Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូរ​ស្មាច់​មួយរូប ត្រូវ​ស្ត្រី​ម្នាក់​ប្តឹង ពីបទ​ជម្រិត​ទា​ប្រាក់​៤០០​បាត ជា​ថ្នូរ​នឹង​ការអនុញ្ញាត​យក​សត្វ​មាន់​ ២​ក្បាល​មក​ចិញ្ចឹម ក្នុងសម័យ​កូ​វីដ​

spot_img

​ឧ​ត្ត​រ​មានជ័យ ៖ ដោយសារ​ទង្វើ​របស់​ម​ន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍ ច្រក​អន្តរជាតិ​អូរ​ស្មាច់​ជម្រិត​ទារប្រាក់​៤០០​បាត ជា​ថ្នូរ​នឹង​ការអនុញ្ញាត​យក​សត្វ​មាន់​២​ក្បាល​មក​ចិញ្ចឹម​បែបនេះ ស្ត្រី​ម្នាក់​ក៏បាន​សម្រេច​ដាក់ពាក្យ​ប្តឹង ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។ គាត់​ថា នគរបាល​អន្តោរ​ប្រវេសន៍​ច្រក​អន្តរជាតិ​អូ​ស្មាច់ តែងតែ​ធ្វើបាប​ប្រជាពលរដ្ឋ​ទន់ខ្សោយ​ជា​ញឹកញាប់ ពេលខ្លះ​មានការ​ឈ្លោះប្រកែក​ជេរ​គ្នា រឿង​យកលុយ​ពី​ពលរដ្ឋ​ទៅ​ទិញ​ម្ហូប​ពី​ថៃ ដឹក​តាម​ម៉ូតូ​ក៏មានដែរ​។​

​នគរបាល​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​អន្តរជាតិ​អូរ​ស្មាច់ គឺ​លោក​អនុសេនីយ៍ឯក សៀន វណ្ណា ត្រូវបាន​ស្ត្រី​ម្នាក់​រស់នៅ​សង្កាត់​អូរ​ស្មាច់ ដាក់ពាក្យ​ប្តឹងទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ពីបទ​ជម្រិត​ទា​ប្រាក់​ចំនួន ៤០០​បាត ជា​ថ្នូរ​នឹង​ការមិន​ចាប់​សត្វ​មាន់​២​ក្បាល ដែល​ស្ត្រី​ដើមបណ្ដឹង​ទិញ​មកពី​ប្រទេស​ថៃ ដើម្បី​យកមក​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ​។​

​ស្ត្រី​ដើមបណ្ដឹង​មានឈ្មោះ ឈុំ សំណាង អាយុ​៥៥​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​អូរ​ស្មាច់ បាន​និយាយ​រៀបរាប់​ប្រាប់ នា​ព្រឹក​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ នេះ​ថា កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២០ រូបគាត់​បានឱ្យ​អ្នក​ស្គាល់គ្នា ដែល​បើករថយន្ត​ដឹក​ទឹកកក​ចេញពី​ប្រទេស​ថៃ ជួយ​ទិញ​មាន់​ឱ្យ​គាត់​បាន​២​ក្បាល ដើម្បី​យកមក​ចិញ្ចឹម​នៅផ្ទះ ព្រោះ​សម័យ​កូ​វីដ​-១៩ មិនដឹង​មាន​របរ​អ្វី​ធំដុំ​ធ្វើ​ទេ ដូច្នេះ​គាត់រ​ករបរ​ចិញ្ចឹមសត្វ នៅផ្ទះ​នេះ​វា​ស្រួល​ជាង​។​

ពេលមកដល់​មាត់ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ នា​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល ស្រាប់តែ​លោក​អនុសេនីយ៍ឯក សៀន វណ្ណា មិន​អនុញ្ញាតឱ្យ​នាំ​សត្វ​មាន់​២​ក្បាល​នោះ​ចូលទៅ​ទេ​។​

មន្ត្រីនគរបាល​រូបនោះ​ថែមទាំង​ទារប្រាក់​ចំនួន​៤០០​បាត ជា​ថ្នូរ​នឹង​ការមិន​ដកហូត​មាន់ ទាំងពីរ​ក្បាល​នេះ​ទុក​។ ដោយសារ​ការ​អង្វរ​មិន​ព្រម អ្នក​ដែល​គាត់​ផ្ញើឱ្យ​ទិញ​មាន់​នោះ ក៏​បង់ប្រាក់​ឱ្យ​មន្ត្រីនគរបាល​រូបនោះ​ចំនួន ៤០០​បាត តាម​ការទាមទារ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×