Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Aaron Ramsdale ផ្ទេរ​ទៅ Sheffield United

spot_img

​អតីត​កីឡាករ​លេង​ល្អ​ប្រចាំឆ្នាំ​របស់​ក្រុម AFC Bournemouth កាល​រដូវ​២០១៩-២០ Aaron Ramsdale បានសម្រេច​ចិត្ត​ទៅ​ក្លឹប​ថ្មី​ហើយ​គឺ Sheffield United ក្នុងតម្លៃ​ប្រមាណ​១៩​លាន​ផោន ជាមួយ​កិច្ចសន្យា​៤​ឆ្នាំ​។​

​ក្រោយ​ការ​ផ្ទេរចេញ​ដ៏​ភ្ញាក់ផ្អើល យុវជន​អង់គ្លេស វ័យ​២២​ឆ្នាំ​បាន​និយាយថា​”​ខ្ញុំ​សប្បាយចិត្ត​ណាស់ដែ​លអាច​ត្រឡប់មក Premier League វិញ​ជាមួយនឹង​ក្រុម​ថ្មី ហើយ​វា​ជាការ​សម្រេចចិត្ត​ដ៏​លំបាក​សម្រាប់​ខ្ញុំ​ក្នុងការ​ចាក​ចេញពី​ក្លឹប​ដែល​ធ្លាប់​ផ្តល់កំណើត​មក​ឲ្យ​ខ្ញុំ ជា​ចុងក្រោយ​ខ្ញុំ​ចង់​និយាយថា អរគុណ​ខ្លាំងណាស់​លោកគ្រូ Eddie Howes ដែល​បាន​បណ្តុះបណ្តាល​ខ្ញុំ​ឲ្យ​មាន​ថ្ងៃនេះ​”​។​

​សូមបញ្ជាក់ថា Aaron Ramsdale កាលពី​រដូវ​ចាស់​ធ្លាប់​បង្ហាញខ្លួន​បាន​៣៧​ប្រកួត​សម្រាប់​ក្រុម The Cherries ហើយ​ត្រូវបាន​ក្លឹប​បោះឆ្នោត​ឲ្យ​ក្លាយជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​៕ ​ដោយ ៖​វិច្ឆិកា​

spot_img
×