ ដែល​ខុសច្បាប់ ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ការពារ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ ៕ ដោយ​៖​កូ​ឡាប​

spot_img
×